Connect with us

ព័ត៌មានជាតិ

មកស្គាល់ឈ្មោះ និងទីតាំងគ្រឹះស្ថានបណ្តុះបណ្តាលជំនាញរថយន្តទាំង ៣០ ទូទាំងប្រទេស

បានផុស

នៅ

បច្ចុប្បន្នមានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលបណ្តុះបណ្តាលជំនាញរថយន្តប្រមាណ ៣០ កន្លែងនៅទូទាំងប្រទេស ស្ថិតក្រោមឱវាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍នៅព្រឹកថ្ងៃទី២០ ខែមករា នេះថា គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលបណ្តុះបណ្តាលជំនាញរថយន្តប្រមាណ ៣០ កន្លែង ក្នុងនោះមាន គ្រឹះស្ថានសាធារណៈចំនួន ២៦ សាលា គ្រឹះស្ថានឯកជន ១ សាលា និងគ្រឹះស្ថានអង្គការក្រៅរដ្ឋាភិបាល ៣ សាលា។

គ្រឹះស្ថានសាធារណៈចំនួន ២៦ គ្រឹះស្ថានរួមមាន

១. វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា មានទីតាំងរាជធានីភ្នំពេញ

២. វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម មានទីតាំងនៅរាជធានីភ្នំពេញ

៣. វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ មានទីតាំងនៅរាជធានីភ្នំពេញ

៤. វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ មានទីតាំងនៅរាជធានីភ្នំពេញ

៥. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង មានទីតាំងនៅបាត់ដំបង

៦. វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង មានទីតាំងនៅបាត់ដំបង

៧. វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង មានទីតាំងនៅបាត់ដំបង

៨. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ មានទីតាំងនៅខេត្តតាកែវ

៩. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត មានទីតាំងនៅខេត្តកំពត

១០. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង មានទីតាំងនៅខេត្តស្វាយរៀង

១១. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន មានទីតាំងនៅខេត្តក្រចេះ

១២. វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ មានទីតាំងនៅខេត្តព្រះសីហនុ

១៣. វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជាចិនខេត្តព្រះសីហនុ មានទីតាំងនៅខេត្តព្រះសីហនុ

១៤. វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ មានទីតាំងនៅខេត្តសៀមរាប

១៥. វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម មានទីតាំងនៅខេត្តកំពង់ចាម

១៦. វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ មានទីតាំងនៅខេត្តពោធិ៍សាត់

១៧. វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ មានទីតាំងនៅខេត្តកំពង់ធំ

១៨. វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ មានទីតាំងនៅខេត្តបន្ទាយមានជ័យ

១៩. វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ មានទីតាំងនៅខេត្តកំពង់ស្ពឺ

២០. វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង មានទីតាំងនៅខេត្តកោះកុង

២១. វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង មានទីតាំងនៅខេត្តកំពង់ឆ្នាំង

២២. វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន មានទីតាំងនៅខេត្តកណ្តាល

២៣. វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង មានទីតាំងនៅខេត្តព្រៃវែង

២៤. មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន មានទីតាំងនៅខេត្តប៉ៃលិន

២៥. មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ មានទីតាំងនៅខេត្តឧត្តរមានជ័យ

២៦. មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ មានទីតាំងនៅខេត្តត្បូងឃ្មុំ។

ចំណែកវិស័យឯកជនមាន១ គ្រឹះស្ថានគឺ វិទ្យាស្ថានបច្ចេកទេសជួសជុលរថយន្ត មានទីតាំងនៅរាជធានីភ្នំពេញ និងអង្គការក្រៅរដ្ឋាភិបាល មានចំនួន ៣ គ្រឹះស្ថាន៖ ១. វិទ្យាស្ថាន ប៉េ អេស អ៊ី នៅរាជធានីភ្នំពេញ ទី២. សាលាបច្ចេកទេសដុនបូស្កូភ្នំពេញ មានទីតាំងនៅរាជធានីភ្នំពេញ និង ទី៣. សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ មានទីតាំងនៅខេត្តព្រះសីហនុ។

លោក កត្តា អ៊ន បានវញ្ជាក់ថា គ្រឹះស្ថានបណ្តុះបណ្តាលទាំងនេះគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សជំនាញរថយន្តដោយសារជំនាញនេះមានតម្រូវការទីផ្សារខ្ពស់ ស្របពេលចំនួនការ៉ាស់ជួសជុលរថយន្តកំពុងមានការកើនឡើង និងរីកដូចផ្សិតដែលបានស្រូបទាញកម្លាំងពលកម្មបានយ៉ាងច្រើនជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។

លោកបានបន្តទៀតថា ជំនាញផ្នែករថយន្តនេះត្រូវបានដាក់បញ្ចូលទៅក្នុងជំនាញទាំង ១០ នៅក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រមាណ ១ លាន ៥ សែននាក់របស់រាជរដ្ឋាភិបាល ដែលបានបើកវគ្គជាលើកដំបូងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដោយមានយុវជនចុះឈ្មោះចូលរៀនប្រមាណជាង ២ ម៉ឺននាក់ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីនេះជាផ្លូវការ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ ក្រៅពីនេះមាន មុខជំនាញ សំណង់​ អគ្គិសនី និង​ថាមពល​ ​អេឡិចត្រូនិក​បរិក្ខារ​ត្រជាក់ និង​កម្ដៅ​ ​កម្មន្តសាល​ ​មេកានិក​ទូទៅ​​​ ​ទេសចរណ៍​ សេវាកម្ម​ កសិកម្ម និង​កសិ​-ឧស្សាហកម្ម​ និង ធុរកិច្ចនិង​ព័ត៌មាន។

លោក កត្តា អ៊ន បានអំពាវនាវ និងលើកទឹកចិត្តដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ សូមប្រញាប់មកចុះឈ្មោះចូលរៀន ព្រោះវគ្គបណ្ដុះបណ្ដាល​នេះ មាន​រយៈពេល ៤ ខែ ហើយ​ការ​ចុះ​ឈ្មោះ​ចូលរៀន​មិន​តម្រូវ​ឱ្យ​បង់​ប្រាក់​ទេ។ ​ចំពោះ​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នឹង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​បន្ថែម​ចំនួន ២៨ ម៉ឺន​រៀល ក្នុង ១ ខែ។ ប៉ុន្តែ​យុវជន​មកពី​សេដ្ឋកិច្ច​ក្នុង ឬ ក្រៅ​ប្រព័ន្ធ ឬកម្មករ​-​និយោជិតដែល​មាន​បំណង​ចង់​រៀន​ជំនាញ​បន្ថែមក៏​អាច​ចុះឈ្មោះ​ចូលរៀន​ដោយ​ឥតគិតថ្លៃ​បាន​ដែរ តែ​មិន​ទទួល​បាន​ប្រាក់ឧបត្ថម្ភ ​ដូច​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ទេ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ណែនាំអធិការកិច្ច ត្រូវអនុវត្តកាតព្វកិច្ចដោយភាពម៉ឺងម៉ាត់ ពេលចុះតាមសហគ្រាស

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ត្រាំ ទាមទារ​​ឱ្យ​បញ្ចុះអត្រាការប្រាក់​ តម្លៃប្រេង​ នៅ​វេទិកាសេដ្ឋកិច្ចពិភពលោក ក្រុងដាវូស

ជីវិតកម្សាន្ដ២៧ នាទីutes មុន

តារាកំប្លែងនាយ ផ្លក់ ចយ មានជំងឺច្រើនមុខ ចូលសង្គ្រោះនៅមន្ទីរពេទ្យ

ព័ត៌មានជាតិ៣២ នាទីutes មុន

ផែ​កំពង់​កណ្តាល​​កណ្តាល​ក្រុង​កំពត​ ជា​ទីតាំង​បោះ​ដុំ​និង​ចែកចាយ​គ្រឿង​សមុទ្រ​ដ៏​ធំ​បំផុត​នៅ​ខេត្ត​កំពត

ព័ត៌មានជាតិ៣៣ នាទីutes មុន

ស្ថាប័នហិរញ្ញវត្ថុពីរសហការគ្នា​ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម