ព័ត៌មានជាតិ
កម្ពុជា ចុះអនុស្សារណៈអនុវត្តគម្រោង “កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀននៅអាស៊ីអាគ្នេយ៍“
នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត នៃក្រសួងអប់រំ យុវជន និងកីឡា ព្រះរាជាណាចក្រកម្ពុជា សម្រេចចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយមជ្ឈមណ្ឌល SEAMEO STEM-ED ដើម្បីអនុវត្តគម្រោង “កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀននៅអាស៊ីអាគ្នេយ៍“ ដែលជាភាសាអង់គ្លេសហៅថា “Southeast Asian Teacher Education Programme (SEA-TEP)”។ នេះបើតាមការផ្ដល់ព័ត៌មានពីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នេះ។
ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ ប្រារព្ធក្រោមអធិបតីភាព បណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាង បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
គម្រោងនេះមានរយៈពេល ២ឆ្នាំ និងមានប្រទេសចំនួន ៤ ចូលរួមដូចជា៖ ប្រទេសថៃ ឥណ្ឌូណេស៊ី កាហ្សាស្ថាន និងកម្ពុជា។ គោលបំណងនៃគម្រោងនេះ គឺដើម្បីអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនលើវិធីសាស្រ្តបង្រៀន និងសមត្ថភាពរៀបចំឯកសារបង្រៀន និងការស្រាវជ្រាវផ្នែកស្ទែមនៅកម្ពុជា ដោយមានគ្រឹះស្ថានបណ្តុះបណ្តាលគ្រូចូលរួមចំនួន ៣។
គ្រឹះស្ថានទាំង ៣ នោះរួមមាន៖ វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង ចូលរួមអនុវត្តផ្ទាល់ និងនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត និងអ្នកពាក់ព័ន្ធផ្សេងៗមកពីក្រសួងអប់រំ យុវជន និងកីឡា ជាក្រុមការងារស្រាវជ្រាវ៕
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច