Connect with us

ព័ត៌មានជាតិ

សមណសិស្ស ៣៦០ អង្គនាក់ ប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា

បានផុស

នៅ

ព្រឹកថ្ងៃទី២០ និង២១ ខែមករា ឆ្នាំ ២០២៤ នេះ មានសមណសិស្សចំនួន ៣៦០ អង្គនាក់ បានចូលរួមប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ២០២៣ ឆ្នាំ២០២៤ ស្ថិតនៅសាលាពុទ្ធិកវិទ្យាល័យ សម្តេចជាសុីម ក្នុងវត្តស្វាយ ភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សានេះ ដោយមានការចូលរួម លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រះឧត្តមសីលញ្ញាណ ធុល សុធា រាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តបន្ទាយមានជ័យ លោក បៀវ ថាន ប្រធានធម្មការសាសនាខេត្តបន្ទាយមានជ័យ និងក្រុមការងារជាច្រើននាក់ទៀត។

លោក បៀវ ថាន មានប្រសាសន៍ថា ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ២០២៣-២០២៤ នេះមានសមណសិស្សចូលរួមប្រឡងចំនួន ៣៦០អង្គ នាក់មកពី ក្រុង ស្រុក ទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ  ក្នុងនោះមានចំនួន ១៥ បន្ទប់ ក្នុង ១ បន្ទប់ មានសមណសិស្ស ២៤ រូប។ វិញ្ញាសាប្រឡងមានចំនួន៦ មុខវិទ្យា ១. វិញ្ញាបាលី ២. វិញ្ញាសាតែងសេចក្តី ៣. វិញ្ញាប្រវត្ត និងភូមិ វិទ្យាសាស្ត្រអនុវត្ត ៤. វិញ្ញាសា ពុទ្ជវិន័យ ពុទ្ធប្រវត្តិ ពុទ្ធសាសនា ៥. វិញ្ញាសាសរសេរតាមអាន ៦.វិញ្ញាសាគណិតវិទ្យា។

លោក បៀវ ថាន បានបញ្ជាក់ទៀតថា សមណសិស្សដែលបានមកប្រឡងនេះត្រូវគោរពតាមគោលការណ៍មួយចំនួនដែលក្រសួងធម្មការបានកំណត់ ដូចជាហាមយកថង់យាម ទូរស័ព្ទដៃ ព្រមទាំងសំណៅឯកសារពាក់ព័ន្ធផ្សេងៗ មិនអនុញ្ញាតយកចូលក្នុងបន្ទប់ប្រឡងជាដាច់ខាត។

លោក អ៊ុំ រាត្រី បានកោតសរសើរដល់ព្រះមន្ត្រីសង្ឃ សាលាគណខេត្ត  សាលាអនុគណគ្រប់ស្រុកក្រុង ជាពិសេសមន្ត្រី មន្ទីរធម្មការទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ជួយធនធានព្រះសង្ឃ ដែលស្របតាមគោលនយោបាយអប់រំរបស់ រាជរដ្ឋាភិបាលរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ។

ក្នុងនោះ លោក អ៊ុំ រាត្រី បានបញ្ជាក់បន្តថា ការលើកតម្កើង សាលាបាលីឱ្យរីកដុះដាលបន្ថែម ដែលស្របជាមួយរដ្ឋធម្មនុញ្ញបានបន្តលើកស្ទួយវិស័យពុទ្ធសិក្សានៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន ត្រង់មាត្រា ៦៨ បានចែងថា រដ្ឋបានធ្វើការផ្សព្វផ្សាយសាលាបាលី និងពុទ្ធិសិក្សា ក្នុងន័យនេះបានបង្ហាញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញ និងការអភិវឌ្ឍន៍ វិស័យពុទ្ធិសិក្សា។ រួមវិស័យចាប់ពីកម្រិត បឋម មធ្យម ឧត្តម និងក្រោមឧត្ត ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ព្រះពុទ្ធសាសនា នៃយើង។

គួរបញ្ជាក់ថា ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ២០២៣-២០២៤ នេះ មានសារៈសំខាន់ណាស់ដើម្បីវាស់ស្ទង់ និងបង្ហាញពីសមត្ថភាពប្រកបដោយគុណភាពខ្ពស់ ដែលកើតចេញពីឆន្ទៈ និងការព្យាយាមសិក្សារបស់ព្រះតេជគុណគ្រប់អង្គនាក់ សមតាមពាក្យទូន្មានរបស់ព្រះពុទ្ធជាម្ចាស់ ដែលបានបង្រៀនបរស័ទព្យាយាមមោះមុតដើម្បីឆ្លងផុតភាពអវិជ្ជា៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម