ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ បេសកកម្មក្រសួងមុខងារសាធារណៈ កំពុងធ្វើពេលនេះ មិនមែនជារឿងបុគ្គលទេ
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា បេសកកម្មរបស់ក្រសួងមុខងារសាធារណៈ ដែលបាននិងកំពុងធ្វើនាពេលនេះ មិនមែនជារឿងបុគ្គល ឬ ជារឿងស្ថាប័នដោយឡែកនោះទេ។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។

នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា «គួរយើងទាំងអស់គ្នាគិតថា បេសកកម្មរបស់ក្រសួងមុខងារសាធារណៈ ដែលយើងទាំងអស់គ្នា បាន និងកំពុងធ្វើនាពេលនេះ មិនមែនជារឿងបុគ្គល ឬ ជារឿងស្ថាប័នដោយឡែកនោះទេ តែនេះជាបេសកកម្មដែលមានភាពប្រទាក់ក្រឡាគ្នា នៃសង្គមកម្ពុជា ត្បិតថាយើងកំពុងតែចូលរួមអភិវឌ្ឍន៍ កសាងពូនជ្រំអនាគតប្រទេសជាតិចេញពីវិស័យនេះ»។

ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងបន្តថា មន្ត្រីក្រសួងមុខងារសាធារណៈទាំងអស់ កំពុងធានាឱកាស នៃវិបុលភាពសម្រាប់អ្នកជំនាន់ក្រោយឲ្យបានកាន់តែល្អប្រសើរ។ ជារួមអាចនិយាយបានថា «យើងកំពុងបំពេញការងារផង និងកំពុងចូលរួមកសាងខឿនដឹកនាំប្រទេសសម្រាប់អ្នកជំនាន់ក្រោយ ចេញពីវិស័យមុខងារសាធារណៈផង»។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្តបន្ថែមថា ក្នុងតួនាទីបន្តបេសកកម្មរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្រសួងមុខងារសាធារណៈ កំពុងបំពេញបេសកកម្មលើរបត់ថ្មី ជាមួយរាជរដ្ឋាភិបាលអាណត្តិទី ៧ ទាំងការអនុវត្តការងារស្នូលប្រចាំថ្ងៃ និងការងារកែទម្រង់រដ្ឋបាលសាធារណៈដ៏ស្រួចស្រាវ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ។

ទន្ទឹមនោះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា កិច្ចការទាំងអស់នេះ ទាមទារឲ្យមន្ត្រីក្រសួងមុខងារសាធារណៈទាំងអស់ សម្របខ្លួនឲ្យបាន ហើយឲ្យកាន់តែឆាប់រហ័សជាមួយល្បឿនការងារ ទំហំការងារដែលកាន់តែធំ ក៏ដូចជាស្តង់ដារ នៃរបៀបរបបវិជ្ជាជីវៈការងារកាន់តែខ្ពស់ ជាពិសេសស្របពេលចង្វាក់ នៃការប្រកួតប្រជែងជាសកល ទាំងកត្តាភូមិសាស្ត្រ ប្រជាសាស្ត្រ នយោបាយ សេដ្ឋកិច្ច និងបច្ចេកវិទ្យា កំពុងមានភាពពុះកញ្ជ្រោលខ្លាំង៕
អត្ថបទ ៖ ពិសី




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី