ព័ត៌មានជាតិ
ក្រសួងអប់រំ តាមដានវឌ្ឍនភាព យន្តការគាំទ្រសាលារៀនគំរូ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ បានដឹកនាំកិច្ចប្រជុំ ស្ដីពី ការគាំទ្រសាលារៀនគំរូ នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) ដោយមានការចូលរួមពី មន្ដ្រីពាក់ព័ន្ធមកពីគ្រប់អង្គភាព ក្រោមឱវាទក្រសួង។
គោលបំណង នៃកិច្ចប្រជ៉ំនេះ គឺដើម្បីពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោង វិភាគលទ្ធផលសម្រេចបាន និងដាក់ចេញនូវផែនការ យន្តការគាំទ្រសាលាគំរូ តបតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញ វិធានគន្លឹះអាទិភាពចំនួន ៤ សំដៅលើកកម្ពស់គុណភាពបង្រៀន និង លទ្ធផលសិក្សារបស់សិស្ស រួមមាន៖ ១. ការពង្រឹងអភិបាលកិច្ច ២. ការពិនិត្យកែសម្រួល និងការរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ៣. ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ។
កិច្ចប្រជ៉ំនេះ ពិភាក្សាផ្ដោតលើ ១. ការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ ២. កិច្ចការត្រូវអនុវត្តតាមសាលា ៣. សូចនាករសម្រាប់វាស់វែងផលសម្រេចសាលារៀនមានប្រសិទ្ធភាព (សាលាគំរូ) យន្ដការគាំទ្រ និង ការទទួលខុសត្រូវ ក្រុមការងារតាមដានផលសម្រេច ក្រុមបច្ចេកទេស ក្រុមការងារសម្របសម្រួលទាំង ៣ អនុវិស័យ (ការអប់រំកុមារតូច បឋមសិក្សា និងមធ្យមសិក្សា) និង ការយន្តការ គាំទ្រការបណ្តុះបណ្តាល។
បណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ឱ្យ បន្ថែមការផ្សព្វផ្សាយពីសកម្មភាព និងលទ្ធផលសម្រេចបាន របស់គម្រោង ធ្វើរបាយការណ៍លទ្ធផលផ្ដោតលើសម្មតិកម្ម និងធ្វើការវិភាគ ដើម្បីកែលម្អ ក៏ដូចជា សិក្សាចងក្រងឯកសារ ស្តីពី ករណីសិក្សាផ្សេងៗ ចេញពីការអនុវត្តគម្រោង ដើម្បីបោះពុម្ពផ្សព្វផ្សាយ និងចែកចាយ ទុកជាមរតកចំណេះដឹងដល់អ្នកជំនាន់ក្រោយ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ