Connect with us

ព័ត៌មានជាតិ

កម្ពុជា ស្នើចិនបន្ថែមវគ្គហ្វឹកហ្វឺនក្នុងប្រតិបត្តិការរក្សាសន្តិភាព និងសម្ភារៈបោសសម្អាតមីន

បានផុស

នៅ

តាមរយៈមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសចិន, លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្នើសុំភាគីចិនបន្ថែមវគ្គហ្វឹកហ្វឺនក្នុងប្រតិបត្តិការរក្សាសន្តិភាព និងជំនួយជាសម្ភារៈបោសសម្អាតមីនមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបជាមួយលោក MA Shangkun អគ្គនាយករងនៃអគ្គនាយកដ្ឋានគ្រប់គ្រងអាវុធ ក្រសួងការបរទេសចិន នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានសម្ដែងការអរគុណចំពោះចិន ដែលបានជួយកម្ពុជាយ៉ាងសស្រាក់សស្រាំ និងយកចិត្តទុកដាក់ក្នុងការផ្តល់វគ្គហ្វឹកហ្វឺនទាំងក្នុង និងក្រៅប្រទេសដល់កម្ពុជាសម្រាប់ប្រតិបត្តិការរក្សាសន្តិភាព នាពេលកន្លងមក និងបច្ចុប្បន្ន។

ទោះបីយ៉ាងនេះក្តី ចំណុចខ្វះខាតក៏នៅតែមាន ដូច្នេះហើយ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានស្នើសុំបន្ថែមនូវវគ្គហ្វឹកហ្វឺន ដោយបង្កើនការហ្វឹកហ្វឺនពីរយៈពេលខ្លី មកធម្យម និងពីមធ្យម មករយៈពេលវែង ព្រមជាមួយនេះ លោកនាយឧត្តមសេនីយ៍ ក៏បានស្នើសុំនូវសម្ភារៈបោសសម្អាតមីន ក៏ដូចជាគ្រឿងបំពាក់ក្នុងថ្នាក់សិក្សា ដើម្បីគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី ឆ្នាំ២០២៤-២០២៥។

លោក MA Shangkun អគ្គនាយករងគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិន បានសម្ដែងសេចក្តីរីករាយដែលបានអញ្ជើញមកទស្សនកិច្ចកម្ពុជាពេលនេះ ដោយលោក បានលើកឡើងថា កម្ពុជា និងកម្ពុជា ជាមិត្តដ៏ល្អ ជាមិត្តរួមសុខរួមទុក្ខ និងជាបងប្អូនយ៉ាងស្មោះត្រង់។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសចិនរូបនេះ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ពិតជាមានអត្ថប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ហើយមានផលប្រយោជន៍សម្រាប់ស្ថិរភាពសន្តិសុខក្នុងតំបន់ និងអន្តរជាតិ​ ដែលក្នុងនោះ កិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីន គឺជាផ្នែកមួយសំខាន់នៃប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម