Connect with us

សន្តិសុខសង្គម

អាជ្ញាធរដាក់ចេញវិធានការ បង្ការអគ្គីភ័យក្នុងចម្ការកៅស៊ូនារដូវជ្រុះស្លឹក

បានផុស

នៅ

អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានក្រើនរម្លឹកដល់ម្ចាស់ចម្ការកៅស៊ូទាំងអស់នៅទូទាំងប្រទេសឱ្យមានការប្រុងប្រយ័ត្នក្នុងការសម្អាតចម្ការ និងធ្វើផ្លូវភ្លើងឱ្យបានត្រឹមត្រូវ ដោយការកាត់ស្មៅ និងរុក្ខជាតិចង្រៃនៅជុំវិញព្រំចម្ការ និងចន្លោះ​​រងកៅស៊ូជាប់ផ្លូវធ្វើដំណើរឱ្យបានស្អាតស្រឡះល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋានកៅស៊ូក៏បានណែនាំឱ្យម្ចាស់ចម្ការប្រមូលស្មៅរុក្ខជាតិចង្រៃដែលកាត់រួច និងស្លឹកកៅស៊ូដែលជ្រុះនៅតាមចន្លោះរងកៅស៊ូដែលជាប់ផ្លូវធ្វើដំណើរ ដោយត្រូវដាក់ជាគំនរៗ ប្រវែង២៥ម៉ែត្រដាច់ៗពីគ្នាតាមចន្លោះរងកៅស៊ូ។ ហើយ ត្រូវដុតមួយគំនរម្ដងៗ ដោយចាប់ផ្តើមពីគំនរដែលស្ថិតនៅក្រោមទិសខ្យល់មុនគេ និងការដុតត្រូវធ្វើនៅពេលព្រឹកព្រលឹម និងបញ្ឈប់យ៉ាងយូរត្រឹមម៉ោង៩ព្រឹក ដោយត្រូវឃ្លាំមើលឱ្យបានហ្មត់ចត់ ដើម្បីចៀសវាងផ្កាភ្លើងហើរទៅឆេះកន្លែងដទៃទៀត និងត្រូវធានាថា ភ្លើងពិតជារលត់អស់១០០ភាគរយ ក្រោយពេលឈប់ដុត។ ហាមដាច់ខាតដុតសម្អាតនៅពេលរសៀល ព្រោះអាចបង្កឱ្យមានអគ្គីភ័យកើតឡើងជាយថាហេតុនៅវេលាយប់។

អគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ថា ជាទូទៅ អាកាសធាតុនៅរដូវប្រាំងតែងមានសភាពក្តៅស្ងួតហួតហែង ស្របពេលដើមកៅស៊ូចាប់ផ្តើមជ្រុះស្លឹក ចន្លោះពីខែមករារហូតដល់ចុងខែកុម្ភៈ ដែលអាចបង្កជាគ្រោះអគ្គីភ័យជាយថាហេតុនៅក្នុងចម្ការកៅស៊ូ។

បើតាមអគ្គនាយកដ្ឋានកៅស៊ូម្ចាស់ចម្ការមិនត្រូវរង់ចាំរហូតដល់ស្លឹកកៅស៊ូជ្រុះ ១០០ភាគរយ ទើបប្រមូលដុតនោះទេ ព្រោះវាបង្កើតជាគំនរក្រាស់ បង្កឱ្យភ្លើងឆេះខ្លាំង ពិបាកគ្រប់គ្រង និងប៉ះពាល់ដល់ដើមកៅស៊ូក្នុងចម្ការ។

ការដុតស្លឹកកៅស៊ូធ្វើឡើងជាបីដំណាក់កាលគឺ៖ ទី១ ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ៣០ភាគរយ ទី២ ពេលកៅស៊ូជ្រុះស្លឹកបាន ប្រមាណ៦០ភាគរយ និងទី៣ ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ១០០ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម