ព័ត៌មានជាតិ
ក្រុមហ៊ុនដេញថ្លៃគម្រោងធ្វើផ្លូវឃុំ មួយ នៅខេត្តស្ទឹងត្រែង ជាប់ឈ្មោះក្នុងបញ្ជីខ្មៅ
រដ្ឋបាលខេត្តស្ទឹងត្រែងបានសម្រេចដាក់ក្រុហ៊ុនដេញថ្លៃគម្រោងសាងសង់ផ្លូវ ឃុំ-សង្កាត់មួយក្នុងបញ្ជីខ្មៅមិនឱ្យទទួលបានសិទ្ធលើការដេញថ្លៃគម្រោងទៀតនោះទេ បន្ទាប់ពីរកឃើញថា ក្រុមហ៊ុនមួយនេះ ឃុបឃិតគ្នាជាមួយមន្ត្រីបច្ចេកទេសបំប៉ោងគម្រោងយកលុយអស់រាប់លានរៀល។

យោងតាមលិខិតរបស់រដ្ឋបាលខេត្តស្ទឹងត្រែងបញ្ជាក់ថា ក្រុមហ៊ុនសុធីរាជ ឃិនស្ត្រាក់សិន ដែលមានលោក ម៉ៅ អេង ជាប្រធានក្រុមហ៊ុនត្រូវដាក់ឲ្យស្ថិតនៅក្នុងបញ្ជីខ្មៅ។ សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនមួយនេះដេញថ្លៃបានគម្រោងស្ថាបនាផ្លូវមួយខ្សែចម្ងាយ ១០ គីឡូម៉ែត្រនៅឃុំស្រែសំបូរ ស្រុកសៀមប៉ាង និងផ្លូវចាក់បេតុងមួយខ្សែនៅសង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែង សម្រាប់កញ្ចប់ថវិកាឆ្នាំ ២០២៤។
កាលពីដើមឆ្នាំ ២០២៣ ក្រុមហ៊ុនមួយនេះ ក៏ធ្លាប់ត្រូវបានក្រុមហ៊ុនចំនួន ៤បានដាក់ពាក្យបណ្ដឹងទៅរដ្ឋបាលខេត្ត និងក្រសួងពាក់ព័ន្ធមួយចំនួនប្តឹងក្រុមហ៊ុនឈ្មោះ សុធារាជ ឃិនស្ត្រាក់សិន ដោយចោទប្រកាន់ថា បានឃុបឃិតគ្នាជាមួយមន្ត្រីបច្ចេកទេសបំប៉ោងគម្រោងដើម្បីយកលុយរាប់លានរៀល។

ក្រោយពីមានបាតុភាពបែបនេះរដ្ឋបាលខេត្តស្ទឹងត្រែងបានកែសម្រួលមន្ត្រីទាំងនោះ និងសម្រេចដាក់ក្រុមហ៊ុនមួយនេះឲ្យស្ថិតនៅក្នុងបញ្ជីខ្មៅពុំមានសិទ្ធិដេញថ្លៃលើគម្រោងណាមួយតទៅទៀតនោះទេ។
ប្រភពពីមន្ត្រីក្នុងការដាក់ឲ្យដេញថ្លៃបានបង្ហើបឲ្យដឹងថា ចាប់ពីថ្ងៃទី ៥ មករាឆ្នាំ ២០២៤ ក្រុមហ៊ុនសុធីរាជឃិនស្ត្រាក់សិន ស្ថិតក្នុងបញ្ជីខ្មៅហើយ គម្រោងសាងសង់ផ្លូវជាង ១០ គីឡូម៉ែត្រនៅឃុំស្រែសំបូរស្រុកសៀមប៉ាង និងផ្លូវចាក់បេតុងនៅសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែងដែលជាកញ្ចប់ថវិការស្ថាបនាផ្លូវឆ្នាំ ២០២៤ អាចនឹងបន្តឲ្យអ្នកបន្ទាប់ដេញថ្លៃបាន ឬនឹងត្រូវរៀបចំគម្រោងដេញថ្លៃសារជាថ្មីទៀត៕

អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី