ព័ត៌មានជាតិ
បារាំង ផ្តល់ហិរញ្ញប្បទានជាង ២៣០លានដុល្លារ អភិវឌ្ឍន៍ទឹកស្អាត ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានចំនួនបីសម្រាប់វិស័យទឹកស្អាត ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ មានទំហំទឹកប្រាក់ ២១៥លានអឺរ៉ូ (ប្រមាណ ២៣៥លានដុល្លារ) កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
ហិរញ្ញប្បទានសម្បទានទាំងបីខាងលើបង្ហាញឱ្យឃើញពីការបង្កើនហិរញ្ញប្បទានប្រចាំឆ្នាំរបស់ទីភ្នាក់ងារ AFD ដល់ប្រទេសកម្ពុជា ហើយឆ្លុះបញ្ចាំងពីគុណភាពនៃចំណងទាក់ទងរវាងប្រទេសទាំងពីរ។ ហិរញ្ញប្បទានទាំងនេះនឹងជួយទ្រទ្រង់ការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចដែលមានលក្ខណៈលូតលាស់ប្រកបដោយបរិយាប័ន្ន និងចីរភាព ក្នុងវិស័យអាទិភាពចំនួនបី ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបា
ចំពោះវិស័យទឹកស្អាត ហិរញ្ញប្បទានរបស់ទីភ្នាក់ងារ AFD ចំនួន ១២០លានអឺរ៉ូ (ប្រមាណ១៣១លានដុល្លារ) នឹងអនុញ្ញាតឱ្យមានការចាប់ផ្តើមដំណាក់កាលទី៣នៃរោងចក្រចម្រោះទឹកស្អាតបាក់ខែង ដែលគ្រប់គ្រងដោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជាមួយសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសរុប ៦០០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះនឹងក្លាយទៅជារោងចក្រផលិតទឹកស្អាតធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាស្ថានីយកម្រិតពិភពលោកមួយផងដែរ លើផ្នែកគុណភាពនៃសំណង់ បច្ចេកវិទ្យា ប្រសិទ្ធភាពថាមពល និង គុណភាពទឹកដែលត្រូវបានផលិត។
ការផ្តល់ហិរញ្ញប្បទានបន្ថែមរបស់ទីភ្នាក់ងារ AFD ដែលមានចំនួន៨០លានអឺរ៉ូ គ្រោងធ្វើឡើងសម្រាប់ឆ្នាំ២០២៤ ដើម្បីបង្កើន ជួសជុល និងពង្រីកបណ្តាញបញ្ជូន និងចែកចាយទឹកស្អាត។ ជាងនេះទៅទៀត ជំនួយឥតសំណងរបស់គណៈកម្មការអឺរ៉ុបកំពុងត្រូវបានពិនិត្យ និងអនុម័តនៅឆ្នាំ២០២៤ ក្នុងគោលដៅបំពេញបន្ថែមហិរញ្ញប្បទាននេះ ដោយពង្រឹងការគិតគូរដល់ផលប៉ះពាល់លើសង្គម និងបរិស្ថាន រួមទាំងនិរន្តភាពនៃការវិនិយោគផងដែរ។ គម្រោងរបស់ក្រុមអឺរ៉ុប គឺស្ថិតក្នុងចំណោមគម្រោងចម្បងៗនៃក្របខ័ណ្ឌ Global Gateway របស់សហភាពអឺរ៉ុបសម្រាប់ប្រទេសកម្ពុជា ដែលនឹងប្រកាសនៅឆ្នាំ ២០២៤។
ចំណែកក្នុងវិស័យថាមពល ហិរញ្ញប្បទានក្រោមរូបភាពជាកម្ចីរបស់ AFD ចំនួន ៧០លានអឺរ៉ូ (ប្រមាណ ៧៨លានដុល្លារ) នឹងអនុញ្ញាតឱ្យអគ្គិសនីកម្ពុជាបង្កើនទំនុកចិត្ត និងប្រសិទ្ធភាពបណ្តាញបញ្ជូនអគ្គិសនី តាមរយៈការដាក់ពង្រាយអនុស្ថានីយ៍ឌីជីថលទីមួយនៅកម្ពុជា។
ស្របតាមគោលដៅជាតិក្នុងការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០%ក្នុងឆ្នាំ២០៣០ គម្រោងនេះនឹងធ្វើឲ្យអគ្គិសនីកម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការស្តុកថាមពល (៧៥មេហ្កាវ៉ាត់ម៉ោង-គឺស្ថិតក្នុងចំណោមសមត្ថភាពស្តិកថាមពលខ្ពស់បំផុតក្នុងតំបន់) ដើម្បីពន្លឿនសមាហរណកម្មប្រភពថាមពលកកើតឡើងវិញ ដូចជាថាមពលព្រះអាទិត្យ និងថាមពលខ្យល់។ ក្នុងន័យនេះ បណ្តាញអគ្គិសនីជាតិរបស់កម្ពុជានឹងកាន់តែការពារបរិស្ថាន និងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្ត។
ដោយឡែក ក្នុងកបណ្តុះបណ្តាលវិជ្ជាជីវៈ ហិរញ្ញប្បទានក្រោមរូបភាពជាកម្ចីរបស់ទីភ្នាក់ងារ AFD ចំនូន២៥លានអឺរ៉ូ (២៧លានដុល្លារ) ដែលបន្ថែមលើប្រាក់ ៨០លានដុល្លារផ្តល់ដោយធនាគារអភិវឌ្ឍន៍អាស៊ី នឹងអនុញ្ញាតឱ្យមានការពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈកម្រិតខ្ពស់មួយ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងជួយអភិវឌ្ឍធនធានមនុស្ស និងគាំទ្រដល់ការបែ្រក្លាយសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចដែលផ្តោតលើឧស្សាហកម្ម គាំទ្រដោយបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត។ ការផ្តល់ហិញ្ញប្បទាននេះនឹងជួយដល់ការបណ្តុះបណ្តាល ប្រជាពលរដ្ឋកម្ពុជា ដើម្បីទទួលបានការងារនៅពេលអនាគត ជាពិសេសក្នុងវិស័យការងារបៃតង និងមុខអាជីពឌីជីថល ក្នុងក្របខ័ណ្ឌនៃគម្រោង Global Gatway របស់សហភាពអឺរ៉ុបនៅកម្ពុជា ដែលមានឈ្មោះថា «ភាពជាដៃគូដើម្បីការអប់រំសម្រាប់ការងារបៃតង និងឌីជីថល»។
យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ចាប់តាំងពីការបើកដំណើរការនៅកម្ពុជានៅឆ្នាំ ១៩៩៣មក ទីភ្នាក់ងារ AFD បានដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដោយបានផ្តល់ហិរញ្ញប្បទានសរុបជាង១,៥ពាន់លានអឺរ៉ូ រាប់បញ្ចូលទាំងហិរញ្ញប្បទានថ្មីៗផ្តល់ជូនសម្រាប់ឆ្នាំ ២០២៣៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ