ព័ត៌មានជាតិ
កម្មករមួយចំនួន ស្នើឲ្យសហជីពបង្ហាញតម្លាភាពថវិកា ដែលពួកគាត់បង់វិភាគទាន ១ដុល្លារ ក្នុងមួយខែ
កម្មករមួយចំនួន បានស្នើឲ្យសហជីពបង្ហាញតម្លាភាពហិរញ្ញវត្ថុ ចំពោះប្រតិបត្តិការក្នុងសហជីព ខណៈដែលអង្គការវិជ្ជាជីវៈទាំងនោះ មិនដែលបានបង្ហាញពីតម្លាភាពឡើយ។

កញ្ញា ផ្លុង ស្រីពៅ ជាកម្មកររោងចក្រមួយក្នុងសង្កាត់ចាក់អង្រែលើ បាននិយាយថា សហជីពក្នុងរោងចក្ររបស់កញ្ញា តែងតែកាត់លុយប្រចាំខែ ១ដុល្លារក្នុងម្នាក់ ដោយស្វ័យប្រវត្តិជារៀងរាល់ខែ។
កញ្ញា និយាយបែបនេះថា «ទេ! ខ្ញុំមិនដែលដឹងទេថា លុយដែលខ្ញុំបានបង់នោះយកទៅណា។ ខ្ញុំចេះតែបង់ទៅជារៀងរាល់ខែ ១ដុល្លារៗទៅ។ គេក៏ធ្លាប់ប្រាប់ដែរថា ពេលយើងជួបគ្រោះថ្នាក់ការងារ ប្រាប់គេ ដើម្បីគេជួយបានខ្លះអីចឹងណា!»។
កញ្ញា និយាយបន្តថា សហជីពក្នុងរោងចក្រ បានគំរាមកំហែងគាត់ និងកម្មករដទៃទៀតថា បើមិនបង់លុយនោះទេ សហជីព នឹងមិនដោះស្រាយឲ្យពេលមានបញ្ហាអ្វីឡើយ។
កញ្ញា បានបន្ថែមថា «គេនិយាយប្រាប់ខ្ញុំថា បើខ្ញុំមិនបង់លុយទេ ពេលដែលខ្ញុំមានបញ្ហាអ្វី គេនឹងមិនដោះស្រាយឲ្យខ្ញុំទេ ក៏ប៉ុន្តែនិយាយឲ្យអស់ទៅបងអើយ បើទោះបីមានបញ្ហាអ្វី ក៏សហជីពគ្មានបានជួយដោះស្រាយអ្វីបានដែរ ខ្ញុំនិយាយដោយស្មោះត្រង់ចឹងតែម្តង ព្រោះខ្ញុំមិនដែលឃើញពួកគាត់ធ្វើអ្វីបានផង ហើយលុយខ្ញុំចេះតែកាត់ ១ដុល្លារ ជារៀងរាល់ខែចឹងទៅ»។
កញ្ញា បានបន្ថែមទៀតថា សហជីពមិនដែលប្រាប់ថា លុយដែលបង់យកទៅធ្វើអ្វី សល់ប៉ុន្មាន អស់ប៉ុន្មាននោះទេ ហើយក៏មិនដែលនិយាយពីផែនការអ្វីនោះដែរ។

កម្មករម្នាក់ទៀតមកពីរោងចក្រនៅក្រុងតាខ្មៅ លោកស្រី អេង ហេង ដែលជាសមាជិកសហជីពមួយរូបដែរនោះ បានលើកឡើងថា គ្រាន់តែចូលធ្វើការភ្លាម មានសហជីពមកប្រាប់ឲ្យចូលតែម្តង។ មិនខុសពីកម្មករខាងលើនោះឡើយ លោកស្រី អេង ហេង ក៏បង់វិភាគទាន ១ដុល្លារក្នុងមួយខែ ដែលជាស្តង់ដាទារលុយរបស់សហជីព។
លោកស្រី បានប្រាប់ថា «ខ្ញុំមិនដែលបានដឹងទេថា លុយប្រើប្រាស់លើអ្វី អត់ដែលដឹងទាល់តែសោះ ហើយក៏គ្មាននណាប្រាប់ខ្ញុំ ហើយខ្ញុំក៏មិនហ៊ានដែលសួរគេដែរ»។
កម្មករមួយចំនួន បានស្នើឲ្យមេដឹកនាំសហជីព បង្ហាញនូវតម្លាភាពផ្នែកហិរញ្ញវត្ថុ សម្រាប់កម្មករ-និយោជិត។ យ៉ាងណាក៏ដោយ ខាងលើនេះគ្រាន់តែជាការលើកឡើង របស់កម្មករមួយចំនួនតែប៉ុណ្ណោះ ហើយសង្ឃឹមថា ក្រុមសហជីព នឹងមានការបកស្រាយ និងបំភ្លឺ ចំពោះករណីនេះ៕
(ស្តាប់សំឡេង)

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល