Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីយុត្តិធម៌ ស្នើសុំកិច្ចសហការពី ACU ក្នុងយុទ្ធនាការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានជួបប្រជុំជាមួយប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីស្នើសុំកិច្ចសហការក្នុងយុទ្ធនាការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជួបប្រជុំនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី ១៨ ខែមករា នៅអង្គភាពប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជាប្រធានគណៈបញ្ជាការ​ដឹកនាំ​យុទ្ធនាការជំរុញ ​និង​ពន្លឿន​ការដោះស្រាយ​រឿងក្តី​នៅតាមតុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ​និងដោះស្រាយ ​ភាព​មិនប្រក្រតី​នៅតាមតុលាការ និងលោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

នៅក្នុងកិច្ចប្រជុំនេះលោក​ កើត រិទ្ធ បានជម្រាបជូនលោក ឱម យ៉ិនទៀង អំពី​​​ការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌​របស់​រាជរដ្ឋាភិបាល​ នីតិកាលទី ៧ នៃ​រដ្ឋសភា ជាពិសេសយុទ្ធនាការ​ចំនួន ២ ដែល​ក្រសួងយុត្តិធម៌​បាន​ដាក់ចេញ កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤​កន្លងទៅ គឺ​យុទ្ធនាការ​ជំរុញ ​និង​ពន្លឿន​ការដោះស្រាយ​រឿងក្តី​នៅតាមតុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ ​និងដោះស្រាយ​ ភាព​មិនប្រក្រតី​នៅតាមតុលាការ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដាក់ចេញ​យុទ្ធនាការនេះ គឺ​ធ្វើ​ទៅតាម​ការ​ប្រគល់​ភារកិច្ចរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែល​បាន​កំណត់​យក​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ជា​អាទិភាពនយោបាយ​ដ៏សំខាន់​មួយ​ របស់​រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃ​រដ្ឋសភា។

បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏​បានគូសបញ្ជាក់ផងដែរ អំពី​វិធានការ​ដាច់ខាត ដែល​ត្រូវអនុវត្ត​ចំពោះ​សំណុំរឿង ៣ប្រភេទ គឺ​​ គ្រឿងញៀន, គ្រោះថ្នាក់ចរាចរណ៍ និង​អត្រានុកូលដ្ឋាន ដែល​ជាកិច្ចការអាទិភាព​ ដែលចាំបាច់ត្រូវតែដោះស្រាយ​ដោយ​តម្លាភាព ភាពត្រឹមត្រូវ​តាមច្បាប់ និង​ភាពម៉ឺងម៉ាត់ ស្របតាមទិសដៅ​ នៃ​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ក៏ដូចជាការចូលរួមទទួលខុសត្រូវ​នៃ​វិស័យ​យុត្តិធម៌ ​ចំពោះមុខ​ប្រជាជន​ និង​សង្គមជាតិ។

បើតាមលោក កើត រិទ្ធ ដើម្បី​សម្រេច​ទៅតាម​បំណងប្រាថ្នា ​របស់​​ប្រមុខរាជរដ្ឋាភិបាល, ក្រសួង​យុត្តិធម៌​មាន​ភាព​ចាំបាច់ ក្នុង​ការ​អនុវត្តយុទ្ធនាការ​ទាំង ២ ក៏ដូចជា ចាត់វិធានការ​​លើ​សំណុំរឿងទាំង ៣ប្រភេទ ​ដោយ​ភាពម៉ឺងម៉ាត់ ដោយ​ប្រកាន់ខ្ជាប់តាម​អភិក្រម​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលថា “គ្មានការកែទម្រង់ណា​មួយ ដែលងាយស្រួលនោះទេ ការកែទម្រង់​ដែលជោគជ័យ ​ត្រូវផ្អែក​លើ​កត្តាសំខាន់ៗចំនួន ៤៖ (ទី១)-ត្រូវមានចក្ខុវិស័យច្បាស់លាស់, (ទី២)-ត្រូវមានការប្តេជ្ញាចិត្តខ្ពស់, (ទី៣)-ត្រូវមានការចូលរួម​ដោយ​ស្មោះត្រង់ និង​ (ទី៤)-ត្រូវមានការលះបង់, និង​​​អភិក្រម​របស់​ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន គឺ (ទី១)-ឆ្លុះកញ្ចក់, (ទី២)-ងូតទឹក, (ទី៣)-ដុសក្អែល, (ទី៤)-ព្យាបាល និង (ទី៥)-វះកាត់។ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នេះ ក្នុង​ស្មារតី​ទទួលខុសត្រូវខ្ពស់ និង​ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​ស្ថានភាព “ត្រីងៀតឆ្លៀតពង” ដោយឆ្លៀតយក​យុទ្ធនាការ ដើម្បី​ស្វះស្វែងរកផលប្រយោជន៍​ដោយខុសច្បាប់។

ដើម្បី​​អនុវត្ត​ដោយម៉ឺងម៉ាត់ និង​ប្រកបដោយប្រសិទ្ធភាពខ្ពស់​​នូវ​ការកែទម្រង់​នេះ, ​លោករដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ស្នើសុំ​​ការ​គាំទ្រ និង​កិច្ចសហការ​ ពី​សំណាក់​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ទាំងនៅក្នុង​ការអនុវត្ត​យុទ្ធនាការ​ទាំង ២ ក៏ដូចជាការអនុវត្តវិធានការ​ដាច់ខាត​ សម្រាប់​សំណុំរឿង​ទាំង ៣ប្រភេទខាងលើ។

ជាការឆ្លើយតបលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បាន​ប្រកាសគាំទ្រ​​យ៉ាងពេញទំហឹង​ចំពោះ​យុទ្ធនាការ ដែលដាក់ចេញ​ដោយ​ក្រសួង​យុត្តិធម៌ ព្រមទាំង​បាន​បង្ហាញ​នូវ​​គោលជំហរ​ផ្តល់​កិច្ចសហការ​គ្រប់ជ្រុងជ្រោយ ដើម្បី​រួមចំណែក​ជំរុញ​ឲ្យ​ការកែទម្រង់​នេះ ​បាន​ទទួល​ជោគជ័យ ពីព្រោះ​ថា ជោគជ័យ​នេះ មិនមែន​​​​សម្រាប់តែ​​​ក្រសួង​យុត្តិធម៌​នោះទេ តែជាជោគជ័យ​របស់​រាជរដ្ឋាភិបាល និង​របស់​សង្គមជាតិ​​កម្ពុជាទាំងមូល។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថា ការគាំទ្រ​របស់​​អង្គភាពប្រឆាំងអំពើពុករលួយ គឺ​ជាការលើកទឹកចិត្ត​បន្ថែម​ទៀត ដល់គណៈបញ្ជាការ​ឲ្យ​អនុវត្ត​យុទ្ធនាការ​កាន់តែស្វាហាប់ ដើម្បី​ជំរុញ​ឲ្យ​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ បានទទួល​លទ្ធផល ក្នុងការ​​លើកកម្ពស់​គុណភាព​សេវា​យុត្តិធម៌ និង​គុណភាពនៃ​យុត្តិធម៌ ស្របតាម​បំណងប្រាថ្នា​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាបំណង​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម