ព័ត៌មានជាតិ
កម្ពុជា ចូលរួមកិច្ចប្រជុំកំពូល នៃចលនាប្រទេសមិនចូលបក្សសម្ព័ន្ធ នៅសាធារណរដ្ឋអ៊ូហ្គង់ដា
នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន ដឹកនាំប្រតិភូរដ្ឋាភិបាលកម្ពុជា ចូលរួមថ្ងៃទី១ នៃព្រឹត្តិការណ៍បើកកិច្ចប្រជុំកំពូលលើកទី១៩ នៃចលនាប្រទេសមិនចូលបក្សសម្ព័ន្ធ (19th NAM Summit ) ក្រោមប្រធានបទ “ ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីវិបុលភាពរួមក្នុងពិភពលោក “ នៅទីក្រុងកាប៉ាឡា សាធារណរដ្ឋអ៊ូហ្គង់ដា។
ប្រមុខរដ្ឋ និងរដ្ឋាភិបាល នៃចលនាប្រទេសមិនចូលបក្សសម្ព័ន្ធ បានជួបប្រជុំក្រោមអធិបតីភាពរបស់ ឯកឧត្តម Yoweri Kaguta Museveni ប្រធានាធិបតី នៃសាធារណរដ្ឋអ៊ូហ្គង់ដា (ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤) ដើម្បីពិនិត្យមើលវឌ្ឍនភាព និងការអនុវត្តបទប្បញ្ញត្តិដែលមាននៅក្នុងឯកសារចុងក្រោយដែលបានអនុម័តក្នុងអំឡុងកិច្ចប្រជុំកំពូលលើកទី១៨ នៃចលនា ដែលធ្វើឡើង នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ (នៅទីក្រុងបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់) ក្នុងគោលបំណងដោះស្រាយបញ្ហាដែលមានស្រាប់ និងបញ្ហាថ្មីៗមួយចំនួន។
អង្គប្រជុំទាំងមូល អះអាងជាថ្មី នូវគោលជំហរ និងការប្តេជ្ញាចិត្តរបស់ប្រទេសជាសមាជិក ក្នុងការរក្សារនូវឧត្តមគតិរបស់ខ្លួន ឈរលើគោលការណ៍ នៃការបង្កើតពិភពលោកមួយប្រកបដោយសន្តិភាព វិបុលភាព សណ្តាប់ធ្នាប់ យុត្តិធម៌ និងសមធម៌ ក៏ដូចជាគោលបំណង និងគោលការណ៍ដែលបានចែងស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
នាឱកាសបើកកិច្ចប្រជុំប្រមុខរដ្ឋ និងរដ្ឋាភិបាល ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋអ៊ូហ្គង់ដា ដែលបានរៀបចំបដិសណ្ឋារកិច្ចដ៏ល្អ ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលលើកទី១៩ នៃប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃចលនាមិនចូលបក្សសម្ព័ន្ធនាឱកាសនេះ។
ប្រមុខរដ្ឋ និងរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម Ilham Heydar Oghlu Aliyev ប្រធានាធិបតីនៃសាធារណរដ្ឋ Azerbaijan ក្នុងតួនាទីជាប្រធានចលនាមិនចូលបក្សសម្ព័ន្ធ (NAM) សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងអំឡុងឆ្នាំ២០១៩-២០២៤ ដើម្បីលើកកម្ពស់ និងការពារតួនាទី គោលការណ៍ និងផលប្រយោជន៍របស់សមាជិក ក្នុងឆាកអន្តរជាតិ និងពហុភាគី ក៏ដូចជាការពង្រឹងគោលជំហរប្រទេសជាសមាជិក ខណៈជំរុញឱ្យមានឯកភាព និងសាមគ្គីភាពក្នុងចំណោមសមាជិកភាពរបស់ខ្លួន៕
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច