Connect with us

ព័ត៌មានជាតិ

ចំពោះមុខ​ប្រធានាធិបតីបារាំង មេដឹកនាំកម្ពុជា​អះអាងមិន​អភិវឌ្ឍ​រោងចក្រអគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម និង​វារីអគ្គិសនីលើ​តួទន្លេមេគង្គ

បានផុស

នៅ

បញ្ជាក់នៅចំពោះមុខមេ​​ដឹកនាំ​បារាំង នាយករដ្ឋមន្រ្តី​កម្ពុជា​បាន​ប្រកាស​ថា កម្ពុជា​នឹង​មិន​អភិវឌ្ឍ​រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម និង​វារីអគ្គិសនីលើ​តួទន្លេមេគង្គឡើយ។

ការ​ថ្លែង​បែប​នេះ ខណៈ​ប្រមុខ​ដឹកនាំ​កម្ពុជា​សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​ជួប​ពិភាក្សាការងារ​ជាមួយ​ប្រធានាធិបតីនៃសាធារណរដ្ឋ​បារាំងលោក​ អេម៉ានុយអែល ម៉ាក្រុង នៅ​ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅប្រទេស​បារាំង។

ក្រៅពី​ប្រកាស​ប្តេជ្ញាមិនអភិវឌ្ឍវារីអគ្គិសនីនៅលើតួទន្លេមេគង្គ និង​រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ប្រមុខ​ដឹកនាំ​កម្ពុជា​ក៏បានលើកឡើងបន្ថែម​ថា កម្ពុជានឹងចូលរួមក្នុងសន្ធិសញ្ញាទីក្រុងប៉ារីសសម្រាប់មនុស្សនិងភព​ផែនដី។ ជាមួយគ្នានេះក៏​​នឹង​ព្រមព្រៀង​ធ្វើការរួមគ្នាជាមួយភាគី​បារាំង ក្នុងការរៀបចំសន្និសីទអង្គការសហប្រជាជាតិស្ដីពីមហាសមុទ្រដែលនឹងប្រព្រឹត្តទៅនៅ​ទីក្រុងនីស ប្រទេសបារាំង នៅឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការ​ឆ្លើយតប មេដឹកនាំ​បារាំង​បាន​ស្វាគមន៍ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា។ មេដឹកនាំ​បារាំងក៏​បានរំលឹកឡើងវិញនូវការត្រៀមខ្លួនជានិច្ចក្នុងការជួយជ្រោមជ្រែងកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងដើម្បីចងភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សទៅនឹងអន្តរកាលថាមពល ព្រមទាំងបានលើកឡើងពីតួនាទីរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងដែលស្តែងចេញតាមរយៈការចុះហត្ថលេខា កិច្ចព្រមព្រៀងចំនួន ៣ គិតជាទឹកប្រាក់សរុបចំនួន ២១៥ លានអឺរ៉ូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម