Connect with us

ព័ត៌មានជាតិ

មេបញ្ជាការអាវុធហត្ថខេត្តកោះកុង ហាមមិនឱ្យមន្ត្រីខ្លួនជាប់ពាក់ព័ន្ធ​គ្រឿងញៀន

បានផុស

នៅ

ស្រប​នឹង​អភិក្រម​ទាំង ៥ របស់​រាជរដ្ឋាភិបាល​កម្ពុជា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង បាន​ហាមប្រាម​មិន​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ឡើយ ករណី​រក​ឃើញ​នឹង​អស់​សក្ដិ​តួនាទី ហើយ​ជាប់ទោស​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ប្រកាស​មុខតំណែង​ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរសក្ដិ​ដល់​នាយទាហាន ពលទាហាន ចំនួន ៣២ នាក់ លោក​ឧត្ដមសេនីយ៍​ត្រី តាំង ឈុនស្រេង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង បាន​លើក​ឡើង​ថា គប្បី​ត្រូវតែ​អនុវត្ត​នូវ​ទិស​ស្លោក​របស់​នាយ​ឧត្ដមសេនីយ៍​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ថា «​ចំពោះតែ​ប្រទេស ត្រូវតែ​ការពារ ចំពោះ​ប្រជា ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស ត្រូវតែ​បង្ក្រាប ជួយ​គិត ជួយ​ធ្វើ និង​រួមគ្នា​ទទួលខុសត្រូវ​»។

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង លើកឡើង​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី ៧ នេះ បាន​កំពុង​អនុវត្ត​អភិក្រម ៥ យ៉ាង គឺ​ការ​វះកាត់​មន្ត្រី ឬ កងកម្លាំង​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​តែម្ដង ដោយ​រក​ឃើញ​ដក​តួនាទី​សក្ដិ​ចេញពី​ក្របខណ្ឌ និង​ប្រគល់​ជូន​ច្បាប់​អនុវត្ត​បន្ត។

លោក តាំង ឈុនស្រេង ក៏​សូម​រម្លឹក​ជាថ្មី​ដល់​កងកម្លាំង​អាវុធហត្ថ​ខេត្ត​កោះកុង​ទាំងអស់ មិន​ត្រូវ​ប្រព្រឹត្ត​ទង្វើ​ណាមួយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​ដាច់ខាត ករណី​ប្រសិនបើ​រក​ឃើញ​នឹង​អស់​បុណ្យ​សក្ដិ​តួនាទី​ភ្លាម តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ។

បន្ថែម​លើ​ការ​ព្រមាន លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង ក៏​កោតសរសើរ​ខ្ពស់​អំពី​ស្នាដៃ​ការងារ ព្រមទាំង​ការ​លះបង់​កម្លាំងកាយ​ចិត្ត​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បាន​យ៉ាង​ល្អ មិន​ថា​ការពារ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​មូលដ្ឋាន ការ​បង្ក្រាប​បទល្មើស​ផ្សេងៗ និង​ការពារ​សុវត្ថិភាព​ថ្នាក់ដឹកនាំ​អំឡុង​ពេល​ចុះ​បេសកកម្ម​ការងារ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត។

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ជឿជាក់​ថា មន្ត្រី​កងរាជអាវុធហត្ថ​ទាំងអស់ បន្ត​អនុវត្ត​កាតព្វកិច្ច​តួនាទី​ឱ្យ​ម៉ឺងម៉ាត់ មាន​ក្រម​សីលធម៌​វិជ្ជាជីវៈ​ការងារ តាមដាន​បង្ក្រាប​ទប់ស្កាត់​រាល់​បទល្មើស​នានា ដើម្បី​ការពារ​ប្រទេសជាតិ​មាតុភូមិ ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​រួមគ្នា​សាមគ្គី​គ្នា​រក្សា​ភាព​រឹងមាំ​ផ្ទៃក្នុង​អភិវឌ្ឍន៍​ស្ថាប័ន៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម