Connect with us

ព័ត៌មានជាតិ

ទំនាក់ទំនង កម្ពុជា-បារាំង ផ្ដើមបើកសករាជថ្មី ​ក្រោយដំណើរទស្សនកិច្ច​សម្ដេចធិបតី ហ៊ុន ម៉ាណែត

បានផុស

នៅ

​លោក ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៅរសៀលថ្ងៃទី ២០ ខែមករា ​ឆ្នាំ ២០២៤ ​បានលើកឡើងថា ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ មានចក្ខុវិស័យ ភូមិសាស្ត្រនយោបាយ​វែងឆ្ងាយ​ ហើយសម្ដេចមានបំណង​ផ្ដល់សន្ទស្សន៍ថ្មី ​នៃទំនាក់ទំនងកម្ពុជា-បារាំង។

​លោកថា សម្ដេចធិបតី ចង់ទាក់ទាញវិនិយោគិន​បារាំង​ឱ្យមកប្រទេសកម្ពុជា ខណៈទស្សនកិច្ចរបស់សម្ដេចធិបតីនៅបារាំង​គឺជាព្រឹត្តិការណ៍មួយសំខាន់​សម្រាប់ទំនាក់ទំនងកម្ពុជា-បារាំង​ពីពេលនេះតទៅ ក្នុងសម័យកាលថ្មី ក្នុងការបើកទំនាក់ទំនងសករាជថ្មី​ រវាងកម្ពុជា-បារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហ្សង់-ហ្វ្រង់ស័រ តាន់​បញ្ជាក់ថា ​បារាំងដែលជាមិត្តជិតស្និទ្ធកម្ពុជា​ផ្ដល់កិត្តិយសធំធេង​ដល់សម្ដេចធិបតី និងកម្ពុជា​ ខណៈថ្នាក់ដឹកនាំកំពូលបារាំងសុទ្ធតែបានទទួលជួប​សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា​។

មន្ត្រីរដ្ឋាភិបាលកម្ពុជារូបនេះ ​បន្តថា ​កម្ពុជា-បារាំង​មានជំហររួមគ្នាច្រើន​ ដូចជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, ទស្សនវិស័យ​នៅចំពោះមុខនៃការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងទំនាក់​ទំនងបារាំង-អាស៊ាន, ជំហររួមពង្រឹងពហុភាគីនិយម និងរក្សាសន្តិភាពនៅពិភពលោក។

សូមជម្រាបថា សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍ នៅរសៀលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការជោគជ័យ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និងអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភព​លោក នៅទីក្រុងដារ៉ូស ប្រទេសស្វីស ពីថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤។

លោក ហ្សង់-ហ្វ្រង់ស័រ តាន់ បានបង្ហាញលទ្ធផលសម្រេច ទាំង ៤ សំខាន់នោះមានដូចជា៖

១. កម្ពុជា បារាំង ឯភាពគ្នាដំឡើងកម្រិតទំនាក់ទំនង ឱ្យឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រ។ ប្រទេសទាំង២ នឹងបង្កើនសហប្រតិបត្តិការណ៍កាន់តែសកម្ម ធ្វើឱ្យទំនាក់ទំនងកាន់តែជិតស្និទ្ធ ផ្លាស់ប្ដូរថ្នាក់ដឹកនាំកាន់តែខ្ពស់។ ព្រមទាំងពង្រឹងទំនាក់ទំនងវប្បធម៌ និងភាសា។

២. សម្ដេចធិបតី បានដាក់សំណូមពរចំពោះ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង សូមឱ្យបង្កើតមជ្ឈមណ្ឌលវប្បធម៌របស់បារាំងប្រចាំតំបន់ នៅលើទឹកដីកម្ពុជា។

គោលដៅរបស់សម្ដេចធិបតី គឺធ្វើឱ្យកម្ពុជាក្លាយជាថ្នាល ក្លាយជារដ្ឋស្ពាន ដើម្បីចម្លងការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលវប្បធម៌ល្អប្រសើររវាងបារាំង និងអាស៊ីអាគ្នេយ៍។ ហើយ ប្រធានាធិបតី ម៉ាក្រុង យល់ព្រមបំពេញបំណងតាមសម្ដេច។

៣. ប្រទេសទាំង២ មានជំហររួមគ្នានៅចំពោះមុខការប្រយុទ្ធទប់ទប់ការឡើងកម្ដៅរបស់ផែនដី និងភាពក្រក្រីរបស់ពិភពលោក។ ដោយជំរុញការអនុវត្តគោលនយោបាយប្រសិទ្ធភាពថាមពល និងការជំរុញការប្រើប្រាស់ថាមពលកើតឡើងវិញជាអតិបរិមា។

៤. ក្នុងវិស័យកិច្ចការសេដ្ឋកិច្ច កម្ពុជា-បារាំង បន្តពង្រឹងកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ចដោយផ្ដោតលើវិនិយោគ និងពាណិជ្ជកម្ម។ ក្រៅវេទិកាធុរកិច្ច សម្ដេចធិបតីបានឆ្លៀតជួបអ្នកវិនិយោគក្រុមហ៊ុនបារាំងធំ ដើម្បីទាក់ទាញមកវិនិយោគនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម