ព័ត៌មានជាតិ
ជាង ១០ ឆ្នាំ មានអ្នកជិះហួសទៅហួស ស្រាប់តែភ្ញៀវទេសចរមកលេងព្រាត មានទាំងអតីតអភិបាលខេត្តសៀមរាបទៀត
រង្វង់មូលបន្ទាយស្រីបានផ្លាស់ប្តូរកែប្រែទៅជាសួនផ្កាដ៏ស្រស់បំព្រងក្នុងមួយប៉ប្រិចភ្នែក។ អតីតដីសោះកក្រោះ ដែលត្រូវបានអាជ្ញាធរសាងសង់ធ្វើជារង្វង់មូលសម្រួលចរាចរជាង ១០ ឆ្នាំមកនេះ ដែលជាធម្មតាមានអ្នកដំណើរជិះហួសទៅហួស ឥលូវបានក្លាយជាទីកម្សាន្តថ្មីមិនអាចរំលងបានរបស់ភ្ញៀវទេសចរមកលេងស្រុកបន្ទាយស្រី។
អតីតអភិបាលខេត្តសៀមរាប ឯកឧត្តម ឃឹម ប៊ុនសុង ក៏បានចូលលេងកម្សាន្តសួនផ្កាដ៏ស្រស់ស្អាតក្នុងថ្ងៃសេចក្តីស្រលាញ់ជាមួយក្រុមគ្រួសារ និងបានថតរូបស្អាតបង្ហោះលើបណ្តាញសង្គមផងដែរ។


រង្វង់មូលបន្ទាយស្រី មានទំហំប្រមាណជាង២ហិចតា។ រង្វង់មូលនេះផ្ដួចផ្ដើមកសាងឡើងនៅអំឡុងឆ្នាំ២០១០ ជំនាន់ឯកឧត្តម ស៊ូ ភិរិន្ទ ជាអភិបាលខេត្តសៀមរាប។
ក្រោមរដ្ឋបាលស្រុកបន្ទាយស្រី ដែលមានលោកឃឹម ហ្វីណង់ជាអភិបាលស្រុកបានរៀបចំរង្វង់មូលនេះឡើងវិញ ដោយរៀបចំប្រព័ន្ធទឹក ព្រមទាំងដាំស្មៅនិងផ្កា ដើម្បីកែលម្អទីនេះ ឲ្យមានសោភណភាពកាន់តែទាក់ទាញ សម្រាប់ពលរដ្ឋនិងភ្ញៀវទេសចរមកទស្សនាលម្ហែកាយ។


រង្វង់មូលនេះ មានទីតាំងនៅក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមផ្លូវឆ្ពោះទៅស្រុកអន្លង់វែង ទីរួមស្រុកបន្ទាយស្រី ទៅស្រុកប្រាសាទបាគង ឆ្ពោះមករួមខេត្តនិងទៅខេត្តកំពង់ធំ និងឆ្ពោះទៅលើខ្នងភ្នំគូលែន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?