Connect with us

ព័ត៌មានជាតិ

ស្ថាបនា​ផ្លូវបេតុងនិងកៅស៊ូប្រវែង ១៣ គីឡូម៉ែត្រ តភ្ជាប់ពីទីរួមស្រុកប្រាសាទបល្ល័ង្កទៅកាន់ស្រុកប្រាសាទសំបូរ

បានផុស

នៅ

ក្រសួងអភិវឌ្ឍន៍ជនបទ​បាន​ស្ថាបនា​ផ្លូវបេតុង និងផ្លូវកៅស៊ូ ប្រវែងជិត ១៣ គីឡូម៉ែត្រ តភ្ជាប់ពីទីរួមស្រុក ប្រាសាទបល្លួង្ក ទៅកាន់ស្រុកប្រាសាទសំបូរ។

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទស្តីទីដឹកនាំសហការី ចុះពិនិត្យមើលដំណើរការសាងសង់ផ្លូវបេតុងនិងផ្លូវកៅស៊ូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ប្រវែង ១៣ គីឡូម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោកប្រធានមន្ទីរស្តីទីបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់ជូនផ្លូវមួយប្រវែងសរុបជិត​ ១៣ ​គីឡូម៉ែត្រ ភ្ជាប់ពីទីរួមស្រុកប្រាសាទបល្ល័ង្កទៅកាន់ភូមិត្រពាំងថ្ម ភ្ជាប់ទៅនឹងស្រុកប្រាសាទសំបូរ។ ផ្លូវនេះមានប្រវែងសរុប​ជិត ១៣ គីឡូម៉ែត្រ ចែកចេញពីរ គឺផ្លូវបេតុងប្រវែង ១ ៥០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងផ្លូវក្រាលកៅស៊ូប្រវែងសរុបជិត ១១ គីឡូម៉ែត្រ។

លោកបន្តថា ផ្លូវនេះអាចចាត់ទុកជាផ្លូវមួយមានសារៈសំខាន់ ព្រោះវាមានការតភ្ជាប់ពីភូមិមួយទៅភូមិមួយ និងពីស្រុកមួយទៅស្រុកមួយទៀត ដើម្បីងាយស្រួលក្នុងការសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាការធ្វើឱ្យប្រសើរឡើងទាំងសណ្ដាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពផងដែរ។

លោកណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ និងអ្នកទទួលសាងសង់ធ្វើយ៉ាងណាសហការគ្នាឱ្យបានល្អក្នុងដំណើរការសាងសង់​ឲ្យ​ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីទទួលបានស្តង់ដាខ្ពស់គុណភាព អនុវត្តន៍ឱ្យបានឆាប់ចប់ទៅតាមផែនការដែលបានគ្រោងទុក។

ជាមួយគ្នានេះដែរ លោក ជិន ហ៊ីន មេឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក បានឱ្យដឹងថា ផ្លូវមួយខ្សែ ដែលកំពុង​សាងសង់​នេះ នឹងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព ដែលពីមុនជាផ្លូវក្រាលគ្រួសក្រហម ពេលដល់រដូវវស្សាពិបាកក្នុងការធ្វើដំណើរ ជាពិសេសសិស្សានុសិស្ស ប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរទៅមក និងក្នុងការដឹកជញ្ជូន កសិផលផ្សេងៗដើម្បីទៅលក់នៅទីផ្សារ។

លោកបន្តថា ក្រោយពីសាងសង់ផ្លូវនេះរួច ប្រជាពលរដ្ឋទាំងអស់នឹងងាយស្រួលធ្វើដំណើរទៅវិញទៅមក ជាពិសេសការ​ដឹកជញ្ជូនកសិកផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ ព្រមទាំងជម្រុញដល់ការលើកម្ពស់ជីវភាពតាមរយៈការកាត់បន្ថយនូវពេលវេលា និងចំណាយ ដឹកជញ្ជូនផងដែរ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម