Connect with us

ព័ត៌មានជាតិ

កម្ពុជា រំពឹងមានសន្ទុះលឿនលើវិស័យ​បច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍

បានផុស

នៅ

កម្ពុជារំពឹងថា នឹងជំរុញវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ក្នុងសន្ទុះ និង ល្បឿនថ្មី ដោយចាប់​យកវិស័យឌីជីថលជាមូលដ្ឋាន ដើម្បីចាប់យកកាលានុវត្តភាពថ្មីៗផង និងជំរុញផលិតភាពប្រសិទ្ធភាព និងភាព​ប្រកួតប្រជែងសេដ្ឋកិច្ចផង។ នេះបើយោងតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបញ្ជាក់ថា សក្តានុពលសំខាន់ៗ រួមមាន ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម ខ្សែច្រវាក់តម្លៃតំបន់ និងសកល។ ផលិតកម្មនៅក្នុងស្រុកនឹង ស្ថិតក្នុងវិសាលភាពទូលំទូលាយគ្មានព្រំដែននៃបច្ចេកវិទ្យាឌីជីថល និងសម្របបាន តាមនិន្នា​ការសកល ភាវូបនីយកម្ម តាមរយៈការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និង សកល ។ ជាពិសេស ការតភ្ជាប់​សហគ្រាស ធុនតូច និងមធ្យម (SMEs) ទៅក្នុងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកល ត្រូវបានរំពឹងថា នឹងក្លាយ​ជាមូលដ្ឋានដ៏រឹងមាំក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច។

ជាមួយគ្នានេះ ការជំរុញសកម្មភាពពាណិជ្ជកម្ម និង ធុរកិច្ច ឱ្យមានប្រសិទ្ធភាពនៃប្រតិបត្តិការទិញ-លក់ទំនិញ និង សេវា ជាពិសេស ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការទូទាត់កាន់តែងាយស្រួល និង រហ័ស គួបផ្សំក្រប ខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងការដឹកជញ្ជូនលឿន មានថ្លៃសមរម្យ នឹងត្រូវបានលើកកម្ពស់ ។ បន្ថែមលើនេះ ការគ្រប់គ្រងអាជីវកម្ម និងផលិតកម្ម នឹងកាន់តែមានប្រសិទ្ធភាព ដោយ សារការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បូកផ្សំនឹងកម្លាំងពលកម្មប្រកបដោយជំនាញ។ ទន្ទឹមគ្នានេះ ការរៀប ចំពិព័រណ៍ តាមប្រព័ន្ធអេឡិចត្រូនិក និងការរៀបចំថ្នាលសម្រាប់ដាក់លក់ និងផ្សព្វផ្សាយផលិតផល ដើម្បីជំរុញការនាំចេញ និងការផ្សារភ្ជាប់ទីផ្សារឱ្យដល់អតិថិជនចុងក្រោយ ក៏អាចប្រពឹត្តទៅបានតាមបច្ចេកវិទ្យាឌីជីថលផងដែរ។

ក្របខណ្ឌគោលនយោបាយ បានបង្ហាញទៀតថា ការបង្កើតការងារ ជំនាញ និង ការវិនិយោគ ត្រូវបានរំពឹងថា នឹងកើនឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារ តាមរយៈយន្តការរដ្ឋ តួយ៉ាង កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ និង ការបណ្តុះបណ្តាលជំនាញបន្ថែមដោយវិស័យឯកជន ។ ជាមួយគ្នានេះ ការលើកកម្ពស់សហគ្រិន- ភាព និងនវានុវត្តន៍ នឹងរួមចំណែកក្នុងការបង្កើតធុរកិច្ចថ្មី និងការទាក់ទាញការវិនិយោគ នៅក្នុងស្រុក និងក្រៅស្រុក នៅក្នុងវិស័យ ICT ។

ចំពោះការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណះ ក៏ត្រូវបានរំពឹងថា នឹងមានប្រសិទ្ធភាពកាន់តែប្រសើរ និងតម្លាភាពកាន់តែខ្ពស់ តាមរយៈការទទួលយកផ្នត់គំនិត ឌីជីថល និង ការលើកកម្ពស់ សមត្ថភាពក្នុង ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ និន្នាការនេះក៏បានបង្កើនឱកាស សម្រាប់ការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ នៅក្នុងវិស័យប្រពៃណី រួមទាំងវិស័យសេដ្ឋកិច្ច សង្គម និងសន្តិសុខ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម២០ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម