ព័ត៌មានជាតិ
ទីតាំងថ្នាលបណ្ដុះកូនឈើខ្នាតអន្តរជាតិ ៤ កន្លែង គ្រោងរៀបចំជាគោលដៅទាក់ទាញអ្នកទេសចរ
ក្រសួងបរិស្ថានគ្រោងរៀបចំទីតាំងលេងកម្សាន្ត នៅកន្លែងដែលមានរៀបចំថ្នាលបណ្តុះកូនឈើខ្នាតអន្តរជាតិទាំង ៤ខេត្ត ឲ្យក្លាយទៅជាកន្លែងទេសចរដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិទៅលេងកម្សាន្ត ដើម្បីអាចឲ្យពលរដ្ឋរស់នៅតំបន់នោះអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ នេះជាការគូសបញ្ជាក់របស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសអនុញ្ញាតឲ្យសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម ចូលជួបសម្តែងការគួរសម លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន គឺទិសដៅអាទិភាពរួមចំណែកលើកស្ទួយជីវភាពប្រជាសហគមន៍ឲ្យចាកផុតពីភាពក្រីក្រ តាមរយៈជំហានចម្បងៗដែលរួមមាន ការរៀបចំថ្នាលបណ្តុះកូនឈើខ្នាតអន្តរជាតិចំនួន ៤ កន្លែង ស្ថិតនៅខេត្តកំពង់ស្ពឺ កោះកុង/កំពង់សោម ត្បូងឃ្មុំ និងខេត្តសៀមរាប ដែលអាចមានសមត្ថភាពបណ្តុះកូនឈើយ៉ាងតិចជាង ១ លានដើម។

ចំពោះទីតាំងបណ្តុះកូនឈើទាំង ៤ កន្លែង រដ្ឋមន្ត្រីក្រសួងបរិស្ថាន សង្កត់ធ្ងន់ថា គ្រោងរៀបចំជាទីតាំងកម្សាន្ត និងបោះតង់ ទុកឲ្យប្រជាពលរដ្ឋក្នុងតំបន់អាចរកចំណូលតាមរយៈការយកថ្លៃសេវាកម្ម ពីភ្ញៀវទេសចរដោយអនុវត្តនូវគោលការណ៍ស្អាតតម្លៃសមរម្យស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ស្អាត បៃតង និងចីរភាព ដែលកំពុងផ្សព្វផ្សាយ និងអនុវត្តយ៉ាងសកម្ម ដើម្បីជំរុញឲ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ទីតាំងរៀបចំថ្នាលបណ្តុះកូនឈើខ្នាតអន្តរជាតិចំនួន ៤ កន្លែង បើតាមលោករដ្ឋមន្ត្រី បណ្តុះកូនឈើ ៣ ប្រភេទ ទី១ កូនឈើសម្រាប់ចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សយកទៅដាំ ទី២ បណ្តុះជាឈើជំទង់ និងទី៣ បណ្តុះកូនឈើឲ្យក្លាយជាដើមឈើធំៗសម្រាប់លក់ជូនក្រុមហ៊ុន ឬស្ថាប័ន ដែលមានតម្រូវការដាំឈើលំអក្នុងបូរី ឬទីកន្លែងសាធារណៈនានា។

ឆ្លើយតបការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ជុំ ហួត ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម បានប្តេជ្ញាចិត្តចូលរួមសហការជាមួយក្រសួងបរិស្ថាន ដើម្បីផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសការផ្សព្វផ្សាយអំពីយុទ្ធនាការនានា ដូចជាយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក និងយុទ្ធនាការដាំដើមឈើឲ្យច្រើនជាងការកាប់ រួមទាំងវិធានការ ៤ ចំណុច ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដែលក្រសួងបរិស្ថានបានដាក់ចេញ ដើម្បីបង្កើនគម្របព្រៃឈើកម្ពុជា ឲ្យបានចំនួន ៦០% នៅឆ្នាំ២០៥០៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ