Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់ឆន្ទៈក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្ត​ចក្ខុវិស័យរបស់ នាយករដ្ឋមន្ត្រីកម្ពុជា

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​គូស​បញ្ជាក់​នូវ​ឆន្ទៈ និង​ការ​ប្ដេជ្ញា​ចិត្ត​ក្រសួង​មុខងារ​សាធារណៈ ក្នុង​ការ​អនុវត្ត​ចក្ខុវិស័យ​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​គូស​បញ្ជាក់​នូវ​ឆន្ទៈ និង​ការ​ប្ដេជ្ញា​ចិត្ត​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​ទទួល​ជួប ឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមការងារ នា​ព្រឹក​ថ្ងៃ​ទី ១៧ ខែ​មករា ឆ្នាំ ២០២៤ នៅ​ទីស្ដីការ​ក្រសួង​មុខងារ​សាធារណៈ។

នា​ឱកាស​នោះ​ដែរ ឯកឧត្ដម ហ៊ុន ម៉ានី បាន​គូស​បញ្ជាក់​ជម្រាប​ជូន ឯកឧត្ដម Igor Driesmans នូវ​ឆន្ទៈ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រសួង​មុខងារ​សាធារណៈ ក្នុង​ការ​អនុវត្ត​ចក្ខុវិស័យ​របស់ សម្ដេច​មហា​បវរ​ធិបតី ជា​ពិសេស​លើ​វិស័យ​មុខងារ​សាធារណៈ​រួមមាន ៖ ការ​កែទម្រង់​ប្រព័ន្ធ​ប្រឡង​ជ្រើសរើស​មន្ត្រី ,ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ការ​គិតគូរ​ប្រព័ន្ធ​លើកទឹកចិត្ត​ផ្អែក​លើ​សមិទ្ធិកម្ម ព្រមទាំង​វិធាន​គន្លឹះ និង​គោលដៅ​អាទិភាព​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា ក្នុង​រយៈកាល​ខ្លី មធ្យម និង វែង ដូច​ដែល​បាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ និង​ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​របស់ នាយករដ្ឋមន្ត្រី​កម្ពុជា។

ជាមួយ​គ្នា​នេះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្ថានទូត​សហភាព​អឺរ៉ុប ដែល​កន្លងមក​បាន​ចូលរួម​ក្នុង​ដំណើរការ​អភិវឌ្ឍ​កម្ពុជា តាមរយៈ​ការ​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​គម្រោង និង​គាំទ្រ​បច្ចេកទេស​ផ្សេងៗ ជា​បន្តបន្ទាប់ ក្នុង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រយៈពេល​ជាង ៣០ ឆ្នាំ មក​នេះ។

ទន្ទឹម​នោះ ឯកឧត្ដម​ឯកអគ្គរដ្ឋទូត ក៏បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ខ្ពស់​ចំពោះ​គោលនយោបាយ​កែទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ ក៏ដូចជា​បំណង​ក្នុង​ការ​ស្វែងយល់​អំពី​ចក្ខុវិស័យ និង​បេសកកម្ម​ក្រសួង​មុខងារ​សាធារណៈ​ក្នុង​កិច្ចការ​កែទម្រង់​រដ្ឋបាល​សាធារណៈ។

គួរ​ជម្រាប​ថា ជំនួប​ព្រឹក​នេះ បាន​អនុញ្ញាត​ឲ្យ​ថ្នាក់​ដឹកនាំ​ទាំងពីរ ធ្វើការ​ពិភាក្សា ផ្លាស់ប្ដូរ​ទស្សនៈ និង​បទ​ពិសោធន៍​លើ​វិស័យ​មុខងារ​សាធារណៈ ព្រមទាំង​ចែករំលែក​ព័ត៌មាន ស្វែងយល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ប្រធានបទ​ផ្សេងៗ រួមមាន ៖ ការងារ​វិមជ្ឈការ និង​វិសហ​មជ្ឈការ និង​ការ​ដឹកនាំ​វិស័យ​មុខងារ​សាធារណៈ នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ។ លើស​ពី​នេះ​ទៀត តាមរយៈ​ជំនួប​នេះ នឹង​រួមចំណែក​ដល់​ការ​បើក​ទូលាយ​ចំពោះ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំងពីរ ជាពិសេស​ក្នុង​វិស័យ​មុខងារ​សាធារណៈ ហើយ​ជឿជាក់​ថា ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អឺរ៉ុប នឹង​បន្ត​រីកចម្រើន​ទៅមុខ ដែល​នឹង​ជា​ប្រយោជន៍​រួម​សម្រាប់​ជាតិ និង​ប្រជាជន​ទាំងពីរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម