ព័ត៌មានជាតិ
មន្ត្រីណែនាំ និងផ្សព្វផ្សាយពីបច្ចេកទេសដល់អ្នកផលិត ដើម្បីនាំចេញ
អាជ្ញាធរខេត្តបន្ទាយមានជ័យ នាព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានធ្វើសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយការបញ្ជូនផលិតផលសក្ដានុពលទីផ្សារក្នុង និងក្រៅស្រុក ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា សិក្ខាសាលានេះ ផ្ដោតសំខាន់លើការអភិវឌ្ឍលើការវាយតម្លៃផលិតផលសក្ដានុពលមានដូចជា៖ ស្រូវ ដំឡូងមី មាន់ស្រែ បន្លែ ដោយតភ្ជាប់ជាមួយផលិតកម្ម និងទីផ្សារទាំងអស់ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ជាតិ។

លោកបានបន្ថែមថា ផលិតសក្ដានុពលក្នុងស្រុកចង់បង្ហាញស្នាដៃរបស់ខ្មែរផលិតដើម្បីបង្ហាញឲ្យភ្ញៀវជាតិ អន្តរជាតិ ឲ្យបានដឹង និងទាក់ទាញអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក ឲ្យងាកមកប្រើប្រាស់ស្នាដៃកូនខ្មែរ និងជួយស្វែងរកទីផ្សារ ដល់អ្នកផលិត។
លោកបានបញ្ជាក់ទៀតថា គោលបំណងសំខាន់នេះ ក៏ដើម្បីពិនិត្យឡើងវិញ លើការវាយតម្លៃគ្រប់ជ្រុងជ្រោយ នៃផលិតផលសក្ដានុពលក្នុងស្រុក ការកំណត់នូវបញ្ហាប្រឈម ប្រតិបត្តិការបច្ចេកទេស និងហានិភ័យ ជាដើម។


លោក អ៊ូច សាវិន ប្រធាននាយកដ្ឋានអភិវឌ្ឍទីផ្សារ នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងក្នុងសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយ ការបញ្ជូនផលិតផលសក្ដានុពលទីផ្សារក្នុង និងក្រៅស្រុក នាព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ថា ផលិតផលសក្ដានុពលត្រូវបានចែកចេញជា៧ចំណុច ដែលអ្នកផលិតត្រូវអនុវត្ត។
ទី១ ចុះបញ្ជីនៅវិទ្យាស្ថានស្តង់ដារ ទី២ ឈ្មោះផលិតផល ទី៣ ឈ្មោះក្រុមហ៊ុន និងអាសយដ្ឋាន ទី៤កន្លែងផលិត ទី៥គ្រឿងផ្សំ ទី៦ ចំណុះ និងទី៧ សរសេរជាភាសាខ្មែរ ។
លោក អ៊ូច សាវិន បានបញ្ជាក់ថា ការអនុវត្តតាមការណែនាំទាំង៧ចំណុច ទើបអាចប្រកួតប្រជែងក្នុងទីផ្សារផលិតផលក្នុងស្រុក និងក្រៅស្រុកបាន ។
លោក ប៉ុក ឡាជី ប្រធានមន្ទីរ ពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ ប្រសាសន៍ថា សិក្ខាសាលានេះ មានបំណងជំរុញឲ្យកាន់តែប្រសើរឡើង នៅវឌ្ឍនភាពការងារពាណិជ្ជកម្ម និងអនុវត្តតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ឬពាណិជ្ជកម្ម ឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ស្របតាមកំណែទម្រង់គោលនយោបាយស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ក្រោយពីជំងឺ កូវីដ-១៩ បញ្ចប់ នាពេលខាងមុខ៕
អត្ថបទ ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី