Connect with us

ព័ត៌មានជាតិ

យុវជនមកពីគ្រួសារក្រីក្រ ចាត់ទុកកម្មវិធីបណ្ដុះបណ្ដាលថ្នាក់ជាតិ ជាជីវិតថ្មី អាចផ្លាស់ប្ដូរជីវភាពគ្រួសារនាពេលអនាគត

បានផុស

នៅ

យុវជន​មកពី​គ្រួសារ​ក្រីក្រ ចាត់​ទុក​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល ជា​ជីវិត​ថ្មី​សម្រាប់​ពួកគេ ហើយ​មាន​ក្តី​សង្ឃឹម​ថា​នឹង​អាច​មាន​ជំនាញ​មួយ​ច្បាស់លាស់ មាន​ការងារ​ធ្វើ​សមរម្យ បន្ទាប់ពី​ការ​សិក្សា​រយៈពេល ៤ ខែ ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវតី​មកពី​គ្រួសារ​ក្រីក្រ ហ៊ឹម ណារី លើក​ឡើង​ថា «បើ​គ្មាន​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​របស់​រាជរដ្ឋាភិបាល​នេះ​ទេ ខ្ញុំ​មិន​អាច​បន្ត​ការ​សិក្សា​បាន​ទេ ពីព្រោះ​គ្រួសារ​ខ្ញុំ​ក្រ​ពេក ដោយសារ​កត្តា​គ្រួសារ​នេះ​ហើយ ខ្ញុំ​គ្មាន​លទ្ធភាព​បន្ត​រៀន​បានទេ»។

យុវតី​រូប​នេះ​បន្ត​ថា ដោយសារ​ការ​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​មាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ២៨ ម៉ឺន​រៀល ជាប្រចាំ​ខែ​ផង​នោះ ទើប​យុវតី​រូប​នេះ​រួសរាន់​មក​ចុះឈ្មោះ​ចូលរៀន​នឹង​គេ។ ក្រោយពី​បាន​ចុះឈ្មោះ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ យុវតី​រូបនេះ សង្ឃឹម​ថា ខ្លួន​នឹង​មាន​ការងារ​មួយ​ច្បាស់លាស់​នា​ពេល​អនាគត ហើយ​ថែមទាំង​អាច​ផ្លាស់ប្ដូរ​ជីវភាព​របស់​គេ​បាន។ យុវតី​រូប​នេះ​ថា «ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​អាច​មាន​ជំនាញ​មួយ​ច្បាស់លាស់ រក​ការងារ​បាន​ធ្វើ ហើយ​គ្រួសារ​ខ្ញុំ​លែង​លំបាក​ដូច​សព្វថ្ងៃ»។

យុវតី រិទ្ធ រស្មី ដែល​ជា​សិក្ខាកាម​មួយ​រូប​ទៀត មកពី​គ្រួសារ​ក្រីក្រ និង​ជា​ក្មេង​កំព្រា​ផង​នោះ បាន​លើក​ឡើង​ថា «ខ្ញុំ​ជា​ក្មេង​កំព្រា ក្រីក្រ គ្មាន​លទ្ធភាព​រៀន​បន្ត​នោះ​ទេ ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​ការ​បណ្ដុះបណ្ដាល​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​មាន​ប្រាក់ឧបត្ថម្ភ​ទៀត​នោះ ខ្ញុំ​ត្រូវតែ​ចាប់​យក​ឱកាស​នេះ​ឱ្យ​បាន»។

យុវតី​រូប​នេះ​បន្ថែម​ថា គាត់​បាន​ចុះ​ឈ្មោះ​រៀន​ជំនាញ​កែច្នៃ​បន្លែ​ផ្លែឈើ ហើយ​ក៏​សង្ឃឹម​ថា នឹង​អាច​មាន​ការងារ​ធ្វើ​មួយ​សមរម្យ កែប្រែ​ជីវភាព​គ្រួសារ​នា​ពេល​អនាគត​ដែរ។ យុវតី រិទ្ធ រស្មី បាន​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្តល់​ឱកាស​ដ៏​ល្អ​មួយ​នេះ​សម្រាប់​យុវជន យុវតី មាន​ជីវភាព​ក្រីក្រ អាច​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​នេះ​បាន។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ កន្លងទៅ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​បើក​បវេសនកាល​ជា​ផ្លូវការ​នូវ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ បើក​បវេសនកាល​វគ្គ​ទី ១។ កម្មវិធី​បណ្ដុះបណ្ដាល​នេះ មាន​សិស្ស​ចំនួន ៥០០ ថ្នាក់ និង​មាន​សិក្ខាកាម​ចំនួន ១៥០០០ នាក់ ដែល​សិក្សា​ក្នុង​វិស័យ​ចំនួន ១០ លើ​មុខជំនាញ​ចំនួន ៣៨ នៅ​ទូទាំង​ប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម