ព័ត៌មានជាតិ
ស្រុកគងពិសី ដង្ហែក្បួនផ្សព្វផ្សាយគោលនយោបាយភូមិឃុំសុវត្ថិភាព យកឃុំមហាឬស្សីមុនគេ
រដ្ឋបាលស្រុកគងពិសី នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីដង្ហែក្បួនយុទ្ធនាការដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅឃុំមហាឬ្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោកអភិបាលស្រុកគងពិសីបានលើកថា គោលបំណងដែលដង្ហែក្បួនផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនេះគឺដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ និងដើម្បីធានាសន្តិសុខជូនប្រជាពលរដ្ឋ។

បន្ថែមពីនោះក៏បានចុះបិទលេខទំនាក់ទំនងនៅតាមខ្នងផ្ទះរបស់កងកម្លាំងរបស់ស្រុក ដើម្បីឱ្យពួកគាត់បានដឹង និងមានការអ្វីមួយដើម្បីទំនាក់ទំនងមកផ្ទាល់ ដែលមានហេតុការផ្សេងៗកើតឡើងនៅក្នុងមូលដ្ឋាន។
លោកបានបន្តថា នឹងបន្តបិទលេខទូរស័ព្ទប៉ុស្តិ៍រដ្ឋបាល អធិការស្រុក អាវុធហត្ថស្រុក មណ្ឌលសុខភាព និងរដ្ឋបាលឃុំឱ្យបានគ្រប់ខ្នងផ្ទះដើម្បីងាយស្រួលទំនាក់ទំនង ទាន់ពេលវរលា ពេលមានករណីផ្សេងៗ អំពើហិង្សា ល្បែងស៊ីសង ចោលួច។ នៅក្នុងការចូលរួមយុទ្ធនាការផ្សព្វផ្សាយនេះដែរក៏សិស្សានុសិស្ស និងកងកម្លាំងប្រមាណ ៥០០នាក់ជាង។

សូមជម្រាបផងដែរថា នេះជាលើកដំបូងដែលស្រុកគងពិសីបានអនុវត្តផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលចាប់ផ្តើមអនុវត្តថ្ងៃដំបូងនៅឃុំមហាឬស្សី ហើយរដ្ឋបាលស្រុកក៏នឹងត្រៀមរៀបយុទ្ធនាការនេះខាងមុខនេះឱ្យបានគ្រប់ទូទាំងស្រុកតែម្តង៕





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ