ព័ត៌មានជាតិ
អភិបាលខេត្តពីរសម្របសម្រួលគ្នាបញ្ជូនទឹក សង្គ្រោះស្រូវប្រាំងកសិករកុំឲ្យខូចខាត
ការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករទាំងក្នុងផែនការទាំងលើសផែនការរាប់មុឺនហិកតាក្នុងខេត្តបាត់ដំបង ប្រឈមផលប៉ះពាល់ដោយសារខ្វះទឹកស្រោចស្រព។
យ៉ាងណាមិញ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានបញ្ជាក់ថា មកដល់ពេលនេះសង្គ្រោះបានជាបន្តបន្ទាប់ដែលក្នុងនោះមានស្រុកបាណន់ ២៨០ ហិកតា ស្រុកសង្កែ ៣៩៥ ហិកតា និង ស្រុក មោងឫស្សី ៤០០ ហិកតា ខណះដែលស្រុកមោងឫស្សី មានឃុំចំនួន ០៣ នៅផ្នែកខាងលើមិនអាចបញ្ជូនទឹកបានដល់ ក្នុងនោះមានឃុំគា ឃុំឫស្សីក្រាំង និងឃុំព្រៃស្វាយ រួមស្រុករុក្ខគីរីចំនួន ១៨៣ ហិកតា ដែលកំពុងធ្វើការសម្របសម្រួលជាមួយលោកអភិបាលខេត្តពោធិ៍សាត់ ដើម្បីជួយទម្លាក់ទឹកជួយសង្គ្រោះតាមលទ្ធភាព។


ការសម្របសម្រួលជាមួយអភិបាលខេត្តពោធិ៍សាត់ ដើម្បីជួយបញ្ជូនទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករស្រុកមោងឫស្សីនិងស្រុករុក្ខគីរីនេះ ធ្វើឡើងបន្ទាប់ពីលោក សុខ លូ អភិបាលអភិបាលខេត្តបាត់ដំបងបានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យស្ថានភាពជាក់ស្តែង ទាំងលើផលដំណាំស្រូវ ទាំងប្រភពទឹកនៅក្នុងស្រុកទាំង ២ កាលពីថ្ងៃទី១៦ ខែមករា។
ក្នុងនោះសំណង់ រាមគុណក្នុងស្រុកមោងឬស្សី និងសំណង់ព្រែកជីកនៅស្រុករុក្ខគីរី ដែលនៅសល់ទឹកតិចតួចមិនអាចទ្រទ្រង់បាន។
មន្ត្រីកសិកម្មខេត្តបាត់ដំបងបានប្រាប់ថា ក្រោយលោក សុខ លូ អភិបាលខេត្តបានសម្របសម្រួល ខាងអាជ្ញាធរខេត្តពោធិ៍សាត់យល់ព្រមបញ្ជូនទឹកជួយទៅតាមលទ្ធភាព ដោយបញ្ជូនទឹកតាមដងស្ទឹងដូនកែវនៃខេត្តពោធិ៍សាត់ ហើយទម្លាក់ទៅឃុំនៅផ្នែកខាងលើទាំង ៣ នៃស្រុកមោងឫស្សីដើម្បីសង្គោះ។


រដ្ឋបាលខេត្តពោធិ៍សាត់ក៏បានបញ្ជាក់ដែរថា បើសិនជាសល់ទឹកច្រើន នឹងបន្តបញ្ជូនទៅសង្គ្រោះស្រូវប្រាំងចំនួន ១៨៥ ហិកតាទៀតនៅក្នុងស្រុករុក្ខគីរី ដែលកំពុងប្រឈមផងដែរ។
ប្រជាកសិករនៅក្នុងឃុំចំនួន ៣ នៃស្រុកមោងឫស្សី ដែលប្រឈមការខូចខាតស្រូវជាច្រើនហិកតាបានថ្លែងអំណរគុណដល់ជាជ្ញាធរខេត្តពោធិ៍សាត់ ដែលបានយល់ព្រមតាមសំណើររបស់អាជ្ញាធរខេត្តបាត់ដំបង ក្នុងការសម្របសម្រួលជួយសង្គ្រោះស្រូវរបស់ពួកគាត់នាពេលនេះ ជាពិសេសលោកអភិបាលខេត្តបាត់ដំបងដែលខិតខំស្វែងរកគ្រប់មធ្យោបាយ ដើម្បីជួយដល់ប្រជាកសិករ។
ការជួយសង្គ្រោះទាន់ពេលនេះ នឹងអាចជួយសម្រួលទ្រង់ទ្រង់ដល់ជីវភាពក្រោយពេលប្រមូលផល។

មន្ត្រីកសិកម្មខេត្តមបាត់ដំបងលោក ហេង សិទ្ធ បានបញ្ជាក់ថា ខេត្តបាត់ដំបងមានផលប៉ះពាល់ស្រូវសរុប ៨៨៥០ ហិកតា តែមិនបណ្តាលឲ្យខូចខាតធំនោះទេ ខណះការជួយជំហានដំបូងកាលពីថ្ងៃទី ១៤ -១៥ ខែមករា លើភូមិសាស្ត្រគោលដៅមានស្រុកបាណន់ជួយបាន ២៨០ ហិកតា ស្រុកសង្កែ ៣៩៥ ហិកតា និង ស្រុកមោងឫស្សីបាន ៤០០ ហិកតា ហើយបច្ចុប្បន្នកំពុងបន្តជួយនៅតាមបណ្តាតំបន់គោលដៅផ្សេងៗទៀតផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?