ព័ត៌មានជាតិ
លោក កែ គឹមយ៉ាន ជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥
នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤ នេះ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារគ្រប់ថ្នាក់ បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែង (CPP) ដែលជាអង្គបោះឆ្នោតអសកល ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤។

ក្នុងពិធីនោះក៏មានវត្តមានចូលរួមផងដែរពី លោក ប៉ុល លឹម ប្រធានក្រុមការងារសមាជិកព្រឹទ្ធសភា ភូមិភាគ ៤ និង លោក ឌិត ទីណា អនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងនាមក្រុមការងារក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានសម្តែងនូវបីតិសោមនស្សពាំនាំការសួរសុខទុក្ខ ថ្លែងអំណរគុណ កោតសរសើរពីថ្នាក់ដឹកនាំកំពូល ពិសេស សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនចំពោះសមាជិកទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរួមសាមគ្គីការពារសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ គាំទ្រ និងអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាលគ្រប់អាណត្តិ បន្តការអភិវឌ្ឍមូលដ្ឋានខេត្តបន្ទាយមានជ័យឲ្យរីកចម្រើន និងសាទរចំពោះបេក្ខជនដែលទទួលបានសេចក្តីទុកចិត្តពីបក្សចាត់ឲ្យឈរឈ្មោះជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ ៤។

ក្នុងឱកាសនោះដែរ លោក កែ គឹមយ៉ាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលគណបក្សខេត្តសម្រេចបាន និងលើកទិសដៅការងារស្របតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជន ជាពិសេសការខិតខំសម្រេចបាននូវជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នៃរដ្ឋសភា ឆ្នាំ ២០២៣ ប្រសូតបានរាជរដ្ឋាភិបាលដែលបាននិងកំពុងធ្វើដំណើរក្នុងជំហរដ៏រឹងមាំឆ្ពោះកាន់អនាគតភ្លឺស្វាង សុទិដ្ឋិនិយម និងក្តីសង្ឃឹមសម្រាប់ប្រជាជនគ្រប់ៗ រូប។ បន្តអភិវឌ្ឍន៍ ឃុំ-សង្កាត់ តាមបែបលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ផ្ទេរមុខងារ ធនធាន ចាត់ចែង ដោះស្រាយ បម្រើប្រជាជនបានកាន់តែប្រសើរ។

ជាមួយនឹងការណែនាំឲ្យប្រតិបត្តិតាមប្រតិទិនបោះឆ្នោត លោក កែ គឹមយ៉ាន បានណែនាំដល់សមាជិកព្រឹទ្ធសភាបច្ចុប្បន្ន បន្តធ្វើសកម្មភាពឲ្យបានទៀងទាត់ ចុះជួបលើកទឹកចិត្តដោយផ្ទាល់ជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់ ចលនាអង្គបោះឆ្នោតបន្ថែម ហើយសមាជិក សមាជិកាក្រុមប្រឹក្សា ឃុំ-សង្កាត់ ត្រូវបន្តសហការជួយគាំទ្រដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជាផ្លូវការត្រៀមឯកសារនានាសម្រាប់ទៅបោះឆ្នោត ថែរក្សាសុខភាព និងបន្តចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ដោះស្រាយរាល់សំណើសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរថែមទៀត។

ក្នុងពិធីនោះដែរ មានការបង្ហាញខ្លួនបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ទាំងពេញសិទ្ធិ និងបម្រុង ចំនួន ២០ រូប ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ