ព័ត៌មានជាតិ
លទ្ធផលសម្រេច ៤ សំខាន់ នៃកិច្ចសហប្រតិបត្តិការ កម្ពុជា បារាំង
លោក ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កម្ពុជាបានបោះជំហានចូលសករាជថ្មី នៃទំនាក់ទំនងបារាំង ដោយទទួលបានផ្លែផ្កាលើសពីការស្មាន ក្នុងនោះមាន លទ្ធផលសម្រេច ៤ សំខាន់។

ការថ្លែងនេះ ធ្វើនៅនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយការអញ្ជើញវិលត្រឡប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹក នាំគណប្រតិភូកម្ពុជា អញ្ជើញមាតុភូមិនិវត្តន៍មកកម្ពុជា វិញ បន្ទាប់ពីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

លោក ហ្សង់-ហ្វ្រង់ស័រ តាន់ បានបង្ហាញលទ្ធផលសម្រេច ទាំង ៤ សំខាន់នោះមានដូចជា៖
១. កម្ពុជា បារាំង ឯភាពគ្នាដំឡើងកម្រិតទំនាក់ទំនង ឱ្យឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រ។ ប្រទេសទាំង២ នឹងបង្កើនសហប្រតិបត្តិការណ៍កាន់តែសកម្ម ធ្វើឱ្យទំនាក់ទំនងកាន់តែជិតស្និទ្ធ ផ្លាស់ប្ដូរថ្នាក់ដឹកនាំកាន់តែខ្ពស់។ ព្រមទាំងពង្រឹងទំនាក់ទំនងវប្បធម៌ និងភាសា។
២. សម្ដេចធិបតី បានដាក់សំណូមពរចំពោះ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង សូមឱ្យបង្កើតមជ្ឈមណ្ឌលវប្បធម៌របស់បារាំងប្រចាំតំបន់ នៅលើទឹកដីកម្ពុជា។ គោលដៅរបស់សម្ដេចធិបតី គឺធ្វើឱ្យកម្ពុជាក្លាយជាថ្នាល ក្លាយជារដ្ឋស្ពាន ដើម្បីចម្លងការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលវប្បធម៌ល្អប្រសើររវាងបារាំង និងអាស៊ីអាគ្នេយ៍។ ហើយ ប្រធានាធិបតី ម៉ាក្រុង យល់ព្រមបំពេញបំណងតាមសម្ដេច។
៣. ប្រទេសទាំង២ មានជំហររួមគ្នានៅចំពោះមុខការប្រយុទ្ធទប់ទប់ការឡើងកម្ដៅរបស់ផែនដី និងភាពក្រក្រីរបស់ពិភពលោក។ ដោយជំរុញការអនុវត្តគោលនយោបាយប្រសិទ្ធភាពថាមពល និងការជំរុញការប្រើប្រាស់ថាមពលកើតឡើងវិញជាអតិបរិមា។
៤. ក្នុងវិស័យកិច្ចការសេដ្ឋកិច្ច កម្ពុជា-បារាំង បន្តពង្រឹងកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ចដោយផ្ដោតលើវិនិយោគ និងពាណិជ្ជកម្ម។ ក្រៅវេទិកាទុធរកិច្ច សម្ដេចធិបតីបានឆ្លៀតជួបអ្នកវិនិយោគក្រុមហ៊ុនបារាំងធំ ដើម្បីទាក់ទាញមកវិនិយោគនៅកម្ពុជា។
គួរបញ្ជាក់ថា មួយសប្តាហ៍ នៃបេសកកម្មការងារលើកដំបូងនៅទឹកដីអឺរ៉ុបក្នុងឋានៈជានាយករដ្ឋមន្ត្រី គឺជាសប្តាហ៍ដ៏មមាញឹកបំផុតសម្រាប់ សម្តេចធិបតី ហ៊ុន ម៉ាណែត។ ចាប់ពីដាក់ជើងជាន់ដីទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១៤ ខែមករា រហូតដល់វេលាឡើងយន្តហោះ នាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត មានកម្មវិធីជាបន្តបន្ទាប់រហូតដល់ប្រមាណ ៤០កម្មវិធី។ កម្មវិធីភាគច្រើនបំផុត គឺជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំរបស់បារាំង ក្រុមហ៊ុននៅអឺរ៉ុប និងក្រុមហ៊ុនមកពីបណ្តាប្រទេសដទៃទៀត ដែលចូលរួមក្នុងកិច្ចប្រជុំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

បេសកកម្មការងាររយៈពេលមួយសប្តាហ៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត លើទឹកដីអឺរ៉ុបដើម ឆ្នាំ២០២៤ នេះ គឺដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កាខ្ពស់ទាំងទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច។ ទិដ្ឋភាពនយោបាយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយថ្នាក់ដឹកនាំកំពូលទាំង ៣ កម្រិតរបស់បារាំង រួមមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងប្រធានាធិបតី។ តាមរយៈជំនួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង, លោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង, លោកស្រី Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង និងលោក Grabiel ATTAL នាយករដ្ឋមន្ត្រីបារាំង សុទ្ធសឹងបានគូសរំលេចដោយក្តីសោមនស្សរីករាយចំពោះការវិវឌ្ឍន៍យ៉ាងល្អប្រសើរ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងកម្ពុជា និងបារាំង ចាប់ពីការជួយស្វែងរកសុខសន្តិភាពនៅ ឆ្នាំ១៩៩១ និងបន្តជួយជ្រោមជ្រែងរបស់បារាំងក្នុងដំណើរកសាង និងអភិវឌ្ឍកម្ពុជាឡើងវិញ ក្រោយជួបវិបត្តិភ្លើងសង្គ្រាម៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ