ព័ត៌មានជាតិ
ទឹកស្ទឹងសង្កែខាងក្រោមទំនប់សាលាតាអន រីងគោក ពលរដ្ឋប្រឈមការដឹកជញ្ជូនបើកបរកាណូតមិនបាន
ទឹកតាមដងស្ទឹងសង្កែនៅផ្នែកខាងក្រោមទំនប់ស្ទាក់ទឹកសាលាតាអនចាប់ផ្តើមរីងគោកបណ្តើរៗ បានបង្កឲ្យប្រជាពលរដ្ឋរស់នៅដែនបឹងទន្លេសាប ប្រឈមនិងការដឹកជញ្ជូន ប្រហុក ផ្អក និងម្ហូបអាហារផ្សេងៗតាមផ្លូវទឹកដែលធ្វើឲ្យពួកគាត់មានក្តីកង្វល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចគ្រួសារប្រចាំថ្ងៃ។
ការរីងគោកនេះចាប់ពីចំណុចស្ពានប្រហុក នៅផ្នែកខាងក្រោមក្បែរទំបន់ស្ទាក់ទឹកសាលាតាអនស្ថិតក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ដែលធ្វើឲ្យប្រជាពលរដ្ឋមិនអាចដឹកជញ្ជូន ប្រហុក ផ្អក ឬ ម្ហូបអាហារផ្សេងៗចូលទីផ្សារបាន ប្រឈមនិងសេដ្ឋកិច្ចគ្រួសារ ដែលក្នុងនោះប្រជាពលរដ្ឋរស់នៅ ភូមិព្រែកទល់ ភូមិបាក់ព្រា និង ភូមិព្រែកត្រប់ជាដើម ដោយសារតែទឹកកណ្តាលស្ទឹងនៅជម្រៅត្រឹម.ក.ជើងប៉ុណ្ណោះ មិនអាចឲ្យកាណូតដំណើរការបាន។
ពលរដ្ឋបានឲ្យកម្ពុជាថ្មីដឹងដោយនាំគ្នាលើកឡើងថា “ចប់ហើយពួកខ្ញុំពេលនេះ ចង់ដឹកប្រហុកទៅដោះដូរ យកលុយក៏មិនបានដែរ សង្ឃឹមលើផ្លូវគោកក៏មិនដល់គោលដៅដែរនៅឆ្ងាយណាស់។ វាប្រឈមបញ្ហា២សំខាន់ ទីមួយមិនអាចនាំត្រីសាច់ ដូចជា ប្រហុក ផ្អក មកទីផ្សារបាន ហើយបើត្រូវការមកទិញរបស់របរ ឬចំណីអាហារ ឬស្បៀងយកទៅបរិភោគក៏ពិបាក។ បើថ្នាក់ដឹកនាំខេត្តអត់បានគិតគួឲ្យបានគ្រប់ជ្រុងជ្រោយ ស្ទាក់ទឹកសម្រាប់តែកសិកម្ម តែបញ្ហាជីវភាពពួកខ្ញុំ ជាប្រជាពលរដ្ឋដែលអាស្រ័យលើផ្លូវទឹកអត់មានពិចារណាផង។ ម្យ៉ាងទៀតក៏ប៉ះពាល់ដំណើរកម្សាន្តរបស់ភ្ញៀវទៀតផង គឺខាតខ្លាំងណាស់ តែបើបានជាបិទទឹកហើយក៏បិទចុះ តែសុំឲ្យបើកទឹកសម្រាប់ប្រជាពលរដ្ឋរាប់ពាន់នាក់ដូចជាពួកខ្ញុំបានដឹងប្រហុកចូលទីផ្សារផង មិនចឹងទេពួកខ្ញុំពិបាករស់ណាស់ ពួកខ្ញុំសុំឲ្យថ្នាក់ដឹកនាំប្រទេសជួយពិនិត្យលើបញ្ហានេះផង កុំឲ្យពួកខ្ញុំបង្ខំចិត្តលះបង់មុខរបរក្នុងភូមិស្រុក ហើយរត់ទៅធ្វើចំណាកស្រុកទៅប្រទេសគេ វាអាណិតប្រពន្ធនិងកូនៗដែលកំពុងសិក្សា”។
ចំណែកម្ចាស់គណនីយហ្វេសប៊ុកម្នាក់ឈ្មោះ ស្វៃរី សត្ថា កាលពីថ្ងៃទី ១៧ ខែមករា បានបង្ហោះតាមបណ្តាញហ្វេសប៊ុក ដោយភ្ជាប់ជាមួយរូបថតប៉ុន្មានស្លឹកនិងមានសំណេរថា “ក្រោមមេឃតែមួយ វាសនាខុសគ្នា ដល់ពេលវេទនាហើយ អាណិតណាស់ អ្នកក្រោមអើយ មិនដឹងរំពឹងអី”។
ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅផ្នែកខាងក្រោម ក្នុងភូមិទាំង ៣ ខាងលើ បានលើកឡើងប្រហាក់ប្រហែលគ្នាបន្ថែមទៀតថា “ការធ្វើទំនប់ស្ទាក់ទឹកសាលាតាអននេះ ដូចជាអត់អីសំខាន់ផង សម្រាប់ប្រជាពលរដ្ឋផ្នែកខាងក្រោមរស់នៅរាប់មុឺននាក់ បើថាសម្រាប់ផ្គត់ផ្គង់ដំណាំស្រូវក៏មិនសមទៀត បើវានៅតែដដែលធម្មតាៗ។ ផ្ទុយទៅវិញ ដូចធ្វើឲ្យពួកខ្ញុំនិងប្រជាពលរដ្ខនៅផ្នែកខាងក្រោមផ្សេងទៀត រស់នៅដោយពិបាកទៅវិញ ប្រឈមនិងជីវភាព។ កាលពីមិនទាន់សាងសង់ទំនប់ ពួកខ្ញុំជាកសិករផងនិងជាអាជីវករផងរស់នៅមិនលំបាកដូចសព្វថ្ងៃចឹងផង។ សូម្បីតែផ្លូវទឹកក៏មិនព្រមបើកឲ្យសមល្មមនិងធ្វើដំណើរបានដោយកាណូត។ ពិតជាគិតមិនគ្រប់ជ្រុងមែនថ្នាក់ខេត្ត ពួកខ្ញុំចង់ឲ្យសម្តេចនាយករដ្ឋមន្ត្រីថ្មី និង សម្តេចតេជោ ជួយពិនិត្យលើមន្ត្រីពាក់ព័ន្ធថ្នាក់ខេត្តមួយនេះផង”។
ជាចុងក្រោយពលរដ្ឋបន្តថា បើបានជាសាងសង់ទំនប់ហើយក៏សាងសង់ទៅចុះ តែសុំឲ្យមន្ត្រីជំនាញពិនិត្យលើបញ្ហា ប្រឈមរបស់ប្រជាពលរដ្ឋផង គ្រាន់តែបើទឹកសម្រាប់តែកាណូតពួកគាត់ដឹកទំនិញចូលទីផ្សារបាន វាគ្រប់គ្រាន់ហើយ ខណះពួកគាត់ថា ស្រូវប្រាំងរបស់ពួកគាត់ខ្លះកាន់តែប្រឈមជាងមិនទាន់សាងសង់ទំនប់ទៅទៀត។
ករណីនេះកម្ពុជាថ្មីបានទាក់ទងមន្ទីរជំនាញ តើប្រជាពលរដ្ឋលើកឡើងបែបនេះយ៉ាងណាដែរ? តើអាចបើកទឹកខ្លះតាមតម្រូវការចាំបាច់ពួកគាត់ដែរទ?
លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកមិនបានឆ្លើយតបឡើយ។ បើទោះបីយ៉ាងណា អាជ្ញាធរមូលដ្ឋានទទួលស្គាល់ថា ការលើកឡើងរបស់ប្រជាពលរដ្ឋពិតជាត្រឹមត្រូវ។ យ៉ាងណាមិញ ប្រជាពលរដ្ឋបានសំណូមពរដល់ថ្នាក់ដឹកនាំខេត្តពិនិត្យលើភាពជាក់ស្តែង រាល់ក្តីកង្វល់ដែលពួកគាត់លើកឡើងដែលកំពុងប្រឈម ដើម្បីជួយរកដំណោះស្រាយសមស្របណាមួយដល់ពួកគាត់ផង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃចូលឆ្នាំថ្មី ក្នុងប្រទេស ម៉ុងតេណេហ្គ្រោ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ