Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនចាប់ផ្តើមឈូសឆាយសម្អាតដីមួយផ្នែកនៅទីតាំងសង់ព្រលានយន្តហោះអន្តរជាតិលើកោះរ៉ុង

បានផុស

នៅ

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានធ្វើការឈូសឆាយសម្អាតដីមួយចំនួនហើយ ដើម្បីសាងសង់​អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ នេះបើតាមការ​បញ្ជាក់របស់លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់សេរីវុត្ថា បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននិងកំពុងសម្អាត បង្ហាប់ ពង្រាបដីឱ្យរាបស្មើ និងជីកដីស្អុយចេញធ្វើទៅតាមបច្ចេកទេសរបស់ជំនាញ។ ជាមួយគ្នានេះក្រុមហ៊ុនក៏បន្តដោះស្រាយផលប៉ះ​ពាល់​ដែលនៅសេសសល់ផងដែរ ដើម្បីពន្លឿនគម្រោងនេះ។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់​អាកាស​យានដ្ឋានអន្តរ ជាតិកោះរ៉ុង នៅលើតំបន់អភិវឌ្ឍន៌កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីខែ មករា ឆ្នាំ ២០២៣។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើង​តាមរយៈ​សុន្ទរកថាកន្លងមកថា ការចូលរួមក្នុងភាពជាដៃគូពីក្រុមហ៊ុន Royal Group បានបង្ហាញពីសញ្ញាវិជ្ជមានមួយ សម្រាប់ជំរុញឱ្យមានកំណើន និងការទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់រយៈពេលវែង ជាពិសេស​បង្កើនសមត្ថភាពប្រកួតប្រជែងក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញក្នុងស្រុក-ក្រៅស្រុក តាមផ្លូវអាកាសរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ច តំបន់ និងពិភពលោក។

លោកបណ្ឌិត បានបន្តថា អាកាសយានដ្ឋានដែលបម្រុងនឹងធ្វើការសាងនេះ ជាអាកាសយានដ្ឋានអន្តរជាតិថ្មីទី៤ (4th NewGreenfield Airport) ដែលបានធ្វើការវិនិយោគដោយមានការចូលរួមពីវិស័យឯកជន បន្ទាប់ពីអាកាស​យានដ្ឋានអន្តរជាតិតារាសាគរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី បានបញ្ជាក់ពីការប្តេជ្ញាចិត្តសាង​សង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (លំដាប់ 4C) នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ឱ្យសម្រេចតាមផែនការមេ ដែលបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុងនៅលើតំបន់អភិវឌ្ឍន៍ កោះរ៉ុង គ្រោងចំណាយ​ថវិកាប្រមាណ ៣០០លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល ៥ឆ្នាំ។

កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ខូអិលធីឌី បានចុះហត្ថលេខាជួលកោះរ៉ុង ជាមួយក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍជាតំបន់​អភិវឌ្ឍន៍​ពាណិជ្ជកម្ម រមណីយដ្ឋានទេសចរធម្មជាតិ រួមទាំងអាកាសយានដ្ឋានផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

Sokha Hotels

ព័ត៌មានពេញនិយម