ព័ត៌មានជាតិ
ដោយសារប្រើប្រាស់គ្រឿងញៀន មន្ត្រីពន្ធនាគារ៥ រូប ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌ
ប្រមុខក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះមន្ត្រីពន្ធនាគារចំនួន៥រូប ចេញពីក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ក្រោយរកឃើញថា បានប្រើប្រាស់សារធាតុញៀន។

ប្រការ១ នៃប្រកាសរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ កន្លងទៅ បានសម្រេចលុបឈ្មោះមន្ត្រីពន្ធនាគារចំនួន៥រូប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ចេញពីក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ដោយមូលហេតុប្រើប្រាស់សារធាតុញៀន។
មន្ត្រីពន្ធនាគារទាំង៥នាក់ ដែលត្រូវលុបចេញក្របខ័ណ្ឌពេលនេះ រួមមាន លោកវរអគ្គានុរក្សថ្នាក់លេខ២ ផុន វណ្ណៈ មានតួនាទីជាអនុប្រធានការិយាល័យសន្តិសុខពន្ធនាគារ នៃមណ្ឌលអប់រំកែប្រែទី១ លោវរអគ្គានុរក្សថ្នាក់លេខ៣ ហូ សុជាតិ មន្ត្រីនៃមណ្ឌលអប់រំកែប្រែទី១ លោកវរអគ្គានុរក្សថ្នាក់លេខ៣ គន់ ដារ៉ា មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល លោកអនុរក្សថ្នាក់លេខ២ កេង ស៊ីឌុន មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល និងលោកអនុរក្សថ្នាក់លេខ៣ ខ្ចៅ សិរីរ័ត្ន មន្ត្រីនៃពន្ធនាគារខេត្តបន្ទាយមានជ័យ។

បើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គិតមកដល់ពេលនេះមានមន្ត្រីនគរបាលជាតិប្រមាណជាង៨០នាក់ហើយ ដែលត្រូវបានរងការដាក់វិន័យក្រោមរូបភាពដកចេញពីតំណែង បន្ថយឋានន្តរសក្តិ និងរហូតត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ ក្រោយរកឃើញថា ជាប់ពាក់ព័ន្ធការប្រើប្រាស់សារធាតុញៀន និងមួយចំនួនទៀត ប្រព្រឹត្តិល្មើសវិន័យកងកម្លាំងនគរបាលជាតិ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?