ព័ត៌មានជាតិ
មហាសេដ្ឋី៣រូប បន្តឈរជាបេក្ខជនរបស់ CPP សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា ខាងមុខនេះ
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាខែកុម្ភៈ ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន បានបន្តឈរឈ្មោះ និងដាក់បេក្ខជនសម្រាប់ការបោះឆ្នោតនេះនៅទូទាំង ៨ភូមិភាគ។ ក្នុងនោះ ឧកញ៉ាមានឥទ្ធិពលចំនួន៣រូប បានបន្តឈរឈ្មោះជាបេក្ខជនសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា។

បើតាមបញ្ជីផ្លូវការ ដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងចំណោមគណបក្សចំនួន៤ ដែលបានចូលរួមឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គឺគណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជនឈរឈ្មោះសរុបទាំងពេញសិទ្ធិ និងបេក្ខជនបម្រុងចំនួន១១៦រូប ដែលមានបេក្ខជនជាស្រីចំនួន២២រូប។
ជាការកត់សម្គាល់ មហាសេដ្ឋីលំដាប់ជួរមុខរបស់កម្ពុជាចំនួន៣ បានបន្តឈរឈ្មោះជាបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ។ មហាសេដ្ឋីទាំង៣រូបនោះ គឺមាន៖
១/ អ្នកឧកញ៉ា ម៉ុង ឫទ្ធី
អ្នកឧកញ៉ា ម៉ុង ឫទ្ធី ជាអ្នកជំនាញដ៏ជោគជ័យលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលអ្នកឧកញ៉ា បានបន្តឈរជាបេក្ខជនពេញសិទ្ធិលេខរៀងទី៥ នៅមណ្ឌលភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ)។ ការបន្តឈរឈ្មោះនៅពេលនេះ គឺជាអាណត្តិទី៤ របស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី បន្ទាប់ពីលោក បានជាប់ជាសមាជិកព្រឹទ្ធសភា៣អាណត្តិជាប់ៗគ្នារួចមកហើយ ចាប់តាំងពីនីតិកាលទី២ នៃព្រឹទ្ធសភា ឆ្នាំ២០០៦។ នីតិកាលទី៤នេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី មានតួនាទីជាប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា ទទួលបន្ទុកផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន។

២/ អ្នកឧកញ៉ា លី យ៉ុងផាត់
អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលត្រូវបានសាធារណជនប្រសិទ្ធីនាមថា ស្ដេចជំនួញកោះកុង និងកំពុងកាន់តួនាទីជាប្រធានសមាគមឧកញ៉ាកម្ពុជា បានបន្តឈរឈ្មោះជាបេក្ខជនសមាជិកព្រឹទ្ធសភាឱ្យគណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាល ទី៥ នៅមណ្ឌលជាមួយអ្នកឧកញ៉ា ម៉ុង ឫទ្ធី គឺភូមិភាគទី៧។ បើតាមបញ្ជីឈ្មោះផ្លូវការពី គ.ជ.ប គឺអ្នកឧកញ៉ា លី យ៉ុងផាត់ ជាបេក្ខជនពេញសិទ្ធិលេខរៀងទី៤។ មែនទែនទៅ ប្រធានសមាគមឧកញ៉ារូបនេះ បានឈរឈ្មោះ និងជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាតាំងពីនីតិកាលទី២ ទី៣ និងទី៤ ដែលមានរយៈពេលប្រមាណជាង១៨ឆ្នាំមកហើយ។

៣/ អ្នកកឧញ៉ា កុក អាន
មិនខុសពីមហាសេដ្ឋីទាំងពីររូបខាងលើ អ្នកកឧញ៉ា កុក អាន ដែលជាស្ថាបនិកក្លឹបបាល់ទាត់ភ្នំពេញក្រោន និងជាអគ្គនាយកក្រុមហ៊ុន អាន កូ ក៏បានបន្តឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល ទី៥ នាខែកុម្ភៈ ខាងមុខនេះ។ អ្នកឧកញ៉ា កុក អាន ជាបេក្ខជនពេញសិទ្ធិលេខរៀងទី៤ ប្រចាំនៅមណ្ឌលភូមិភាគទី៥ (ខេត្តតាកែប កំពត និងកែប) ហើយនេះក៏ជាអាណត្តិទី៤ របស់លោកផងដែរ៕


-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?