ព័ត៌មានជាតិ
ឈ្វេងយល់ពីវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ
មួយរយៈចុងក្រោយនេះ មានមន្ត្រីនគរបាលមួយចំនួន ត្រូវបានបន្ថយឋានន្តរស័ក្តិ ដកតំណែង ឬបណ្ដេញចេញក្របខ័ណ្ឌ ដោយសារមិនគោរពតាមវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ។ តើអ្វីទៅជាវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ?

វិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ ជាវិន័យដែលកងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ ត្រូវគោរពប្រតិបត្តិឱ្យបានម៉ឺងម៉ាត់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជនឱ្យបានកាន់តែមានប្រសិទ្ធភាព។ ក្នុងករណី កងកម្លាំងមិនបានគោរពតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួននោះទេ នឹងត្រូវដាក់ទណ្ឌកម្ម បន្ថយឋានន្តរសក្កិ បណ្តេញចេញពីអង្គភាព ដកហូតមុខតំណែង ឬបណ្តេញចេញពីក្របខណ្ឌនគរបាល តែម្តង។

តាមវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ ប្រការ១ បានចែងថា កងកម្លាំងត្រូវបម្រើផលប្រយោជន៍របស់ប្រជាជន ដោយស្មោះត្រង់ និងមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជន ជាពិសេស ត្រូវគោរព និងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ ដោយសច្ចៈយុត្តិធម៌ចំពោះច្បាប់ បទបញ្ញាត្តិ និងបទបញ្ជាផ្សេងៗ។ បន្ថែមពីនេះ ត្រូវមានអព្យាក្រឹត្យភាពក្នុងសកម្មភាពការងារ និងមិនត្រូវប្រើប្រាស់មុខងាររបស់ខ្លួន និងសម្ភារៈរបស់រដ្ឋ ដើម្បីបម្រើ ឬប្រឆាំងនឹងសកម្មភាពនយោបាយរបស់គណៈបក្សណាមួយឡើយ។ ក្នុងនោះប្រការ៥ ក៏បានបញ្ជាក់ដែរថា កងកម្លាំងមិនត្រូវយកមុខងារ ឬឋានន្តរសក្តិ ទៅប្រើប្រាស់ដើម្បីគំរាមគំហែង ឬធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលថ្នាក់ទាបជាងខ្លួននោះឡើយ។

ជាមួយគ្នានេះ នៅក្នុងប្រការ៧ មេបញ្ជាការនគរបាលគ្រប់ថ្នាក់ ត្រូវទទួលខុសត្រូវគ្រប់បញ្ជាររបស់ខ្លួនចំពោះមុខច្បាប់ និងចំពោះជោគជ័យ ឬបរាជ័យក្នុងការអនុវត្តរបស់នគរបាលថ្នាក់ក្រោមជាតិ។ ចំណែក អ្នកនៅក្រោមបង្គាប់ ត្រូវអនុវត្តតាមបញ្ជាររបស់មេកើយ ដោយគ្មានការតវ៉ាដេញដោលរកមូលហេតុ។ រីឯ មន្ត្រីនគរបាលជាតិណាដែលប្រព្រឹត្តិខុសវិន័យរបស់កងកម្លាំងនគរបាលជាតិ ត្រូវទទួលការដាក់ទណ្ឌកម្មយ៉ាងហ្មត់ចត់ទៅតាមទោសកំហុសដែលមន្ត្រីនគរបាលបានប្រព្រឹត្តិ។ ក្នុងនោះ ក៏មានការដាក់ទណ្ឌកម្មតាមរូបភាពអប់រំ គឺព្រមានមន្ត្រីណាដែល អវត្តមានឥតច្បាប់ពី ៣-៧ថ្ងៃ មិនគោរពពេលម៉ោងធ្វើការទៀងទាត់ ស្រវឹងក្នុងម៉ោងបំពេញការងារ ស្លៀកពាក់ឯកសណ្ឋានមិនត្រឹមត្រូវតាមការកំណត់ និងបញ្ចេញអាកប្បកិរិយា ឬពាក្យសម្តី គ្មានសីលធម៌ អមនុស្សធម៌ ខ្វះសុជីវធម៌ ដែលជាហតុធ្វើឱ្យបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ។
លើសពីនេះ មន្រ្តីនគរបាលនឹងត្រូវ បន្ថយឋានន្តរសក្តិ បណ្តេញពីអង្គភាព ដកហូតមុខតំណែង ឬបណ្តេញចេញពីក្របខណ្ឌ ក្នុងករណីដែលទទួលបានការព្រមានចំនួនពីរដងរួចមកហើយ នៅតែមិនព្រមរាងចាល។ ថែមទាំង អវត្តមានដោយឥតច្បាប់ពី ៨-១៥ថ្ងៃ ផ្ទុះអាវុធដោយគ្មានបញ្ជា ឬមូលហេតុស្របច្បាប់ ទទួលសំណូកចាប់ពី ៥ ០០១រៀលឡើងទៅ និងកិបកេងទ្រព្យសម្បត្តិរដ្ឋ ចាប់ពី ១០០ ០០១រៀលឡើងទៅ។ ជាពិសេស យកមុខតំណែង ឋានន្តរសក្តិ សិទ្ធិអំណាចនគរបាលទៅគំរាមកំហែងអ្នកដ៏ទៃ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ព្រមទាំងយកមធ្យោបាយរបស់រដ្ឋ ទៅប្រើប្រាស់ដើម្បីទាញប្រយោជន៍ផ្ទាល់ខ្លួន បំផ្លាញ ឬធ្វើឱ្យបាត់បង់ ក្រឡៃភាពដើមនៃមធ្យោបាយ សម្ភារៈ ទ្រព្យសម្បត្តិ ឯកសារនានា ដែលជាវត្ថុតាងស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោះស្រាយ។
ក្នុងនោះដែរ ការធ្វេសប្រហែស របស់មន្ត្រីនគរបាល ដែលធ្វើឱ្យពិរុទ្ធជន ឬទណ្ឌិតរត់រួច ឃុបខិតកសាងសំណុំរឿងក្រឡៃវត្ថុតាងនានា បង្កភាពយឺតយ៉ាវ ក្នុងអន្តរាគមន៍ពន្លត់អគ្គិភ័យ ហើយចំណាយថវិការដ្ឋ មិនត្រឹមត្រូវតាមការកំណត់។ ខ្វះស្មារតីទទួលខុសត្រូវក្នុងការការពារអង្គភាព គណៈប្រតិភូជាតិ អន្តរជាតិ ថែមទាំងធ្វើឱ្យបែកការសម្ងាត់របស់អង្គភាព និងផ្តល់ព័ត៌មានដោយគ្មានការអនុញ្ញាត ក៏អាចប្រឈមនឹងការ ដកហូតមុខតំណែង ឬបណ្តេញចេញពីក្របខណ្ឌផងដែរ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត