ព័ត៌មានជាតិ
សត្វប្រចៀវឆក់ទេសចរបរទេសទៅទស្សនាមិនចេះដាច់ មួយខែៗមិនក្រោម ១ ពាន់នាក់
ហ្វូងសត្វប្រចៀវនៅល្អាងភ្នំសំពៅ បានក្លាយជាមេដែកឆក់យកភ្ញៀវទេសចរចម្រុះជាតិសាសន៍មកទស្សនាមានកំណើនជារៀងរាល់ថ្ងៃ។ ចលនានៃការមកទស្សនាហ្វូងសត្វប្រចៀវនៅភ្នំសំពៅក្នុងខេត្តបាត់ដំបង បានផ្តល់ជាប្រភពចំណូលសេដ្ឋកិច្ចដល់ពលរដ្ឋនៅក្នុងតំបន់ តាមរយះការលក់ដូរនំចំណីអាហារផ្សេងៗទ្រង់ទ្រង់ដល់ជីវភាពរស់នៅដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅធ្វើការឆ្ងាយពីផ្ទះ។

លោក ក្រម រឿយ ជាអ្នកនាំភ្ញៀវអន្តរជាតិទស្សនាល្អាងប្រចៀវបានឲ្យដឹងថា នៅដើមឆ្នាំ ២០២៤ កំណើនភ្ញៀវអន្តរជាតិកាន់តែកើនឡើង ដោយសារតែពួកគេចង់ឃើញហ្វូងសត្វប្រចៀវហោះហើរដោយរបៀបណា? ពួកគេហើរទៅទីណា?។ អ្នកនាំភ្ញៀវរូបនេះបន្តថា នៅវេលាម៉ោង ៥:០០ នាទី ឬ ម៉ោង ៥:១៥ នាទីល្ងាច ហ្វូងប្រចៀវចាប់ផ្តើមហោះហើរចេញញពីល្អាង ពេលនោះភ្ញៀវអន្តរជាតិបាននាំគ្នាសម្លឹងមើលស្ទើរមិនប៉ព្រិចភ្នែក ហើយនាំគ្នាថតសកម្មភាពប្រចៀវកំពុងហោះហើរជាជូរ ដើម្បីយកទៅបង្ហាញសាច់ញាតិ ឬមិត្តភ័ក្តរបស់ពួកគេរៀងៗខ្លួននៅឯកស្រុកកំណើតដើម្បីឲ្យមកទស្សនា។
លោកបន្តថា “ពេលដល់ម៉ោងវាចេញហោះហើរ មិនបែកគ្នាឆ្វេចឆ្វាចទេ គឺវាហើរតាមជួររបស់វា មើលទៅហាក់ដូចជាហ្វូងកងទ័ពអ៊ីចឹង បើគិតពីល្អាងវាហោះហើរបានចម្ងាយចាប់ពី ១ ទៅ ២ គីឡូម៉ែត្រ ទើបវាបំបែកគ្នាជាក្រុមៗ ដោយក្រុមខ្លះទៅបឹងទន្លេសាប និងក្រុមខ្លះទៀតទៅសមុទ្រ”។

លោកបន្តថា នៅតំបន់ភ្នំសំពៅបានក្លាយជាតំបន់ដែលមានសក្តានុពលសម្រាប់រកចំណូលរបស់ប្រជាពលរដ្ឋ តាមរយះការលក់ដូរចំណីអាហារផ្សេងៗ និងរបស់របរអនុស្សាវរីជាដើម។ ក្រៅពីរកចំណូលបានពីការលក់ដូរពួកគាត់ក៏ទាញចំណូលពីបន្ទប់ទឹកឬបន្ទប់អនាម័យផងដែរ ហើយខ្ញុំក៏សប្បាយចិត្តជំនួសពួកគាត់”។
ក្រុមអាជីវករបានឲ្យដឹងប្រហាក់ប្រហែលគ្នាថា ពួកគាត់សប្បាយចិត្តដែលបានប្រកបរបរនៅជិតផ្ទះ ហើយចំណូលបានគ្រាន់បានពីការលក់ដូរចំណីអាហារ ភេសជ្ជះ និងរបស់របរអនុស្សាវរីយ៍ផ្សេងទៀត។ ក្នុងសកម្មភាពយកដូងជូនភ្ញៀវ ដែលកំពុងអង្គុយដង្ហែរគ្នា រង់ចាំហ្វូងប្រចៀវចេញសម្តែងឲ្យទស្សនា អ្នកស្រី ស្រី ពៅ បានឲ្យដឹងថា “ផ្លែដូងខ្ញុំលក់ដាច់ភ្ញៀវបរទេសគាត់ចូលចិត្តផឹកទឹកដូង ព្រោះដូងដែលខ្ញុំបានដាំប៉ុន្មានដើមនៅដីភូមិ ទឹកវាផ្អែមរស់ជាតិឆ្ងាញ់ទាំងសាច់ដូងផងចឹងហើយទើបគាត់ចូលចិត្តផឹក”។
ស្រ្តីរូបនេះបន្តថា “ភ្ញៀវខ្លះផឹកម្នាក់ចាប់ពី ២ ទៅ ៣ ដូង ស្ទើរតែរកដូងលក់មិនទាន់។ ពេលខ្លះខ្ញុំទិញតពីអ្នកភូមិជាមួយគ្នា មកលក់បន្តគ្រាន់បានចំណេញក្បាលកាក់ខ្លះ”។

ពាក់ព័ន្ធនិងកំណើនភ្ញៀវបរទេសមកទស្សនាកម្សាន្តនៅតំបន់ភ្នំសំពៅ ដើម្បីមើលហ្វូងសត្វប្រចៀវនេះ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងធ្លាប់បានឲ្យកម្ពុជាថ្មីដឹងថា ស្ថិតិទេសចរអន្តរជាតិទៅទស្សនានៅរមណីយដ្ឋានភ្នំសំពៅមានជាមធ្យមប្រមាណជាង ១,៥០០ នាក់ ក្នុងមួយខែ។ ចំពោះខែ High season (រដូវមានភ្ញៀវច្រើន) ចន្លោះ ខែមករា ដល់ ខែមីនា មានរហូតដល់ជាង ៣,០០០ នាក់ ក្នុងមួយខែ។
លោករំពឹងថា តំបន់នេះនឹងទាក់ទាញកំណើនជនបរទេសមកទស្សនាកាន់តែច្រើនឡើង ហើយលោកនឹងប្រឹងប្រែងរៀបចំជាបន្តបន្ទាប់ទៀតនៅតាមកន្លែងដែលជាគោលដៅនៅតំបន់មួយនេះ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?