ព័ត៌មានជាតិ
ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ និងមន្ត្រី ៧ រូបត្រូវបានផ្ទេរចេញពីដំណែង
សាលាខេត្តបន្ទាយមានជ័យកាលពីពេលថ្មីៗនេះ បានបើកកិច្ចប្រជុំបិទទ្វារមួយស្តីពីការបើកការស៊ើបអង្កេតលើករណីមន្ត្រីសុរិយោដីខេត្តបន្ទាយមានជ័យចំនួន ៣៤ នាក់ ប្ដឹងតវ៉ាឱ្យដកប្រធានមន្ទីរដែនដី លោក អាង ណារិទ្ធ ចេញពីដំណែង។
ក្រោយពីកិច្ចប្រជុំបិទ្វារនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ មន្ត្រីចំនួន ៨រូប រួមមាន៖ ប្រធានមន្ទីរ និងអនុប្រធាន ៥នាក់ រួមទាំងប្រធានការិយាល័យ ២រូប ត្រូវផ្ទេរទៅក្រសួងរៀបចំដែនដី។

មន្ត្រីទាំង ៨ រូប រួមមាន លោក អាង ណារិទ្ធ ប្រធានមន្ទីរ ដែលត្រូវមន្ត្រីប្តឹង ឬអ្នករងបណ្តឹង និង៧នាក់ទៀត ជាអ្នកប្តឹង ឬដើមបណ្តឹងក្នុងចំណោមអ្នកប្តឹងសរុប៣៤នាក់ ក្នុងចំណោម ៤២នាក់នៃមន្ត្រីមន្ទីរ រួមមាន លោក អឿ សុភ័ណ អនុប្រធានមន្ទីរទទួលរដ្ឋបាល ហិរញ្ញវត្ថុ, លោកឡុង វុធ អនុប្រធានមន្ទីរ សំណង់, លោកមួង វិបុល អនុប្រធានមន្ទីរ សុរិយោដី, លោកស្រី ជាធូ វឌ្ឍនា អនុប្រធានមន្ទីរ យេនឌ័រ, លោករ៉ូ បូរ៉ា អនុប្រធានមន្ទីរ រៀបចំដែនដី,
លោក ហង្ស រិនឌី ប្រធានការិយាល័យរដ្ឋបាល និងលោកឡេង ម៉ារី ប្រធានការិយាល័យសុរិយោដី។
ក្រោយកិច្ចប្រជុំចង្អៀតនោះរួចមក មន្ត្រី និងថ្នាក់ដឹកនាំបានប្រាប់សារព័ត៌មានខ្លីថា ដោយមានការសម្រួលភារកិច្ចថ្នាក់ដឹកនាំទាំងអស់នៃមន្ទីរដូច្នេះ ទើបក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្ត សម្រេចដកហូតត្រាមន្ទីរមករក្សាទុក ហើយចាត់តាំងលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ ឲ្យទៅទទួលដឹកនាំបណ្តោះអាសន្នលើចរន្តការងាររដ្ឋបាល មិនមែនបច្ចេកទេសក្នុងអន្តរកាលនេះផងដែរ។

សូមរម្លឹកថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ មន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានប្តឹងតវ៉ាទៅកាន់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពីរឿងប្រធានមន្ទីរដែនដី ខេត្តបន្ទាយមានជ័យលោក អាង ណារិទ្ធ ថាជាមនុស្សគ្មានសីលធម៌ គ្មានគុណធម៌ គ្មានភាពជាអ្នកដឹកនាំ និងមានចរិតឆេវឆាវ គំរាមកំហែង សម្ដីអសុរោះជាដើម៕

អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល