ព័ត៌មានជាតិ
ក្រៅពីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក សម្ដេចធិបតី បានឆ្លៀតទាក់ទងក្រុមហ៊ុនធំៗចំនួន៩ ឱ្យមករកស៊ីនៅកម្ពុជា
ក្រៅពីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយជាមួយក្រុមហ៊ុនអន្តរជាតិចំនួន៩ ក្នុងគោលដៅទាក់ទាញម្ចាស់តំណាងក្រុមហ៊ុនទាំងនោះឱ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។
ជាក់ស្ដែងនៅថ្ងៃទី១៦ ខែមករា សម្ដេច នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ជាក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត។ តាមរយៈជំនួបនេះ នាយកប្រតិបត្តិក្រុមហ៊ុន បានជម្រាបសម្ដេចធិបតី អំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា លើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត ខណៈសម្ដេចធិបតី ក៏បានឯកភាពលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាពីលទ្ធភាពវិនិយោគ និងសហការជាមួយដៃគូរក្រុមហ៊ុនក្នុងស្រុក។

បន្ទាប់មក សម្ដេចហ៊ុន ម៉ាណែត បានជួបជាមួយអគ្គនាយិកាក្រុមហ៊ុន Trip.com ដែលក្រុមហ៊ុនផ្ដល់នូវការធ្វើដំណើរមួយឈានមុខគេលើពិភពលោក ដោយរួមបញ្ចូលនូវកញ្ចប់ផលិតផល និងសេវាកម្មទេសចរណ៍ដ៏ទូលំទូលាយ សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក។ នៅចំពោះមុខនាយករដ្ឋមន្ត្រីកម្ពុជា លោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុន បានប្ដេជ្ញាបន្តចាប់ដៃគ្នាជាមួយដៃគូរ ដើម្បីនាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា។ សម្ដេចមហាបវរធិបតី បានបង្ហាញការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកសកម្មភាពវិនិយោគនៅកម្ពុជា ជាពិសេស តាមរយៈកិច្ចសហការជាមួយដៃគូក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បាន និងកំពុងដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់ សំដៅជំរុញកំណើននៃវិស័យទេសចរណ៍ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ក្នុងថ្ងៃដដែល មេដឹកនាំកម្ពុជា ក៏បន្តជួបប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Wilmar International Group ដែលរកស៊ីលើវិស័យកសិកម្ម។ ទល់មុខនាយករដ្ឋមន្ត្រីកម្ពុជា លោក Kuok Khoon Hong ប្រធានក្រុមហ៊ុន បានបង្ហើបពីគបំណងស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយផ្តោតលើដំណាំស្រូវ និងអំពៅ ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូល រាប់ទាំងការដាំដុះ ការប្រមូលផល ការកែច្នៃ ការវេចខ្ចប់ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ បំណងនេះ ត្រូវបានសម្ដេចធិបតី ស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលជាវិស័យមួយប្រកបដោយសក្តានុពល និងជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ប្រមុខរាជរដ្ឋាភិបាល បន្តជួបជាមួយ ស្ថាបនិក និងជានាយិកាប្រតិបត្តិ ក្រុមហ៊ុន Shenzhen Power Solution ជាក្រុមហ៊ុនអភិវឌ្ឍនិងផលិតឧបករណ៍អគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ដែលមានតម្លៃសមរម្យលំដាប់ពិភពលោក និងមានមូលដ្ឋាននៅប្រទេសចិន។ ក្នុងជំនួបនេះ លោកស្រី Xia LI ស្ថាបនិកក្រុមហ៊ុន បានជម្រាបជូនសម្ដេច ហ៊ុន ម៉ាណែត ពីបំណងដាក់ទុនវិនិយោគនៅកម្ពុជា និងជម្រាបពីផលិតផលរបស់ក្រុមហ៊ុន ដែលអាចជួយ កាត់បន្ថយការចំណាយ និងលើកកម្ពស់ជីវភាពប្រជាជនតាមទីជនបទ តាមរយៈការផលិតឧបករណ៍អគ្គិសនីច្រើនប្រភេទដើរដោយថាមពលព្រះអាទិត្យ មានប្រយោជន៍ច្រើនសម្រាប់ផាសុកភាព និងតម្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ សម្ដេចធិបតី ក៏បានស្វាគមន៍ចំពោះបំណងវិនិយោគនៅកម្ពុជា និងលើកទឹកចិត្តឱ្យចាប់ដៃគូរជាមួយក្រុមហ៊ុនក្នុងស្រុក។
សម្ដេច ហ៊ុន ម៉ាណែត បានជួបជាមួយ នាយកប្រតិបត្តិ និងជាសហស្ថាបនិក ព្រមទាំងជាប្រធាន ក្រុមហ៊ុន Grab ក្រុមហ៊ុនបច្ចេកវិទ្យាទូរសព្ទចល័ត ដែលផ្តល់សេវាកម្មដឹកជញ្ជូនអាហារ និងការទូទាត់តាមប្រព័ន្ធឌីជីថល។ ក្នុងពេលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក Anthony Tan បានប្ដេជ្ញាជំរុញអ្នកដឹកជញ្ជូនរបស់ក្រុមហ៊ុន Grab ធ្វើជាគម្រូល្អ គោរពច្បាប់ចរាចរណ៍ ផ្តល់សុវត្ថិភាព និងផាសុកភាពដល់អតិថិជនរបស់ខ្លួន។ សម្ដេចធិបតី បានអរគុណចំពោះការបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងបានគាំទ្រការប្ដេជ្ញារបស់ក្រុមហ៊ុន។
សម្ដេចមហាបវរធិបតី ជួបជាមួយ ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman Sachs ជាក្រុមហ៊ុនវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ។ ក្នុងជំនួបជាមួយមេដឹកនាំកម្ពុជា លោក Jared Cohen ប្រធានកិច្ចការសកល បានបង្ហើបពីបំណងពង្រីកឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងបានបង្ហាញនូវភាពជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេច នាយករដ្ឋន្ត្រី កម្ពុជានឹងបន្តការអភិវឌ្ឍប្រកបដោយភាពជឿជាក់ ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសុខសន្តិភាពពេញលេញ។ ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយគ្រប់ភាគីពាក់ព័ន្ធនៅកម្ពុជា ក្នុងការសិក្សានិងស្វែងយល់អំពីសក្តានុពលរបស់កម្ពុជា និងលទ្ធភាពក្នុងការវិនិយោគជាក់ស្តែង។
ដោយឡែក ក្នុងថ្ងៃទី១៧ ខែមករា សម្ដេចធិបតី ជួបជាមួយ នាយកប្រតិបត្តិ ក្រុមហ៊ុន Lippo Group Indonesia ជាក្រុមហ៊ុនធ្វើអាជីវកម្មលើវិស័យ សំខាន់ៗរួមមាន៖ អចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ។ ក្នុងជំនួបនោះ លោក John Riady បានជម្រាបជូនសម្ដេច ពីគោលបំណងក្នុងការវិនិយោគលើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យដែលផ្ដោតលើការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ជាមួយតម្លៃសមរម្យ និងការអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃទាប នៅកម្ពុជា។ សម្ដេចធិបតី បានស្វាគមន៍ចំពោះបំណងនេះ និងបានលើកទឹកចិត្តឱ្យពិនិត្យលទ្ធភាពស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុក ដើម្បីពង្រីក ការវិនិយោគទៅលើវិស័យសក្ដានុពលផ្សេងៗបន្ថែមទៀតនៅកម្ពុជា។
បន្ទាប់មក មេដឹកនាំនាវាកម្ពុជា ជួបជាមួយ នាយិកាគ្រប់គ្រងគុណភាព និងការផ្គត់ផ្គង់ គ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Bühler Group ជាក្រុមហ៊ុនផ្តោតសំខាន់លើ សន្តិសុខ និងសុវត្ថិភាពស្បៀង ដោយបានវិវត្តន៍នូវបច្ចេកវិទ្យាទំនើបក្នុងការកែច្នៃ វេចខ្ចប់ និងចែកចាយ ចំណីអាហារ។ លើសពីនេះ Bühler គឺជាក្រុមហ៊ុនដែលឈានមុខគេលើបច្ចេកវិទ្យារថយន្ត អុបទិក អេឡិចត្រូនិច ការបោះពុម្ព ការវេចខ្ចប់ និងបច្ចេកវិទ្យាកញ្ចក់។ តាមរយៈជំនួបនេះ Mary Akinyi Olwal នាយិកាក្រុមហ៊ុន បានបង្ហាញអំពីចំណាប់អារម្មណ៍នៅក្នុងការពង្រីកនូវការវិនិយោគរបស់ក្រុមហ៊ុន ដោយនាំយកនូវបច្ចេកវិទ្យាទំនើបឈានមុខគេដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ចាប់តាំងពីដំណើរការនៃការដាំដុះ ការប្រមូលផល រហូតដល់ការផលិតកែច្នៃដើម្បីនាំចេញទៅក្រៅប្រទេស។ ជាការឆ្លើយតប សម្ដេចធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុន បន្តកិច្ចសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយសហការគាំទ្រ និងលើកកម្ពស់ដល់ផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍន៍។
ជាជំនួបលើកចុងក្រោយជាមួយក្រុមហ៊ុនរកស៊ីលើទឹកដីស្វីស សម្ដេច ហ៊ុន ម៉ាណែត បានជួបជាមួយ ប្រធានក្រុមហ៊ុន Temasek Holdings ជាក្រុមហ៊ុន វិនិយោគលើវិស័យសំខាន់ៗដូចជា៖ វិស័យដឹកជញ្ជូន និងឧស្សាហកម្ម, វិស័យហិរញ្ញវត្ថុ, វិស័យទូរគមនាគមន៍ ព័ត៌មាននិងបច្ចេកវិទ្យា, វិស័យអចលនទ្រព្យ និងផលិតផលកសិកម្ម។ តាមរយៈជំនួបនោះ លោក Lim Boon Heng ប្រធានក្រុមហ៊ុន ឱ្យដឹងថា ក្រុមហ៊ុនមានបំណងក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាលើបច្ចេកវិទ្យាឌីជីថល វិស័យថាមពលកកើតឡើងវិញ និងវិស័យសំខាន់ៗមួយចំនួនទៀត៕








-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ចរាចរណ៍៤ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថាក់ស៊ីនដែលកំពុងឡើងប្រជាប្រិយភាពត្រូវហាមចូលកម្ពុជានិងទៅកាន់វៀតណាម