Connect with us

ព័ត៌មានជាតិ

​ម្ចាស់ដាយនៅខេត្តកណ្ដាល អាចកៀរត្រីបាន ប្រមាណ ៥០០ គីឡូ ក្នុង១ ម៉ោង

បានផុស

នៅ

​ត្រីសម្រាប់ធ្វើប្រហុក និងផ្អក ចាប់ផ្ដើមត្រូវជាលើកទី២ តាំងពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ សប្ដាហ៍មុន​ នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្តកណ្ដាល ​និងរាជធានីភ្នំពេញ។​

​លោក ស៊ឺ ម៉ៅ ម្ចាស់ដាយលេខ ១៥ E ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ​ប្រាប់​កម្ពុជាថ្មីនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤ នេះថា ក្នុងមួយម៉ោងអាចកៀរត្រីបានប្រមាណ ៥០០ ទៅ ៧០០ គីឡូក្រាម ឬអាចតិចជាងនេះ ខណៈថ្ងៃខ្លះ​បានត្រឹមតែ ១ តោនក៏មាន។ ចំពោះ​ត្រីដែលបាន លោកបញ្ជាក់ថា គឺជាប្រភេទត្រីរៀល និងត្រីស្លឹកឬស្សី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឈុន ហាំងតុង ប្រធានអង្គភាពនេសាទរដ្ឋកណ្តាលស្ទឹង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ​ជាមធ្យមក្នុងមួយម៉ោងអាចកៀរបានចន្លោះពី ២០០ ទៅ ៤០០ គីឡូ ខណៈខែនេះត្រីដើរជាហ្វូង ដែលម្ចាស់ដាយគេកៀរមិនលើកដូចមុននោះទេ។

លោកបញ្ជាក់ថា ត្រីដែល​បាន គឺមានទំហំធំជាងខែមុន ដែលអាចនឹងត្រូវដល់ថ្ងៃទី ២១ ខែមករា នេះ ដែលលោក​បញ្ជាក់ថា លើកទី២ នេះ អាចនឹងបានច្រើនជាងលើកមុន ខណៈតម្លៃជាមធ្យម ត្រឹមតែ ១ ២០០ រៀល ក្នុង១ គីឡូក្រាម។

លោក ហេង គង់ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបបានឱ្យដឹងដែរថា ត្រីត្រូវលើកទី២ ចាប់ពីថ្ងៃ ទី ១៤ ខែមករា នៅតាមគន្លងដាយនៅខាងលើ ខេត្តកណ្ដាល អាចកៀរម្ដងបានប្រមាណ ៣០០ ទៅ ៤០០ គីឡូ ក្នុងមួយម៉ោង ខណៈខ្នើតខែបុស្សនេះ មានវត្តមានត្រីរៀលច្រើនជាងត្រីស្លឹកឬស្សី។

រដ្ឋបាលជលផល​ នៃក្រសួងកសិកម្មបានប្រកាសថា រដូវត្រីប្រហុកចាប់ផ្ដើមត្រូវច្រើនលើកទី២ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ខណៈត្រីបន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។

រដ្ឋបាលជលផលក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញទៅទិញត្រី តាមពេលវេលា។

បើ​យោងតាមរបាយការណ៍លទ្ធផលបូកសរុប​ការងារវិស័យជលផលប្រចាំឆ្នាំ ២០២៣ រដ្ឋបាលជលផលសម្រេចបានផលនេសាទទឹកសាប ៤២៦ ៧៥០ តោន។ ប្រាក់ចំណូលបានពីវិស័យជលផលមានចំនួនជាង ៨២៨​លានរៀល កើនលើសឆ្នាំមុនចំនួនជាង ២០៥លានរៀល ស្មើនឹង ២២៣,៥៩ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៧ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម