ព័ត៌មានជាតិ
ពលរដ្ឋអាចប្រាប់ពីករណីគ្រឿងញៀនតាមប្រព័ន្ធ Hotline របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយរក្សាការសម្ងាត់
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមរាយការណ៍មកសមត្ថកិច្ចជំនាញជុំវិញករណីគ្រឿងញៀន តាមរយៈប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ (Hotline) ដោយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធានារក្សាការសម្ងាត់សម្រាប់អ្នករាយការណ៍។
បើតាមមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លេខទូរស័ព្ទទាន់ហេតុការណ៍ (Hotline) ដែលប្រជាពលរដ្ឋអាចទំនាក់ទំនង ដើម្បីរាយការណ៍ពីករណីគ្រឿងញៀនបាន គឺលេខ ៦៧០ អាចហៅចូលដោយឥតគិតថ្លៃ ឬតាមរយៈលេខទូរស័ព្ទ ០៩៣ ៤៥៦ ៨៨៨, ០១១ ២៤៨ ៨៨៨, ០១៥ ២២២ ២២៦ និងលេខ ០៦៦ ៦៦១ ៦៦១។
ប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ រៀបចំឡើងស្របតាមផែនការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានណែនាំឱ្យស្ថាប័នមានសមត្ថកិច្ចរៀបចំប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ (Hotline) ដើម្បីដាក់ឱ្យដំណើរការក្នុងការទទួលព័ត៌មាន ចាត់វិធានការដោះស្រាយ និងអន្តរាគមន៍នៅពេលមានបណ្ដឹង ព័ត៌មាន ឬសំណូមពរពីមជ្ឈដ្ឋាននានាពាក់ព័ន្ធបទល្មើសគ្រឿងញៀន។
ដើម្បីបន្តចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពលើបញ្ហាគ្រឿងញៀន រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ២០២៤ ដោយខិតខំចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន ដោយធ្វើយ៉ាងណាបញ្ចៀសមិនឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឱ្យគ្រឿងញៀនបង្កឥទ្ធិពលញាំញី និងបំផ្លិចបំផ្លាញសង្គមជាតិបន្តទៀតឡើយ។
តាមផែនការណែនាំ នាពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ជាគោលការណ៍រួមមួយចំនួនដល់ភាគីមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ ដោយក្នុងនោះ ត្រូវបំផុសចលនាលើកទឹកចិត្តឱ្យមានការចូលរួមច្រើនកុះករពីគ្រប់សមាសភាពនៃសង្គម សំដៅបង្កើតបានជាកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប ជាពិសេសស្រទាប់យុវជនក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្របតាមទិសស្លោក «៣កុំ ១រាយការណ៍»។
ទន្ទឹមនេះ ត្រូវជំរុញចលនាផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យបានសកម្មផុលផុសតាមគ្រប់រូបភាព គ្រប់ទីកន្លែង ចំគោលដៅ និងចំមុខសញ្ញា ជាពិសេសសិស្សានុសិស្ស កម្មករ ពលករ ដើម្បីបានជ្រួតជ្រាប យល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន សំដៅឈានទៅលុបបំបាត់ទីផ្សារគ្រឿងញៀន។
សម្ដេច នាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យអនុវត្តវិធានការច្បាប់ និងវិធានការរដ្ឋបាលឱ្យបានម៉ឺងម៉ាត់ និងដូចភ្លៀងរលឹម សំដៅស្រាវជ្រាវវែករកឱ្យឃើញបណ្តាញអង្គការចាត់តាំងនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀន ឧបាយកល សកម្មភាពទំនាក់ទំនង ការដឹកជញ្ជូន កែច្នៃ ផលិត ជួញដូរគ្រឿងញៀន រួមទាំងទីតាំងប្រមូលផ្តុំការប្រើប្រាស់គ្រឿងញៀន ដើម្បីបើកប្រតិបត្តិការបង្ក្រាបឱ្យដល់ឫសគល់ប្រកបដោយប្រសិទ្ធភាព៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?