ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់ជូនសិក្ខាកាមនូវដំណើរប្រវត្តិសាស្ត្រកម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា គូសបញ្ជាក់ជូនសិក្ខាកាមទាំងអស់នូវដំណើរប្រវត្តិសាស្ត្រកម្ពុជា និងរំលេចព្រឹត្តិការណ៍សំខាន់ៗ ជាសក្ខីភាព ដែល កម្ពុជា បានធ្លាប់ឆ្លងកាត់ការសាកល្បងបំបែកបំបាក់សាមគ្គីផ្ទៃក្នុងដោយបរទេស។

ការគូសបញ្ជាក់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ផ្ដល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងការកែទម្រង់រដ្ឋបាលសាធារណៈក្នុងវិស័យមុខងារសាធារណៈ» ជូនដល់សិក្ខាកាមវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត ២ ជំនាន់ទី ៦ ចំនួន ១២៥ នាក់ នៅវិមាន ៧ មករា កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤។

នាឱកាសនោះ ផ្ដើមចេញពីការចែករំលែកអំពីភាពជាអ្នកដឹកនាំ និងតួអង្គអ្នកដឹកនាំគំរូរបស់កម្ពុជា ឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់ជូនសិក្ខាកាមទាំងអស់នូវដំណើរប្រវត្តិសាស្ត្រកម្ពុជា ព្រមទាំងរំលេចព្រឹត្តិការណ៍សំខាន់ៗ ជាសក្ខីភាពដែល កម្ពុជា ធ្លាប់ឆ្លងកាត់ការសាកល្បងបំបែកបំបាក់សាមគ្គីផ្ទៃក្នុងដោយបរទេស។

ជាមួយគ្នានេះ ទន្ទឹមការសង្កត់ធ្ងន់លើចំណុចខាងលើ ឯកឧត្ដម ហ៊ុន ម៉ានី ក្នុងនាមជាគ្រូឧទ្ទេស និងជាសមាជិកគណៈអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា ក៏បានផ្ដាំផ្ញើទៅសិក្ខាកាមធ្វើយ៉ាងណារក្សានូវស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង និងបន្ថែមការប្រុងប្រយ័ត្នខ្ពស់ចំពោះកត្តាជ្រៀតជ្រែកដោយចេតនាណាមួយ ជាពិសេសបន្តជឿជាក់យ៉ាងមុតមាំចំពោះគណបក្សប្រជាជនកម្ពុជា និង សម្ដេចប្រធានគណបក្ស ហើយត្រូវក្ដាប់ឲ្យបានគ្រប់ជ្រុងជ្រោយនូវកម្មវិធីគោលនយោបាយសម្រាប់កសាងជាតិ មាតុភូមិ ឆ្នាំ ២០២៣-២០២៨។
គួរជម្រាបថា បន្ទាប់ពីការចែករំលែក និងពិភាក្សាយ៉ាងផុសផុលពីសំណាក់សិក្ខាកាម ដោយក្នុងនាមជា សមាជិក និងសកម្មជនគណបក្សប្រជាជនកម្ពុជា ជឿជាក់ និងប្ដេជ្ញាគាំទ្រឥតងាករេ ហើយចូលរួមជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការសម្រេចចក្ខុវិស័យដឹកនាំសម្រាប់អាណត្តិទី ៧ ជាពិសេសការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ និងការកែទម្រង់រដ្ឋបាលសាធារណៈ ឈានឆ្ពោះទៅកាន់ការរួមគ្នាសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៣០ និង ឆ្នាំ ២០៥០៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ