Connect with us

ព័ត៌មានជាតិ

សប្ដាហ៍ទី២ខែមករា ឃាត់ខ្លួនជនសង្ស័យ៨០នាក់ក្នុងបទល្មើសព្រហ្មទណ្ឌ ៦៣ករណី

បានផុស

នៅ

ជនសង្ស័យ៨០នាក់ ត្រូវបានឃាត់ខ្លួនលើមុខសញ្ញាព្រហ្មទណ្ឌទូទៅចំនួន៦៣ករណី ដែលកើតឡើងទូទាំងប្រទេស ដោយក្នុងនោះ បង្ក្រាបបាន៥០ករណី ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០២៤។ នេះបើយោងតាមការឱ្យដឹងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ។

រូបភាពឯកសារ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍ ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌទាំង ៥០ករណីដែលបង្ក្រាបបាន មានករណីកើតឡើងញឹកញាប់ជាងគេ គឺលួចចំនួន១២ករណី អំពើហិង្សា២៤ករណី និងរំលោភសេពសន្ធវៈមាន៨ករណី។   

ការអនុវត្តវិធានការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនេះ ត្រូវបានលោក ទូច សុខៈបញ្ជាក់ថា ជាទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ ស្របតាមទស្សនៈអ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយថ្នាក់ដឹកនាំក្រសួង និងមន្ត្រីគ្រប់លំដាប់ថ្នាក់។

អ្នកនាំពាក្យរងរូបនេះ ថា លោកឧបនាយករដ្ឋមន្ត្រី ស សុខា តែងក្រើនរម្លឹក ដឹកនាំកិច្ចប្រជុំជំនាញជារឿយៗ ដើម្បី អនុវត្តការងារឱ្យកាន់តែប្រសិទ្ធភាព ប្រសិទ្ធផល ក្នុងស្មារតីសហការជាមួយប្រជាពលរដ្ឋមូលដ្ឋាន និងភាគីពាក់ព័ន្ធ ឆ្លើយតបទៅនឹងបទល្មើសឱ្យបានលឿនរហ័ស និងម្ចាស់ការទទួលខុសត្រូវលើតួនាទីភារកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម