ព័ត៌មានជាតិ
ត្រឹមរយៈពេល៣ថ្ងៃ ខេត្តកែប ទទួលភ្ញៀវទេសចរ ជិត១០ម៉ឺននាក់
តាមរបាយការណ៍របស់រដ្ឋបាលខេត្តកែប បានបញ្ជាក់ថា គិតចាប់ពី ថ្ងៃសែនចូលឆ្នាំចិន ថ្ងៃទី១២ រហូតដល់រសៀលថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ មានភ្ញៀវជាតិ-អន្តរជាតិ មកទស្សនា សម្រាក លម្ហែ កម្សាន្តនៅខេត្តកែប ចំនួន ៩២.៨០៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៩២.៣៨៦នាក់ ភ្ញៀវអន្តរជាតិមានចំនួន៤១៨នាក់ និងមានរថយន្តរាប់ពាន់គ្រឿង។

ចំនួនភ្ញៀវដ៏ច្រើននេះ បើប្រៀបធៀបជាមួយនឹងការសរុប នៃទីតាំងកម្សាន្តជាច្រើនក្នុងតំបន់ ដែលរដ្ឋបាលខេត្តមានបច្ចុប្បន្ន វាពិតជាច្រើនលើសលប់ហួសពីការស្មាន។ ដូច្នេះដើម្បីជៀសវាងកុំឲ្យមានករណីប្រឈមណាមួយទាក់ទិននឹងជំងឺកូវីដ១៩ អាជ្ញាធរខេត្តកែប បានជំរុញដល់មន្ត្រីគ្រប់ជំនាញក្នុងខេត្តត្រួតពិនិត្យនិងធ្វើការផ្សព្វផ្សាយនូវវិធានការ ការពារ និងទប់ស្កាត់ដ៏ហ្មត់ចត់ ដើម្បីកុំឲ្យមានការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍នៃតំបន់ទេសចរណ៍នានាទូទាំងខេត្តកែប។



លើសពីនេះ រដ្ឋបាលខេត្តកែបបានបញ្ជាក់ផងដែរថា ដោយបច្ចុប្បន្នខេត្តកែបជាខេត្តទេសចរណ៍ដ៏ប្រណិត និងមានការប្រឡងប្រណាំង “ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍”ហើយក្រុងកែប ត្រូវបានដាក់បញ្ចូលជាបេក្ខភាពមួយក្នុងចំណោមក្រុង ខណ្ឌ បេក្ខភាពទាណង៤១ នៃចលនាប្រឡងប្រណាំង”ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”។


ជាមួយគ្នានេះ រដ្ឋបាលខេត្តកែប ក៏សូមអំពាវនាវដល់សាធារណៈជនទាំងអស់ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិសូមចូលរួមវាយតម្លៃដល់បេក្ខភាពក្រុងកែប ដែលបានអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដូចការរៀបរាប់ខាងលើនេះផង៕
អត្ថបទ៖ សេង ណារិទ្ធ
សូមចុចអាន៖ ចូលឆ្នាំចិន-វៀតណាម៣ថ្ងៃឆ្នាំ២០២១ខេត្តរតនគិរីមានការធ្លាក់ចុះភ្ញៀវទេសចរ២៩.០៧%

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត