Connect with us

ព័ត៌មានជាតិ

យុវជនរាប់រយនាក់ បន្តចុះឈ្មោះចូលរៀនជំនាញ ក្រោយប្រកាសបើកបវេសនកាលវគ្គទី ១

បានផុស

នៅ

យុវជន​រាប់​រយ​នាក់ នៅតែ​បន្ត​មក​ចុះឈ្មោះ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ជា​បន្តបន្ទាប់ ក្រោយ​ប្រកាស​បើក​បវេសនកាល​វគ្គ​ទី ១ ប្រព្រឹត្តទៅ​យ៉ាង​រលូន​នៅ​ទូទាំង​ប្រទេស។ នេះ​បើ​តាម លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង នៅ​ថ្ងៃ​ទី ១៩ ខែ​មករា ឆ្នាំ ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម លោក កត្តា អ៊ន ក្រសួង​ការងារ បាន​បើក​បវេសនកាល​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​វគ្គ​ដំបូង កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ ថ្មីៗ កន្លងទៅ ដែល​ក្នុង​នោះ​មាន​សិស្ស​ចំនួន ១៥០០០ នាក់ ត្រូវ​បាន​បែងចែក​ជា ៥០០ ថ្នាក់​បច្ចេកទេស នៅ​ទូទាំង​ប្រទេស។

លោក​បន្ត​ថា «បន្ទាប់ពី​បើក​វគ្គ នៃ​ការ​បណ្ដុះបណ្ដាល​ដំបូង​នេះ​រួច នៅ​តាម​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស​នៅ​ទូទាំង​ប្រទេស នៅតែ​ទទួល​បាន​យុវជន​មក​ចុះឈ្មោះ​ចូលរៀន​ជំនាញ​ជា​បន្តបន្ទាប់​នៅ​ទូទាំង​ប្រទេស​ដដែល ខណៈ​គិត​ត្រឹម​ថ្ងៃ​ទី ១៨ មករា នេះ ក្រសួង​ការងារ ទទួល​បាន​យុវជន​ចុះ​ឈ្មោះ​ចូលរៀន​ចំនួន ២៥៣២៧ នាក់ ហើយ​»។

លោក​គូស​បញ្ជាក់​ថា បើ​ទោះ​បី​ជា​ក្រសួង​ការងារ បាន​បើក​បវេសនកាល​វគ្គ​ទី ១ ជា​ផ្លូវការ​រួចហើយ​យ៉ាងណា​ក្តី ក៏ប៉ុន្តែ​តាម​បណ្ដា​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស​នៅ​ទូទាំង​ប្រទេស នៅតែ​បន្ត​ទទួល​យុវជន​ចុះឈ្មោះ​ចូលរៀន​ជំនាញ​របស់​រាជរដ្ឋាភិបាល​នេះ ពោល​គឺ​យុវជន​មិន​ទាន់​បាន​ចុះ​ឈ្មោះ​វគ្គ​ទី ១ នៅតែ​អាច​មក​ចុះឈ្មោះ​ចូលរៀន​ជំនាញ​នេះ​បាន​ជា​រៀងរាល់ថ្ងៃ។

លោក កត្តា អ៊ន បាន​អំពាវនាវ​ដល់​អាណាព្យាបាល និង​យុវជន​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ឱ្យ​រួសរាន់​មក​ចុះឈ្មោះ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ​នៅ​វិទ្យាស្ថាន​ទាំងឡាយ​ណា​ដែល​នៅ​ក្បែរ​ពួកគេ។ យុវជន​ដែល​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅតែ​ទទួល​ការ​រៀន​ជំនាញ​ដោយ​ឥតគិតថ្លៃ និង​ថែមទាំង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ដដែល។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​បណ្ដុះបណ្ដាល​ថ្នាក់​ជាតិ​ស្ដីពី ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥ លាន​នាក់ ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ដែល​បើក​ជា​ផ្លូវការ កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០២៣ នោះ បាន​បោះ​ជំហាន​មួយ​ដំណាក់កាល​ទៀត​ហើយ ពោល​គឺ​កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ កន្លងទៅ ថ្មីៗ​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​បើក​បវេសនកាល​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​វគ្គ​ដំបូង​មាន​យុវជន​ចំនួន ១៥០០០ នាក់ ក្នុង​នោះ​មាន ៥០០ ថ្នាក់​បណ្ដុះបណ្ដាល នៅ​ទូទាំង​ប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម