ព័ត៌មានជាតិ
អ្នកជាប់កាតព្វកិច្ចជាង៩០%បានប្រកាសទ្រព្យសម្បត្តិ និងបំណុលរួចរាល់ ខណៈសល់ជាង១០ថ្ងៃទៀត នឹងផុតកំណត់
ក្រោយការបើកទ្វារទទួលយកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ សម្រាប់ឆ្នាំនេះ គឺមានអ្នកជាប់កាតព្វកិច្ចជាង៩០ភាគរយហើយ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលរួចរាល់ បើគិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៤នេះ។ អង្គភាពប្រឆាំងអំពើពុករលួយ ចាត់ទុកការមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ទាន់ពេលវេលានេះ ជាការគោរពច្បាប់បានល្អ។
កាលបរិច្ឆេទនៃការទទួលយកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល អនុវត្តតាមរបប២ឆ្នាំម្ដង សម្រាប់ឆ្នាំ២០២៤ ត្រូវបាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ បើកទ្វារទទួលរយៈពេល១ខែពេញ ពោល គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ បើតាមទិន្នន័យបឋមពីក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺគិតត្រឹមម៉ោងថ្ងៃត្រង់ ទី១៨ ខែមករានេះ ក្រុមការងារនាយកដ្ឋាន បានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល បានចំនួន ១៦ ៧២៦រូប ស្មើនឹង ៩១.៥០ភាគរយ នៃចំនួនត្រូវប្រកាសសរុប ១៨ ២៧៩រូប។
ជារួម ក្រសួង-ស្ថាប័ន ដែលបានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនរួចរាល់ ១០០ភាគរយនោះ រួមមាន ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធនាគារជាតិនៃកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងរាជធានី-ខេត្ត ចំនួន១៩ ដូចជា រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ប៉ៃលិន កំពង់ស្ពឺ ព្រៃវែង ព្រះវិហារ កំពង់ចាម ពោធិ៍សាត់ កំពង់ឆ្នាំង មណ្ឌលគិរី ខេត្តព្រះសីហនុ បាត់ដំបង រតនគីរី បន្ទាយមានជ័យ ស្ទឹងត្រែង កោះកុង ឧត្តរមានជ័យ ខេត្តកណ្តាល និងខេត្តកំពត។
បើតាមនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺក្រុមការងារនៅរង់ចាំទទួលការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមការកំណត់របស់ច្បាប់រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ពោល គឺនៅសល់តែរយៈពេលប្រមាណជាង១០ថ្ងៃទៀតប៉ុណ្ណោះ ដែលបុគ្គលជាប់កាតព្វកិច្ចតាមការកំណត់ដោយច្បាប់ ត្រូវមកប្រកាសទ្រព្យសម្បត្តិ និងបំណុល។
យោងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ ២លានរៀល។ គ្រប់បុគ្គលដែលមិនប្រកាស នឹងត្រូវបង្ខំឱ្យប្រកាសទ្រព្យសម្បត្តិជូនអង្គភាពប្រឆាំងអំពើពុករលួយ ហើយក្នុងករណីរឹងរូសមិនព្រមប្រកាសទៀត នឹងត្រូវផ្ដន្ទាទោសទ្វេដង៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ