Connect with us

ព័ត៌មានជាតិ

មេដឹកនាំកម្ពុជា​-បារាំង ​ពិភាក្សា​គម្រោង​ជួសជួសពង្រីកសារមន្ទីរជាតិ​​ក្នុង​​ជំនួប​កំពូល​ទ្វេភាគី

បានផុស

នៅ

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅប្រទេស​បារាំង​ ប្រមុខ​ដឹកនាំ​កម្ពុជា​និង​បារាំង​បានជជែកពិភាក្សា​គ្នា​​ពីការពង្រីក​​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​នោះ​ក៏​បាន​លើក​ជជែក​ពី​គម្រោង​ជួសជុលពង្រីកសារមន្ទីរជាតិកម្ពុជា​ផង​ដែរ។

យោង​តាម​សេចក្តីថ្លែងការ​រួមនៃកិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកកម្ពុជា ជាមួយ​ប្រធានាធិបតីនៃសាធារណរដ្ឋ​បារាំង លោក​ អេម៉ានុយអែល ម៉ាក្រុង នៅ​ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ ប្រមុខ​ដឹកនាំ​ប្រទេស​ទាំងពីរ​បាន​ស្វាគមន៍ចំពោះសន្ទុះថ្មីក្នុងទំនាក់ទំនងទ្វេភាគី និង​អំពាវនាវឱ្យពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងបារាំងនិងកម្ពុជា លើវិស័យនៃកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រជាច្រើន និងខំស្វែងរកធ្វើពិពិធកម្មវិស័យក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​នោះ​ មេដឹកនាំ​បារាំងនិងកម្ពុជាក៏បាន​​ស្វាគមន៍​​លទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សនិងលើកតម្កើង បេតិកភណ្ឌ និង​ជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរក្រោមឆត្ររបស់អង្គការយូណេស្កូ ដោយបានបន្តអាណត្តិមួយទសវត្សរ៍បន្ថែមទៀតជូនតួនាទីជាសហប្រធានរបស់បារាំងនិងជប៉ុន។

បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏​បានពិភាក្សាពីការអនុវត្តគម្រោងផ្សេងៗទៀតសំដៅដល់កិច្ចការពារ និងការលើកតម្កើង បេតិកភណ្ឌរបស់កម្ពុជា រួមទាំងការជួសជុលនិងការពង្រីកសារមន្ទីរជាតិនៅរាជធានីភ្នំពេញ។ ក្នុងន័យនេះភាគីទាំងពីរស្វាគមន៍ការចុះហត្ថលេខានៃលិខិតបំណងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសារមន្ទីរនិងបេតិកភណ្ឌ។

ជាមួយគ្នា​នេះ ដើម្បី​រំលឹកឡើងវិញនូវការយកចិត្តទុកដាក់រួមគ្នា ដល់ការលើកកម្ពស់ហ្វ្រង់កូហ្វូនីនិងតម្លៃរបស់ហ្វ្រង់កូហ្វូនី មេដឹកនាំ​​បារាំងបានបង្ហាញ​ក្ដីប្រាថ្នាចង់ឃើញកម្ពុជាមានតំណាងជាន់ខ្ពស់ចូលរួមក្នុងកិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនីលើក​ទី​១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤-៥ ខែតុលា ឆ្នាំ២០២៤ នៅក្រុងវីឡេកូតឺរ៉ែ (Villers-Cotterêts) ប្រទេស​បារាំង។

កម្ពុជាក៏​បានបញ្ជាក់ពីបេក្ខភាពក្នុងការនិង​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី​លើកទី ២០ នៅឆ្នាំ​២០២៦។ បារាំងដែលជាប្រទេសម្ចាស់ ផ្ទះរៀបចំកិច្ចប្រជុំកំពូលលើកទី១៩ វាយតម្លៃខ្ពស់ចំពោះបេក្ខភាពនេះដែលនឹងរួមចំណែកដល់ថាមវន្តនៃការនិយមនិយាយភាសាបារាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម