Connect with us

ព័ត៌មានជាតិ

វីតាល់ ផ្តល់ស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជូនលោកតាស៊ីក្លូមានជីវភាពលំបាក និងខ្វះខាត ៣០០ នាក់

បានផុស

នៅ

ក្រុមហ៊ុន​វីតាល់ បាន​រៀបចំ​កម្មវិធី​«​សប្បុរសធម៌​ចែករំលែក​ភាពកក់ក្ដៅ​លើក​ទី​៧ »​ដើម្បី​ផ្តល់​ស្បៀង​អាហារ ថវិកា ថ្នាំសង្កូវ ជូន​លោកតា​ស៊ីក្លូ​ដែល​មាន​ជីវភាព​លំបាក​ និង​ខ្វះខាត​ប្រមាណ​៣០០​នាក់​ក្រោម មូលនិធិ ២៥៛ ដែល​កម្មវិធី​នេះ​ប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩ ​ខែមករា​ ឆ្នាំ​២០២៤​ នៅ​បរិវេណ​ខាងមុខ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​មាន​ការ​ចូលរួម​ពី​លោក​ជំទាវ អ៊ឹម ប៉ូ​លីកា ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អិន​វី​ស៊ី ខ​ប​ភើ​រេ​សិន លោកជំទាវ ជឹ​ង សុគន្ធា​វី នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី លោកជំទាវ តាន់ សឺ​យ​មួយ ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន KHH លោក សាង ប៉េង​គី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KHH លោក ហេង វ៉ាន់​សាក់ ប្រធាន​ប្រតិបត្តិការ​ធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី លោក អ៊ឹម សម្បត្តិ ប្រធាន​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ​និង ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស​, គណៈ​គ្រប់គ្រង​ជាន់ខ្ពស់ បុគ្គលិក​គ្រប់​ជាន់ថ្នាក់ នៃ វី​តា​ល់​, មី​ជាតិ​, ភោជនីយដ្ឋាន វ័ន​ម៉​រ​, និង​ក្រុមហ៊ុន KHH ជាច្រើន​ទៀត។

បើ​តាម លោក ជុន ហៀ​ង ថាវ​សិទ្ធិ អនុប្រធាន​ធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី បាន​មាន​ប្រសាសន៍​ថា​ កម្មវិធី​សប្បុរសធម៌​របស់​វី​តា​ល់​នេះ ត្រូវបានធ្វើ​ការវិវត្តន៍ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយ​បន្ថែម​នូវ​ការរៀបចំ និង​សម្ភារៈ គ្រឿង​ឧបភោគ​បរិភោគ​ជាច្រើន ជូន​ដល់​លោកតា លោក​អ៊ំ លោកពូ អ្នក​មីង ភាគច្រើន​ជា​អ្នក​ធាក់​ស៊ីក្លូ និង​អ្នកមាន​ជីវភាព​លំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។ សម្រាប់​ឆ្នាំ​២០២៤ វី​តា​ល់ បាន​បន្ថែម​លទ្ធភាព​នៃ​ការចូលរួម​ដោយមាន​ការអញ្ជើញ​ដៃគូ​អាជីវកម្ម ក្នុងនោះ​មាន​ក្រុមហ៊ុន ខ្មែរ ហៅ​ហូល & ហ៊ែ​ល​ឃែ​រ (KLEN Cambodia), ក្រុមហ៊ុន One More Restaurant និង មី​ជាតិ​ផង​ដែល អ្វីដែល​កាន់តែ​ពិសេស​ឆ្នាំនេះ វី​តា​ល់ បានធ្វើ​ការអញ្ជើញ Top Fan ដ៏​ក្លៀវក្លា​ជាច្រើន​មក​ចូលរួម​ជា​អ្នកស្ម័គ្រចិត្ត និង​សម្របសម្រួល​ការរៀបចំ​ក្នុង​កម្មវិធី​ថ្ងៃនេះ​ផង​ដែរ។

លោក​បាន​បន្តថា «បើ​ខ្ញុំ​ចាំ​មិន​ភ្លេច សកម្មភាព​សប្បុរសធម៌ “​ចែករំលែក​ភាពកក់ក្តៅ​” លើក​ទី​៦ ត្រូវ​បាន​រៀបចំឡើង​នា​ថ្ងៃទី​១៩ ខែមករា ដំណាលគ្នា​នឹង​ឆ្នាំនេះ​ផង​ដែរ ដែល​យើង​បាន​ជួបជុំ លោកតា លោកយាយ លោកពូ អ្នក​មីង ប្អូនៗ អ្នកស្ម័គ្រចិត្ត នៅ​បរិវេណ​សួន​វត្ត​បទុម​វ​តី ជាមួយ​បុព្វហេតុ និង​សកម្មភាព​ដូចគ្នា ក្នុងការ​ចែករំលែក​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ សម្ភារៈ​ប្រើប្រាស់ ថ្នាំសង្កូវ និង​ថវិកា ដែល​លើក​មុន​យើង​ខកខាន​ពុំបាន​កាត់សក់​ជូន លោកតាៗ ដូច​កាលពី​លើក​ទី ៥ ដែល​បាន​រៀបចំ​កាត់សក់​លើក​ដំបូង​នៅ​សួន​នា​ត្រើយម្ខាង​ជ្រោយចង្វារ ជាមួយគ្នានេះ​ការរៀបចំ​អាហារ​ពេលព្រឹក​ជូន​លោកតា លោក​អ៊ំ លោកពូ អ្នក​មីង នៅ​មាន​ដដែល»។

លោក​បាន​លើក​ឡើង​ពី​គោលបំណង​ថា ព្រឹត្តិការណ៍​សកម្មភាព​សប្បុរសធម៌“​ចែករំលែក​ភាព​កក់ក្តៅ​” លើក​ទី​៧​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​ស្តែង​ចេញពី​គោលបំណង និង​គុណ​តម្លៃ ពោរពេញ​ដោយ​មនោសញ្ចេតនា និង​សាមគ្គីភាព ក្នុងការ​ចូលរួម​ចែករំលែក​សេចក្តីស្រលាញ់ ចែករំលែក​ភាពកក់ក្តៅ ការយកចិត្តទុកដាក់ និង​ការ​ទំនុកបំរុង​ក្នុង​ស្មារតី នៃ​ការ​ការផ្សាយ​មេត្តា​ចិត្ត ដែល​ជាមួយ​គោលការណ៍​ស្រលាញ់​រាប់អាន ផ្តល់​អធ្យាស្រ័យ និង​គោរព​គ្នា​ដោយស្មោះ​ស្ម័គ្រ ក្នុងនាម​ជា​ប្រជាជាតិ​តែមួយ តាមរយៈ​ការចែករំលែក​នូវ​ស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជូន​ដល់​លោកតា លោក​អ៊ំ លោកពូ អ្នក​មីង បងៗ អ្នក​ខ្សត់ខ្សោយ ខ្វះខាត ដែល​ជួបប្រទះ​ការលំបាក ដែល​ភាគច្រើន​ជា​អ្នក​ធាក់ស៊ីក្លូ​ក្នុង​រាជធានី​ភ្នំពេញ។

លោក​បាន​បន្តទៀត​ថា ក្រៅពីនេះ​ការដែល​យើង​នៅតែ​បន្ត​រៀបចំ​កម្មវិធី​នេះ​ជា​រៀងរាល់ឆ្នាំ ពុំដែល​ខកខាន ព្រោះ​យើង​ជឿថា​ការចែករំលែក​នេះ ជា​ការជួយ​សម្រួល​ដល់​ការលំបាក​របស់ លោកតា លោក​អ៊ំ លោកពូ អ្នក​មីង និង​ជាការ​បង្កើត​នូវ​ស្មារតី​នៃ​វប្បធម៌​ចែករំលែក ពី​វិស័យ​ឯកជន ជូន​ដល់​អ្នក​ដែល​ត្រូវការ​ជំនួយ ទោះ​ក្នុង​រូបភាព​ណាក៏ដោយ​។ ជាមួយគ្នានេះដែរ វី​តា​ល់ និង​ដៃគូ​ទាំងអស់​បាន​តាំងចិត្ត ក្នុងការ​បង្កើតឲ្យមាន​គម្រោង​ថ្មីៗ​បន្ថែមទៀត ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ចាំបាច់​របស់​សង្គម ឲ្យ​កាន់តែ​ទូលំទូលាយ និង​ច្រើន​បន្ថែម​ទៀត។

លោក​បាន​បន្ថែម​ថា «​ថ្វី​ត្បិត​មួយ​រយៈ​ចុងក្រោយ​នេះ ពិភពលោក​ទាំងមូល​មាន​ស្ថានភាព​ល្អប្រសើរ ក្រោយ​លែងមាន​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ តែ​ពិភពលោក​ទាំងមូល កំពុង​តែបន្ត​ប្រឈម និង​ស្ថានភាព​វិវត្តន៍​ថ្មីៗ នៃ​ស្ថានភាព​សេដ្ឋកិច្ច និង​នៅ​មិនទាន់មាន​ភាពច្បាស់លាស់​នៅឡើយ ! ដែល​កត្តា​នេះ​តិច​ ឬ ច្រើន មាន​ការ​ជះឥទ្ធិពល​ដល់ លោកតា លោកពូ អ្នក​មីង ដែល​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​តួយ៉ាង អ្នកធាក់ស៊ីក្លូ​, បុគ្គលិក​អនាម័យ​, អ្នក​គ្មាន​ទីជម្រក​ជាដើម​, ដែល​លោកអ្នក​ទាំងអស់នោះ កាន់តែ​ចាំបាច់​ក្នុងការ​ត្រូវការ​ភាពកក់ក្តៅ ត្រូវការ​ជំនួយ​ដើម្បី​សម្រួល​ដល់​ទុក្ខលំបាក​របស់​ក្រុម​គ្រួសារ​គាត់​។ ដោយ​មើលឃើញ​ពី​ភាពចាំបាច់​ទាំងអស់នេះ ទើប​វី​តា​ល់ និង​ដៃគូ​សហការ​ដទៃទៀត​បន្ត​រៀបចំ​កម្មវិធី​សប្បុរសធម៌​ប្រចាំ​ឆ្នាំនេះ​ឡើង ដើម្បី​ចែករំលែក​ក្តី​ស្រលាញ់ និង​ការ​ខ្វល់ខ្វាយ​ពី​យើងទាំងអស់គ្នា​ចំពោះ​សុខទុក្ខ​របស់ លោកតា លោក​អ៊ំ លោកពូ អ្នក​មីង ដែលមាន​វត្តមាន​អញ្ជើញ​ចូលរួម​នា​ព្រឹក​នេះ»។

លោក ជុន ហៀ​ង ថាវ​សិទ្ធិ បាន​បញ្ជាក់​ថា ក្នុងនាម​ក្រុមហ៊ុន វី​តា​ល់​, មី​ជាតិ​, សាប៊ូ​ក្លិន​, វ័ន​ម៉​រ ដែល​ជា​វិស័យ​ឯកជន សូម​យក​ឱកាស​នេះ​គោរព​ថ្លែងអំណរគុណ​ដ៏​ស្មោះស្ម័គ្រ ជូន​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី ដែល​បាន​ពុះពារ​ឧបសគ្គ​គ្រប់បែបយ៉ាង ក្នុងការ​គាំទ្រ និង​ផ្តល់នូវ​ការល្អប្រសើរ​ដល់​ការ​ប្រកប​របរ រក​ទទួលទាន តាម​គ្រប់​រូបភាព ប្រកបដោយ​សុខ​សុវត្ថិភាព និង​មាន​តម្លាភាព ផ្តល់​លទ្ធភាព​ដល់​ការរៀបចំ​ជួបជុំ​ប្រារព្ធ​សកម្មភាព​ផ្សេងៗ​ប្រកប ដោយ​សុខដុមរមនា។

ដោយ​មើលឃើញ​ពី​ស្ថានភាព​ល្អប្រសើរ ទាំងនេះ​ទើប​វី​តា​ល់ បាន​បន្ត​សម្រេចចិត្ត​ដោយមាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ក្នុង​ការរៀបចំ​កម្មវិធី​សប្បុរសធម៌​ប្រចាំ​ឆ្នាំនេះ​បន្ត​គ្រប់ៗ​ឆ្នាំ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ជាមួយ​គុណ​តម្លៃ និង​បេសកកម្ម​របស់​គោល​គំនិត​ជា​រួម​ដដែល។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​កម្មវិធី​សប្បុរសធម៌ “​ចែករំលែក​ភាពកក់ក្តៅ​” លើក​ទី​៧​នេះ វី​តា​ល់ និង​ដៃគូ​ទាំងអស់​បាន នាំមក​នូវ​សម្ភារៈ និង​ស្បៀងអាហារ​មក​ចែក​ជូន រួមមាន​ ៖​ លោកតា លោក​អ៊ំ លោកពូ អ្នក​មីង ក្នុង​ម្នាក់ៗ ទទួល​បាន​អង្ករ ១​បាវ ទឹក​ពិសា​វី​តា​ល់ ១​កេស មី​ជាតិ ១​កេស ក្រមា ១ / ភួយ ១ / ថូ​ទឹក ១ ត្រីខកំប៉ុង ១​យួរ ទឹកស៊ីអ៊ីវ ទឹកត្រី នំ​ផ្អែម ១​ប្រអប់ ប្រេងកូឡា និង​ថវិកា ៤០​ពាន់​រៀល។

ជាមួយគ្នានេះ​ក៏​ទទួលបាន​ការឧបត្ថម្ភ​បន្ថែម​ពី ក្រុមហ៊ុន​ខ្មែរ ហៅ​ហូល ហ៊ែ​ល​ឃែ​រ (KLEN Cambodia) ជូន​លោកតា លោក​អ៊ំ លោកពូ អ្នក​មីង ក្នុង​ម្នាក់ៗ ទទួលបាន​សាប៊ូកក់សក់ ក្លិន ១​ដប ទឹក​បាញ់ សម្លាប់​មេរោគ ក្លិន ១​ដប សាប៊ូ​លាង​សម្អាត​ដៃ ម៉ាក​ល្អ ១​ដប ជែលលា​ង​សម្អាត​ដៃ ក្លិន ២​ដប​ផងដែរ​។

លោក ជុន ហៀ​ង ថាវ​សិទ្ធិ បាន​ថ្លែងអំណរគុណ ដល់​អតិថិជន ដៃគូ​សហការ​របស់ វី​តា​ល់ មី​ជាតិ សាប៊ូ​ក្លិន ដែល​បាន​គាំទ្រ និង​ជឿជាក់ លើ​ក្រុមហ៊ុន និង​ផលិតផល​យើង​ដែល​នេះ​ពិតជា​កម្លាំងចិត្ត យ៉ាង​ពិសេស​សម្រាប់​យើងទាំងអស់គ្នា​។ បន្ថែម​ពីនេះ លោក​ក៏​មិន​ភ្លេច​អរគុណ ដល់ លោក អ៊ឹម សម្បត្តិ ប្រធាន​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ លោក​ប្អូន គីម ឡេង និង​សហការី ប្អូនៗ អ្នកស្ម័គ្រចិត្ត Top Fan Vital លោកជំទាវ ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស​, គណៈ​គ្រប់គ្រង​ជាន់ខ្ពស់ បុគ្គលិក​គ្រប់​ជាន់ថ្នាក់ នៃ វី​តា​ល់​, មី​ជាតិ​, ភោជនីយដ្ឋាន វ័ន​ម៉​រ​, និង​ក្រុមហ៊ុន KHH ជាទី​រាប់អាន​, កម្លាំង​មាន​សមត្ថកិច្ច ទាំងអស់​ដែល​បាន ចូលរួម​ជា​ភ្ញៀវកិត្តិយស និង​ចូលរួម​សម្របសម្រួល​កម្មវិធី​នា​ព្រឹក​នេះ​។ កាយវិការ​ដ៏​ប្រពៃ​នេះ ពិតជា​គួរ​ឲ្យ​គោរព ស្រលាញ់ និង​ស្មោះស្ម័គ្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម