Connect with us

ព័ត៌មានជាតិ

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីនៅច្រកទ្វារព្រំដែន កុំទារប្រាក់ខុសពីការកំណត់របស់រដ្ឋ

បានផុស

នៅ

អគ្គនាយកអន្តោប្រវេសន៍ ណែនាំមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិនានា ត្រូវប្រើប្រាស់ពាក្យសម្ដីឱ្យបានសមរម្យ និងមានអាកប្បកិរិយាល្អជាមួយអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសមិនត្រូវទារប្រាក់ក្រៅផ្លូវការខុសពីការកំណត់របស់រាជរដ្ឋាភិបាលឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរបេសកកម្មចុះពិនិត្យការអនុវត្តការងាររបស់មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិដូង និងច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានស្នើដល់ប្រធានអង្គភាព ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ប្រចាំនៅច្រកទ្វារអន្តរជាតិទាំងពីរនេះ ត្រូវមានការទទួលខុសត្រូវក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរជនបរទេសទាំងអស់ ដែលចេញ-ចូល តាមច្រកទ្វារអន្តរជាតិនេះ។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា ក៏បានពន្យល់ដល់មន្ត្រីទាំងអស់អំពីយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលទាក់ទងនឹងការអនុវត្តតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមន្ត្រីច្រកទ្វារ គឺការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសទាក់ទងជាមួយការងារសម្រួលបែបបទ អាកប្បកិរិយាល្អ ចំពោះភ្ញៀវ ដើម្បីរួមចំណែកអនុវត្តនយោបាយទេសចរណ៍ជាតិ រួមជាមួយការអនុវត្តវិន័យ សាមគ្គីភាពផ្ទៃក្នុង និងការខិតខំយកចិត្តទុកដាក់ធ្វើការសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធ។

លោកឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការទាំងអស់ ត្រូវប្រើប្រាស់ពាក្យសម្ដីឲ្យបានសមរម្យ អាកប្បកិរិយា គុណធម៌ និងបង្កើនសមត្ថិភាពមន្ត្រីដែលចេះភាសាបរទេស និងជំនាញបានល្អប្រសើរដោយគ្មានលក្ខខណ្ឌ ហើយមិនមានការគៀបសង្កត់ទារប្រាក់នានាខុសពីការកំណត់របស់រាជរដ្ឋាភិបាលឡើយ ដើម្បីសម្របសម្រួលបានទាន់ពេលវេលាជូនប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ព្រំដែន។

ក្នុងឱកាសនោះ អគ្កនាយកអន្តោប្រវេសន៍រូបនេះ ក៏បានក្រើនរំលឹកដាស់តឿនឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការទាំងអស់ត្រូវជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងបានប្រាប់ឱ្យប៉ុស្តិ៍ច្រកទ្វារ ត្រូវត្រៀមរៀបចំពិនិត្យរកសារធាតុ ញៀនដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការទាំងអស់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៣ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម