Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ យុវជននាំគ្នាចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃរបស់ រដ្ឋាភិបាល យ៉ាងច្រើនកុះករ

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អះអាងថា យុវជន​ទូទៅ​មកពី​សេដ្ឋកិច្ច​ក្នុង ឬ ក្រៅ​ប្រព័ន្ធ ឬ កម្មករ​-​និយោជិត និង​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ បាន​នាំ​គ្នា​ចុះឈ្មោះ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ​របស់​រាជរដ្ឋាភិបាល​ដោយ​មិន​បង់​ប្រាក់​យ៉ាង​ច្រើន​កុះករ​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ១៧ មករា នេះ​ថា គិត​ត្រឹម​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ ២០២៤ នេះ មាន​អ្នក​ចុះ​ឈ្មោះ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស មកពី​សេដ្ឋកិច្ច​ក្នុង ឬ ក្រៅ​ប្រព័ន្ធ ឬ កម្មករ​-​និយោជិត​ច្រើនជាង​អ្នក​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ពោល​គឺ​ក្នុងចំណោម​អ្នក​ចុះ​ឈ្មោះ​សរុប ២៤ ៩១៥ នាក់ ក្នុង​នោះ​យុវជន​ទូទៅ​ចំនួន ១៥ ៣៣៣ នាក់ និង​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន ៨ ៨៦២ នាក់។

លោក​បាន​បន្ត​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ មាន​រយៈពេល ៤ ខែ ហើយ​ការ​ចុះ​ឈ្មោះ​ចូលរៀន​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​នោះ​ទេ។ ចំពោះ​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នឹង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​បន្ថែមចំនួន ២៨ ម៉ឺន​រៀល ក្នុង ១ ខែ។ ប៉ុន្តែ​យុវជន​មកពី​សេដ្ឋកិច្ច​ក្នុង ឬ ក្រៅ​ប្រព័ន្ធ ឬ កម្មករ​-​និយោជិត ដែល​មាន​បំណង​ចង់​រៀន​ជំនាញ​បន្ថែម ក៏​អាច​ចុះឈ្មោះ​ចូលរៀន​ដោយ​ឥតគិតថ្លៃ​បាន​ដែរ តែ​មិន​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ដូច​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ទេ។

លោក​បាន​បន្ត​ទៀត​ថា កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ប្រមាណ ១ លាន ៥ សែន​នាក់ របស់​រាជរដ្ឋាភិបាល បាន​បើក​វគ្គ​ជា​លើកដំបូង​នៅ​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ ដោយ​មាន​យុវជន​ចុះឈ្មោះ​ចូលរៀន​ប្រមាណ​ជាង ២ ម៉ឺន​នាក់ បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​នេះ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ដោយ​មាន​រៀន​ជំនាញ​ទៅលើ​វិស័យ​ចំនួន ១០ រួមមាន​ជំនាញ សំណង់​, អគ្គិសនី និង​ថាមពល​,​អេឡិចត្រូនិក​, បរិក្ខារ​ត្រជាក់ និង​កម្ដៅ​,​កម្មន្តសាល​,​មេកានិក​ទូទៅ​/​មេកា​និក​រថយន្ត ,​ទេសចរណ៍​,​សេវាកម្ម​, កសិកម្ម និង​កសិ​-​ឧស្សាហកម្ម​, និង ធុរកិច្ច និង​ព័ត៌មាន។

លោក កត្តា អ៊ន បាន​អំពាវនាវ និង​លើកទឹកចិត្ត​ឱ្យ​យុវជន​ទូទៅ និង​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ បន្ត​ចុះឈ្មោះ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ​ឱ្យ​បាន​ច្រើន​កុះករ​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​នូវ​ជំនាញ​ថ្មីៗ និង​ស្របតាម​ទីផ្សារ​ការងារ​សម្រាប់​ចិញ្ចឹមជីវិត​ខ្លួនឯង និង​ក្រុម​គ្រួសារ​ទៅ​ថ្ងៃ​អនាគត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៤ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤១ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤២ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៤៩ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម