ព័ត៌មានជាតិ
ប្រទះឃើញសពបុរសម្នាក់ត្រូវគេដឹកយកមកផ្លុងចោលក្នុងវត្តដោយមានចង ក ជាមួយខ្សែអង្រឹង
សពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងវត្តគិរីបុប្ផារំពើន ដោយមានខ្សែអង្រឹងចងជាប់នឹង ក សង្ស័យជាករណីឃាតកម្ម។
ករណីប្រទះឃើញសពនេះបានកើតឡើង កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅក្នុងវត្តគិរីបុប្ផារំពើន ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ចំពោះករណីនេះ ត្រូវបានគេសន្និដ្ឋានថា សពអាចត្រូវគេដឹកមកពីកន្លែងផ្សេងរួចយកទៅប្លុងចោលក្នុងទីអារាមខាងលើ។

បន្ទាប់ពីមានករណីប្រទះឃើញសពស្លាប់ក្នុងវត្ត សមត្ថកិច្ចជំនាញខេត្តកំពតបានសហការជាមួយកម្លាំងនគរបាលជំនាញស្រុក រួមទាំងកម្លាំងកងរាជអាវុធហត្ថស្រុក បានចុះមកពិនិត្យ ធ្វើកោសល្យវិច័យ ដោយសមត្ថកិច្ចបានអះអាងថា សាកសពជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម ព្រោះសពត្រូវគេចងកនឹងខ្សែអង្រឹងដឹកមកពីកន្លែងផ្សេងមកប្លុងចោលក្នុងវត្តគិរីបុប្ផារំពើន។
ទោះបីជាបែបណា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ផែ សំណាង ភេទប្រុស អាយុ៣២ឆាំ្ន មានប្រពន្ធឈ្មោះ អ្នក រ៉ន អាយុ៣១ឆ្នាំ មានកូនប្រុស ស្រី២នាក់ នៅភូមិចង្កៀង ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ ប៉ុន្តែជនរងគ្រោះធ្លាប់បានមកធ្វើការឲ្យក្រុមហ៊ុនរោងចក្រស៊ីម៉ងត៍អូដ្ឋ ដែលមានទីតាំងពីកន្លែងទម្លាក់ចោលសពប្រមាណជាង១គីឡូម៉ែត្រ។ ដោយឡែកប្រពន្ធសព ឈ្មោះអ្នក រ៉ន បានធ្វើការនៅក្រុមហ៊ុនរោងចក្រស៊ីម៉ងត៍ខេស៊ីមេន កំពត។

បើយោងតាមការអះអាងពីឪពុកជនរងគ្រោះបាននិយាយប្រាប់ថា ទាំងពីរនាក់ប្ដីប្រពន្ធនេះបានកើតជម្លោះគ្នាជាច្រើនដងហើយពួកគេទាំងពីរនាក់មិនបានរស់នៅជុំគ្នាទេជួលផ្ទះស្នាក់នៅភូមិព្រៃតាព្រឹត ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស លុះពេលដឹងថាប្ដីស្លាប់ទើបនាងជាប្រពន្ធមកដល់កន្លែងសពប្ដីដែរ។
ទាក់ទិននឹងរឿងដដែល ស្ត្រីម្នាក់ដែលអះអាងថា ត្រូវជាបងថ្លៃជនរងគ្រោះ បាននិយាយប្រាប់ថាកាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលដល់ថ្ងៃទី១៤ ខែកុម្ភៈ មានមនុស្សបានទូរស័ព្ទប្រាប់គាត់ថា សំណាងស្លាប់ហើយមកយកសពផង គេទុកនៅក្នុងវត្ត។ លុះព្រឹកឡើងទើបនាំគ្នាមកវត្តឃើញសពដូចគេប្រាប់មែន-ហើយទូរស័ព្ទដែលគេប្រាប់ដំណឹងនោះ ត្រូវបានបិទរហូត។

លោកវរសេនីយ៍ទោ ឈឹម ឈាង ប្រធានការិយាល័យកម្រិតធ្ងន់ ខេត្តកំពត ដែលបានចុះមកដល់កន្លែងសពមិនទាន់សន្និដ្ឋានបែបណានោះទេ។ ដោយឡែកលោក សុខ សាកាន ប្រធានការិយាល័យបច្ចេកទេសនិងវិឡាសាស្ត្រខេត្តកំពត បានឲ្យដឹងថា ការធ្វើកោសល្យវិច័យទៅលើសាកសពពិនិត្យឃើញថា ជនរងគ្រោះមានស្នាមពកក្បាល៣កន្លែងផ្សេងៗគ្នា ហើយមានខ្សែអង្រឹងចងជាប់នៅកផងដែរ វាអាចពាក់ព័ន្ធនឹងអំពើឃាតកម្ម។ ចំពោះករណីនេះសមត្ថកិច្ចបានហៅស្ត្រីជាប្រពន្ធជនរងគ្រោះទៅសួរនាំលម្អិតបន្តទៀតដើម្បីស្រាវជ្រាវរកមុខសញ្ញា។
ក្រោយពីពិនិត្យរួចរាល់សពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ ដើម្បីដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី នៅឯស្រុកកំណើតភូមិត្រពាំងត្រែង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ៕
អត្ថបទ ៖ សេង ណារិទ្ធ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា