ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ប្ដេជ្ញាដោះស្រាយបញ្ហាកង្វះទឹក នៅក្នុងខេត្តកោះកុង
លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ នេះ បានជួបប្រជុំពិភាក្សាទ្វេភាគីជាមួយលោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង។
លោក ចាន់ ស៊ីណាត បានឱ្យដឹងថា កិច្ចប្រជុំទ្វេភាគីនេះដើម្បីចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការអនុវត្តនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជានាពេលកន្លងមកឱ្យយកចិត្តទុកដាក់នូវតម្រូវការទឹកសម្រាប់បម្រើឱ្យជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងកម្មករដែលកំពុងមានការកើនឡើងជាប្រចាំ និងតម្រូវការចាំបាច់ក្នុងការប្រើប្រាស់លើគ្រប់វិស័យពាក់ព័ន្ធនានា។
លោក ចាន់ ស៊ីណាត បានលើកឡើងថា ក្រសួងធនធានទឹក និងថ្នាក់ដឹកនាំខេត្តកោះកុងត្រូវតែសហការគ្នាអនុវត្តឱ្យបាននូវក្រឹត្យច្បាប់ជាធរមានក្នុងការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ការប្រើប្រាស់ទឹកនិងការបញ្ជាទឹកឱ្យបានត្រឹមត្រូវសម្រាប់បម្រើឱ្យខេត្តកោះកុងទឹកដីតារារះនៅទិសនិរតីនៃប្រទេសឱ្យបានស័ក្តិសមជាប៉ូលទេសចរណ៍ និងបម្រើឱ្យវិស័យឧស្សាហកម្មដែលកំពុងតែកើនឡើងដ៏សកម្ម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
លោកបន្តថា ខេត្តកោះកុងជារឿយៗ មានការខ្វះខាតទឹកសម្រាប់ប្រើប្រាស់លើគ្រប់វិស័យ ក្នុងពេលដែលខេត្តភាគនិរតីមួយនេះបានទទួលរបបទឹកភ្លៀងដ៏សម្បូរបែបចំនួន ៤ ០០០ មីលីម៉ែត្រ ក្នុងផ្ទៃរងទឹកភ្លៀង ១,៥លានហិកតា ក្នុងធារទឹកចំនួន ៦០កោដិម៉ែត្រត្រីគុណ ត្រូវហូរធ្លាក់ចូលទៅក្នុងសមុទ្រជារៀងរាល់ឆ្នាំតាមជ្រោះជ្រលងភ្នំក្រវាញខាងត្បូង តាមច្រកព្រែកតាតៃ ព្រែកត្រពាំងរូង ព្រែកកោះប៉ោ ព្រែកអណ្តូងទឹក និងតាមព្រែកស្រែអំបិល។
បើតាមរដ្ឋលេខាធិការរូបនេះ ក្រសួងធនធានទឹក នឹងសហការយ៉ាងជិតស្និទ្ធបំផុតជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីធ្វើឱ្យខេត្តកោះកុងដែលប្រកបដោយសក្តានុពលទឹកមួយនេះធានាបាននូវសន្តិសុខទឹកសម្រាប់ប្រើប្រាស់ក្នុងគ្រប់វិស័យឱ្យមានលក្ខណៈល្អប្រសើរឡើងជាបន្តបន្ទាប់នាពេលដ៏ខ្លីខាងមុខ៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់