ព័ត៌មានជាតិ
ក្រសួងអប់រំផ្តល់អាជ្ញាបណ្ណដល់គ្រឹះស្ថានសិក្សាឯកជនជាង៤០នៅឆ្នាំ២០២៣
អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានអះអាងថា សម្រាប់ឆ្នាំ២០២៣ក្រសួងអប់រំបានផ្តល់អាជ្ញាបណ្ណដល់គ្រឹះស្ថានសិក្សាឯកជនចំនួន៤១សាលា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំក៏ដូចជាកសាងធនធានមនុស្សនៅប្រទេសកម្ពុជាកាន់តែប្រសើរថែមទៀត។
លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា ក្នុងចំណោមគ្រឹះស្ថានឯកជនចំនួន៤១សាលា ក្នុងនោះសាលាបង្រៀនតាមកម្មវិធីជាតិចំនួន៣៧សាលា និងសាលាបង្រៀនតាមកម្មវិធីអន្តរជាតិចំនួន ៤សាលា។
លោកបានបន្តថា សាលាដែលក្រសួងអនុញ្ញាតឱ្យបើកថ្មីនេះ មន្ត្រីជំនាញមានការត្រួតពិនិត្យច្បាស់លាស់នូវលក្ខខណ្ឌ និងឯកសារគាំទ្រដល់ការស្នើសុំបើកគ្រឹះស្ថានសិក្សាឯកជន ដើម្បីធានានូវគុណភាពនៃការអប់រំ និងទទួលបាននូវទំនុកចិត្ត និងភាពកក់ក្តៅពីមាតាបិតាអ្នកអាណាព្យាបាលដែលបញ្ជូនកូនទៅសិក្សានៅទៅនោះពិសេសស្របតាមការណែ
នាំដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ។
លោក កាន់ ពុទ្ធី បានបន្ថែមថា ថ្មីៗនេះមានគ្រឹះស្ថានសិក្សាឯកជនបន្តដាក់ពាក្យស្នើសុំអាជ្ញាបណ្ណហើយចំពោះគ្រឹះស្ថានសិក្សាឯកជនដែលបំពេញបានលក្ខខណ្ឌសមស្របមន្ត្រីជំនាញរបស់ក្រសួងនឹងចុះពិនិត្យមើល និងសុំគោលការណ៍ទៅលោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីដើម្បីពិនិត្យនិងសម្រេច៕
អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់បញ្ជូនឃាតករទៅសម្លាប់លោកត្រាំជាការសងសឹកជូនឧត្តមសេនីយ៍ Qassem Soleimani