Connect with us

ព័ត៌មានជាតិ

ធនាគារ ព្រីនស៍ ឈ្នះពានរង្វាន់“និយោជកល្អបំផុតនៅប្រទេសកម្ពុជា ឆ្នាំ ២០២៤” ក្នុងការបន្តអនុវត្តយុទ្ធសាស្ត្រធនធានមនុស្សពេញដោយភាពច្នៃប្រឌិត​នៅកន្លែងការងារ

បានផុស

នៅ

ធនាគារ ព្រី​នស៍ ជា​ធនាគារ​ពាណិជ្ជ​ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា បានឈ្នះ​ពានរង្វាន់ “​និយោជក​ល្អ​បំផុត​នៅ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២៤” ពី​ពានរង្វាន់​និយោជក​ឆ្នើម​ប្រចាំឆ្នាំ​២០២៣-២០២៤ ដែល​ផ្តល់​ជូន​ដោយ​វិទ្យាស្ថាន​ម៉ាក​យីហោ​និយោជក​ប្រទេស​ឥណ្ឌា (Employment Branding Institute-India) នៅ​អា​ធី​នី​ផ្លា​ហ្សា ទីក្រុង​បាងកក ប្រទេស​ថៃ​។ ពានរង្វាន់​នេះ ជាការ​ទទួលស្គាល់​ពី​ការប្តេជ្ញាចិត្ត​របស់​ធនា​គារ ព្រី​នស៍ ក្នុងការ​បង្កើត​កន្លែង​ការងារ​មួយ​ដ៏​ល្អប្រសើរ​សម្រាប់​និយោជិត​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធសាស្ត្រ​ធនធានមនុស្ស​នៅ​ធនាគារ ព្រី​នស៍ ត្រូវបាន​អនុវត្ត​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដោយ​ក្នុង​នោះ​រួមមាន ការរៀបចំ​បទសម្ភាសន៍​ការងារ​ឆ្នើម ការគ្រប់គ្រង​បុគ្គលិក ការគ្រប់គ្រង​ការអនុវត្ត ការ​សិក្សា និង​ការអភិវឌ្ឍ ព្រមទាំង​អត្ថប្រយោជន៍​របស់​និយោជិត​។ ធនាគារ​តែងតែ​រៀបចំ​ការប្រជុំ និង​វគ្គ​បណ្តុះបណ្តាល​នានា ដូចជា​កិច្ចប្រជុំ​គណៈ​គ្រប់គ្រង កិច្ចប្រជុំ​តាម​សាខា កិច្ចប្រជុំ​តាម​ក្រុម និង​វគ្គ​បណ្តុះបណ្តាល​អំពី​ផលិតផល​ថ្មី ដើម្បី​លើកកម្ពស់​ចំណេះដឹង និង​ជំនាញ​របស់​និយោជិត​របស់ខ្លួន​។​

លោក ហ៊​ន់ សុ​រចនា ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ព្រី​នស៍ បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ និង​មោទកភាព​ចំពោះ​សមិទ្ធផល​របស់​សា្ថប័ន ហើយ​សមិទ្ធផល​នេះ​អាច​សម្រេចបាន​ក៏​ដោយសារ​បុគ្គលិក​គ្រប់រូប ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ពីក្រោយ​ភាពជោគជ័យ​របស់​ធនាគារ​។ បាវចនា​របស់​ធនាគា​រ​គឺ “​យើង​ប្រឹងប្រែង​ដើម្បី​អ្នក​” ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​ធនាគារ​ដែល​តែងតែ​ចាត់ទុក​បុគ្គលិក​របស់ខ្លួន​ជា​ចំណុចកណ្តាល ក្នុងការ​បំពេញ​រាល់​កិច្ចការ ដែល​អ្វី​ទាំងនេះ ធ្វើ​ឱ្យ​ធនាគារ ព្រី​នស៍ អាច​ផ្តល់នូវ​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ ជាមួយនឹង​សេវា​ធនាគារ​ដែលមាន​ភាព​សាមញ្ញ ងាយស្រួល និង​រហ័ស​បំផុត​ជូន​ដល់​អតិថិជន​គ្រប់រូប​។

លោក​បាន​បន្ថែមទៀតថា “​ក្នុងនាម​ជា​ធនាគារ​ខ្មែរ យើង​ចង់​បង្កើត​ធនាគារ​មួយ​ដែលមាន​វប្បធម៌​ការងារ និង​សេវាកម្ម​អតិថិជន​ពិសេស​លើសគេ សម្រាប់​ផ្តល់ជូន​ប្រជាជន​កម្ពុជា​ប្រកបដោយ ការគិតគូរ ការយកចិត្តទុកដាក់ និង​មាន​ទំនុកចិត្ត​បំផុត​”​។​

ធនាគារ ព្រី​នស៍ បាន​បណ្តាក់ទុន​យ៉ាងសកម្ម ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ឌីជីថល​ប្រកប​ដោយ​ដំណោះ​ស្រាយ​ច្នៃប្រឌិត ដូចជា​កម្មវិធី​ទូរស័ព្ទ HRIS និង HR in the Pocket ដើម្បី​ជំរុញ​ដល់​បរិបទ​រួមបញ្ចូល និង​ភាព​ចម្រុះ​សម្រាប់​បុគ្គលិក​របស់ខ្លួន ក្នុងការ​អភិវឌ្ឍ​សមត្ថភាព និង​ភាព​រីកចម្រើន​ក្នុង​អាជីព​របស់​ពួកគេ​។ កម្មវិធី​ទាំងនេះ​បានផ្តល់​នូវ​មេរៀន​ប្រកបដោយ​ភាពជោគជ័យ​សម្រាប់​សិក្សា​គ្រប់​ពេលវេលា គ្រប់​ទីកន្លែង ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​។ លើសពីនេះ កម្មវិធី​ HRIS ក៏​អាច​អនុញ្ញាតឱ្យ​និយោជិត​ចូល​ពិនិត្យមើល​ប្រវត្តិរូប និង​បញ្ជី​បើកប្រាក់​បៀវត្សរ៍​របស់​ពួកគេ ឬ​ដាក់ពាក្យ​សុំច្បាប់​ឈប់សម្រាក និង​បំពេញការងារ​ផ្សេងៗ​ទៀតផង​ដែរ។

ធនាគារ ព្រី​ន​ស៍ បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ផ្តល់នូវ​សិទិ្ធ និង​កម្លាំង​ពេញលេញ​ដល់​និយោជិត​នៅ​កន្លែង​ការងារ និង​ស្វាគមន៍​បេក្ខជន​ដែលមាន​ទេពកោសល្យ​ឱ្យចូល​រួមជាមួយ​ធនាគារ សម្រាប់​ការបន្ត​ផែនការ​រីកចម្រើន​ក្នុង​អាជីព​របស់​ពួកគេ​។ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ធនាគារ ព្រី​នស៍ ឬ​សម្រាប់​ព័ត៌មាន​អំពី​ឱកាស​ការងារ​នៅ​ធនាគារ ព្រី​នស៍ សូម​ចូល​ទៅ​កាន់​គេហទំព័រ www.princebank.com.kh/page-career

អំពី ធនាគារ ព្រី​នស៍ ម​.​ក​

​ធនាគារ ព្រី​នស៍ ម​.​ក បានចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន ក្នុង​ឆ្នាំ​២០១៥ ក្នុងនាម​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ឯកជន​មួយ ដែលមាន​ឈ្មោះ​ចាស់​ថា “​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​នស៍ ហ្វា​យ​នែ​ន ភីអិលស៊ី​” ហើយ​ត្រូវបាន​ប្រែក្លាយ​ទៅជា​ធនាគា​រ​ពាណិជ្ជ ដែលមាន​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​លេខ​ធ​៤៦ ពី​ធនាគារជាតិ​នៃ​កម្ពុជា ចុះ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​។ ដោយមាន​មូលដ្ឋាន​ដើមទុន​ដ៏​រឹងមាំ ជាមួយនឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ប្រកបដោយ​ជំនាញ​ច្បាស់លាស់ និង​ការយល់ដឹង​យ៉ាង​ទូលំទូលាយ​អំពី​ទីផ្សារ​ក្នុងស្រុក ធនាគារ ព្រី​នស៍ ម​.​ក មាន​ភាពជឿជាក់​ក្នុងការ​ក្លាយជា​គ្រឹះស្ថាន​ឈានមុខ​ក្នុង​វិស័យ​ធនាគារ ដោយ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ច្រើន​ជម្រើស និង​សម្បូរបែប​ដល់​អតិថិជន​របស់​យើង តាមរយៈ​សេវាកម្ម និង​ផលិតផល​ជាច្រើន​ប្រភេទ ដែល​ប្រកបដោយ​ភាពងាយស្រួល និង​បទពិសោធន៍​ដ៏​ល្អឥតខ្ចោះ ជូន​អតិថិជន​របស់​យើង​។ យើង​មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍន៍ សហគ្រាស​ធុន​តូច និង​មធ្យម ដែលជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​អតិថិជន​គោលដៅ​របស់​យើង​។ បច្ចុប្បន្ននេះ​យើង​មាន​សាខា​ចំនួន​៣៦ និង​ទីតាំង​អេ​ធី​អឹម​ចំនួន​៨៣ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ នាទីutes មុន

ស្ថានភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញមានភាពស្ងប់ស្ងាត់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

សន្តិសុខសង្គម១១ ម៉ោង មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ១៣ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

Sokha Hotels

ព័ត៌មានពេញនិយម