Connect with us

ព័ត៌មានជាតិ

លោក​ ប៊ុន រដ្ឋា អះអាងថា នឹងខំប្រឹងប្រែងលុបបំបាត់ភាពអវិជ្ជមាន នៅព្រលានយន្តហោះសៀមរាបអង្គរ

បានផុស

នៅ

លោក​ ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅក្នុងកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» បានអះអាងថា នឹងខិតខំប្រឹងប្រែងលុបបំបាត់នូវអ្វីដែលជាភាពអវិជ្ជមាន និងសន្យាមិនឱ្យកើតមានបញ្ហានៅព្រលានយន្តហោះសៀមរាបអង្គរថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លោក ប៊ុន រដ្ឋា បានអះអាងបែបនេះ បន្ទាប់ពីពេលថ្មីៗកន្លងទៅ មានការិរះគន់ចំពោះព្រលានយន្តហោះសៀមរាបអង្គរ(ថ្មី) ពាក់ព័ន្ធទៅនឹងសេវាកម្មផ្សេងៗនៅក្នុងព្រលាន។ លោកថា ដើម្បីឆ្លើយតបទៅនឹងការផ្តល់សេវាកម្មរួម នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លោកតែងតែធ្វើការប្រជុំប្រចាំខែ ដើម្បីរកនីតិវិធីរួមក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើង។ លើសពីនេះ លោកថា​ នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលុបបំបាត់នូវអ្វីដែលជាភាពអវិជ្ជមានរបស់ព្រលានយន្តហោះ។

លោកបន្ថែមថា សម្រាប់ក្រុមហ៊ុនផ្ទាល់ក៏មិនចង់ឱ្យកើតមានបញ្ហា និងការលើកឡើងពីភាពអវិជ្ជមានផ្សេងៗរបស់អាកាសយានដ្ឋាននោះដែរ ព្រោះបើមានការលើកឡើងពីបញ្ហាជាច្រើនដែលកើតមាននៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺអាចនឹងធ្វើឱ្យបាត់បង់ភ្ញៀវទេសចរ ខាតបង់ចំណូល ជាពិសេស ធ្វើឱ្យខូចមុខមាត់របស់ប្រទេសជាតិ។ ហេតុនេះ លោក ប៊ុន រដ្ឋា ក៏បានសន្យាថា នឹងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាកុំឱ្យកើតមានបញ្ហាតទៅទៀត។

ជាមួយគ្នានេះ នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដដែល បានបញ្ជាក់ថា បច្ចុប្បន្ននេះ ជារៀងរាល់ថ្ងៃព្រលានយន្តហោះសៀមរាបអង្គរ ទទួលភ្ញៀវពី ៤ពាន់ ទៅជាង ៥ពាន់នាក់ក្នុងមួយថ្ងៃ ដែលមានយន្តហោះចន្លោះពី ២០ ទៅ ២៥គ្រឿង។ ទន្ទឹងនោះ ជើងហោះហើរមកពីក្រៅប្រទេសមានការកើនឡើង និងច្រើនជាងជើងហោះហើរក្នុងស្រុក ដែលមានត្រឹមតែ ២ ទៅ ៣ជើងប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម